Posts in ‘ពិភពលោក’ Category

អង់គ្លេស៖ គ្រូពេទ្យ​ចាញ់​បញ្ឆោត ក្នុង​រឿង​ម្ចាស់​ក្សត្រី​មាន​ផ្ទៃពោះ បាន​ស្លាប់

អង់គ្លេស៖ គ្រូពេទ្យ​ចាញ់​បញ្ឆោត ក្នុង​រឿង​ម្ចាស់​ក្សត្រី​មាន​ផ្ទៃពោះ បាន​ស្លាប់

ភ្នាក់ស៊ើបអង្កេត របស់ប្រទេសអង់គ្លេស សង្ស័យថា ករណីរបស់ស្ត្រីពេទ្យនោះ ជាការសម្លាប់ខ្លួន កើតចេញពីការបោកបញ្ជោតមួយ របស់អ្នកកាសែតប្រចាំវិទ្យុអូស្ត្រាលីពីរូប។ បណ្ដាញផ្សព្វផ្សាយរបស់អង់គ្លេស បានចេញផ្សាយព្រោងព្រាតពីបញ្ហានេះ ធ្វើអោយ​បណ្ដាជនដែលបានដឹងរឿង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តែនៅមួយថ្ងៃក្រោយ វិទ្យុអូស្ត្រាលីនោះ បានចេញមកការពារខ្លួន ដោយ​និយាយថាខ្លួន មិនបានធ្វើអ្វីអោយខុសច្បាប់ទេ។


ខេត មីលើតុន មហេសីមានផ្ទៃពោះ របស់ព្រះអង្គម្ចាស់ វីលីយ៉ាម រាជបុត្រស្នងរាជ្យរបស់ រាជរង្សអង់គ្លេស។

ស្ត្រីគ្រូពេទ្យ នៃមន្ទីពេទ្យស្ដេចអេវាដ ទី៧ (Edward VII) បានរងគ្រោះនឹងការបោកបញ្ចោតមួយ ពីសំណាក់វិទ្យុអូស្ត្រាលី ខណៈ​ពេលដែលមានទូរស័ព្ទបានហៅចូលមកសាកសួរ ពីសុខទុករបស់ ខេត [...]

អេហ្សីប៖ អំពាវនាវ​ទាំង​អ្នក​គាំទ្រ និង​ប្រឆាំង ធ្វើ​បាតុកម្ម នៅ​មុខ​វិមាន​ប្រធានាធិបតី

អេហ្សីប៖ អំពាវនាវ​ទាំង​អ្នក​គាំទ្រ និង​ប្រឆាំង ធ្វើ​បាតុកម្ម នៅ​មុខ​វិមាន​ប្រធានាធិបតី

បណ្ដាអ្នកមានសមាណចិត្ត ទាំងគាំទ្រ និងទាំងប្រឆាំង នឹង លោកមហាមេដ ម៉ូរស្សី ប្រធានាធិបតី និយមអ៊ីស្លាម របស់ប្រទេស​អេហ្សីប បាន​ធ្វើការអំពាវនាវនៅថ្ងៃពុធទី៥ធ្នូនេះ ដើម្បីធ្វើបាតុកម្ម នៅមុខវិមានប្រធានាធិបតី ក្នុងខណៈពេលដែលស្ថានភាព កំពុងតឹងតែង​ស្រាប់ រវាងគូបដិបក្ខទាំងសងខាង។


ក្រុមអ្នកគាំទ្រ លោកប្រធានាធិបតី និយមអ៊ីស្លាម កំពុងរៀបចំសូត្រធម៌ នៅពីមុខវិមានប្រធានាធិបតី។ រូបថត Xinhua/STR។

ក្រុមបងប្អូនមូស្លីម ដែលជាប្រភពដើមរបស់លោក មហាមេដ ម៉ូរស្សី  (Mohamed Morsi) និង«កម្លាំងពលរដ្ឋ» ផ្សេងទៀត បាន​អំពាវនាវ អោយមានការប្រមូលផ្ដុំគ្នា ដើម្បីការពារភាពស្របច្បាប់របស់ ប្រមុខរដ្ឋរបស់ពួកគេ ហើយព្រមទាំងដើម្បីប្រឈមមុខ [...]

ដូមីនិក ស្ត្រូសកាន់ ត្រៀមអោយ៦លានដុល្លាទៅ ណាហ្វីសាធូ ស្រ្តី​បំរើការ​ក្នុង​សណ្ឋាគារ

ដូមីនិក ស្ត្រូសកាន់ ត្រៀមអោយ៦លានដុល្លាទៅ ណាហ្វីសាធូ ស្រ្តី​បំរើការ​ក្នុង​សណ្ឋាគារ

លោក ដូមីនិក ស្ត្រូសកាន់ និងអ្នកស្រី ណាហ្វីស្សាធូ ដីយ៉ាឡូ ទំនងនឹងត្រូវជួបគ្នា នៅថ្ងៃទី៧ធ្នូរនេះ នៅទីក្រុងញ៉ូយក។ កាសែត បារាំង ឡឺម៉ុង បានលើកយកបញ្ហានេះ មកបកស្រាយ នៅថ្ងៃសុក្រទី៣០វិច្ឆិកា ដោយបានបញ្ជាក់ដំណឹងសម្រុះសម្រួលគ្នានេះ ពីប្រភពស្និត នឹងអតីតនាយកមូលិធិរូបិយវត្ថុ​​អន្តរជាតិនោះផង។


លោក ដូមីនិក ស្ត្រូសកាន់ នៅចំពោះមុខចៅក្រមក្រុងញ៉ូយក ថ្ងៃទី១៩ឧសភា ឆ្នាំ២០១១។ រូបថត AFP។

កាសែតបារាំង ឡឺម៉ុង (Le Monde) បានសរសេរថា លើកនេះ នៅចំពោះមុខចៅក្រម ឌូគ្លាស ម៉ាក់គែន (Douglas McKeon) ក្នុង​សង្កាត់ប៊្រូណ ភាគីទាំងសងខាង នឹងត្រូវចុះហត្ថលេខា [...]

ប្រវត្តិ​នៃ​ការ​ទាមទារ​សិទ្ធិ ជា​សមាជិក​នៃ អ.ស.ប របស់​ប៉ាលេស្ទីន

ប្រវត្តិ​នៃ​ការ​ទាមទារ​សិទ្ធិ ជា​សមាជិក​នៃ អ.ស.ប របស់​ប៉ាលេស្ទីន

អ.ស.ប បានទទួលស្គាល់ ប៉ាលេស្ទីន ជារដ្ឋអង្កេតការណ៍ មិនមែនជាសមាជិកមួយ ក្នុងស្ថាប័នរបស់ខ្លួន កាលពីថ្ងៃទី២៩ វិច្ឆិការ ២០១២​នេះ បន្ទាប់ពី មានការព្យាយាមទាមទារ អស់រយះពេលជាច្រើន ទស្សវត្តមកហើយ របស់ប៉ាលេស្ទីន។


គំនូរទាមទារសេរីភាព នៅតាមជញ្ជាំងអាគារ របស់ប្រជាជនប៉ាលេស្ទីន នៅទីក្រុងរ៉ាម៉ាឡា។
រូបថត MONOROOM.info/ Chea Bunthoeun។

« នេះជាពេលវេលាល្អមួយ មកដល់ហើយ សម្រាប់ប្រជាជនរបស់ខ្ញុំ ហើយខ្ញុំមានមោទនភាពណាស់ ចំពោះជោគជ័យនេះ ដោយ​សារតែភាពក្លាហានតស៊ូ រហូតមករបស់ប្រជាជន ប៉ាលេស្ទីនទាំងមូល។ អស់រយៈពេល ជាច្រើនទស្សវត្តមកហើយ ដែលប្រជាជន​ប៉ាលេស្ទីន រស់នៅក្រោមអណានិគម រស់នៅ ក្នុងភាពឈឺចាប់ មិនចេះស្រាកស្រាន [...]

ប៉ាលេស្ទីន​ទទួល​បាន សំលេង​គាំទ្រ​ភាគ​ច្រើន​នៅ អ.ស.ប (UN)

ប៉ាលេស្ទីន​ទទួល​បាន សំលេង​គាំទ្រ​ភាគ​ច្រើន​នៅ អ.ស.ប (UN)

នៅទីបំផុតទៅ រដ្ឋប៉ាលេស្ទីន ត្រូវបានមហាសន្តិបាទ របស់អង្គការសហប្រជាជាតិ (អ.ស.ប) បោះឆ្នោតអោយក្លាយ ជារដ្ឋ​អង្កេតការណ៍មួយ តែមិនមែនជាសមាជិករបស់អង្គការនេះទេ។ ១៣៨ សំលេងបានឆ្នោតយល់ព្រម និង ៩សំលេង​បាន​បដិសេធ ខណៈ៤១ប្រទេសទៀត បានបោះឆ្នោតអនុបវាទ។ ភាពជោគជ័យមួយនេះ វានឹងផ្តល់លទ្ធភាព ដល់ប៉ាលេស្ទីន ឲ្យមានសិទ្ធិ​ចូលរួមជាសមាជិក របស់តុលារការព្រហ្មទណ្ធអន្តរជាតិ ដែលជាស្ថាប័នមួយរបស់ អ.ស.ប។


អាវយឺត ដែលមានបោះពុម្ភអក្សរ និងនិមិត្តសញ្ញា ដោះលែងប៉ាលេស្ទីន។
រូបថត MONOROOM.info/ Chea Bunthoeun។

សំលេងទះដៃអបអរសាទរ នៅក្នុងមហាសន្តិបាទរបស់ អ.ស.ជ គាំទ្រដល់ប៉ាលេស្ទីន។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...