Posts in ‘បារាំង’ Category

ដក​កាំបិត​ចាក់​​ទាហាន​ រួចស្រែក«ព្រះអាឡាហ៍ធំធេងណាស់»

ដក​កាំបិត​ចាក់​​ទាហាន​ រួចស្រែក«ព្រះអាឡាហ៍ធំធេងណាស់»

បុរសម្នាក់ បានបើកការ​វាយប្រហារ ទៅលើទាហានដើរល្បាតមួយរូប ដោយប្រើកាំបិត «សស្ងាច» នៅ​នឹង​ដៃ និង​ដោយ​ស្រែក​ឡើង​ថា «Allah Akbar = ព្រះអាឡាហ៍ធំធេងណាស់» ។ ការប្រើ​អំពើ​ហិង្សានេះ បាន​កើត​ឡើង នៅ​ក្បែរ​សារមន្ទីរ លូវ្រ៍ (Louvre) កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង នៅព្រឹក​ថ្ងៃសុក្រ​នេះ។ ប៉ុន្តែ​បុរស​ម្នាក់​នេះ ត្រូវបានទាហានរូបនោះ ផ្ទុះអាវុធការពារខ្លួន បណ្ដាលឲ្យបុរស រងរបួសជាទម្ងន់។ ជាសកម្ម​ភាព​វាយ​​ប្រហារ​មួយ ដែលមានចរឹត ដូចអំពើភេរវកម្ម បើតាមនាយករដ្ឋមន្ត្រី​បារាំង លោក ប៊ែរណា កាស្នើវ (Bernard Cazeneuve)។

ស្នងការ​នគរបាលរដ្ឋធានី លោក មីឆែល កាដូត៍ (Michel Cadot) បានថ្លែងឲ្យដឹងថា ទាហាន​រង​គ្រោះ បា​នរង​របួស​ស្រាល ខណៈ​ជន​ដៃដល់ បានរង​របួស​ធ្ងន់ នៅត្រង់​ពោះ។ លោក កាដូត៍ បាន​បន្ត​ថា៖ «បន្ទាប់​ពី​បាន​ឆែក​ឆេរ នៅក្នុង​ស្បោង​ស្ពាយ​ជាប់​ខ្នង របស់ជននេះរួច យើងបានដឹងថា មិនមាន​គ្រឿង​ផ្ទុះ [...]

មុន​នេះ មាន​ការ​ផ្ទុះ​អាវុធ​កណ្ដាល​ប៉ារីស ជិត​សារមន្ទីរ លូវ្រ៍

មុន​នេះ មាន​ការ​ផ្ទុះ​អាវុធ​កណ្ដាល​ប៉ារីស ជិត​សារមន្ទីរ លូវ្រ៍

ទាហានបារាំងម្នាក់ ពីក្នុង​ចំណោម​ទាហានដើរ​ល្បាត (ជាទូទៅមានបីនាក់) ប្រចាំ​តំបន់​ជុំវិញ សារមន្ទីរ លូវ្រ៍ (Louvre) កណ្ដាល​រដ្ឋធានី​ប៉ារីស ដែលសម្បូរ ដោយ​ទេសចរណ៍ បានបើកការ​បាញ់​ប្រហារ ទៅលើ​បុរស​ម្នាក់ ដែលទំនងជាបានធ្វើសកម្មភាព ជាមួយនឹងកាំបិតរបស់ខ្លួន នៅនឹងដៃ។ ហេតុការណ៍ បានកើត​ឡើង នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ វេលាមុននេះ​បន្តិច។ នេះ បើតាមប្រភពពីនគរបាល ដែលត្រូវបានស្រង់សំដី ដោយ​សារព័ត៌មាន​​បារាំង​​ជាច្រើន។

ប្រភពពីនគរបាល​ដដែល បានឲ្យដឹងថា នៅពេលហេតុការណ៍ ជននេះបានស្រែកឡើងថា «Allah Akbar (ព្រះអាឡាហ៍​ធំធេង​ណាស់)»។ ពាក្យ​បួន​ម៉ាត់​នេះ តែងត្រូវបានសកម្មជន​អ៊ីស្លាមជ្រុល​​និយម​​​ទាំង​​ឡាយ ​ស្រែក​​ឡើង នៅ​ពេល​ពួកគេ​​ធ្វើ​សកម្មភាព​​អ្វី​មួយ។

នៅជុំវិញសារមន្ទីរ នៅ​វេលានេះ កងកម្លាំងនគរបាល និងអាវុធហត្ថ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ត្រូវបាន​បញ្ជូន​ទៅ​ដាក់​ពង្រាយ។ អ្នកសារព័ត៌មានមួយរូប [...]

អតីត​នាយក​រដ្ឋមន្ត្រី​បារាំង រង​មួយ​កំផ្លៀង​ពី​យុវជន​ម្នាក់

អតីត​នាយក​រដ្ឋមន្ត្រី​បារាំង រង​មួយ​កំផ្លៀង​ពី​យុវជន​ម្នាក់

បន្ទាប់ពីឈុតឆាក «បាចម្សៅ» កាលពីខែធ្នូកន្លងទៅ នៅរសៀលម្សិលម៉ិញនេះ ជាឈុតឆាក «ទះ​កំផ្លៀង» ដែល​អតីតនាយករដ្ឋមន្ត្រី លោក ម៉ានុយអែល វ៉ាល្ស៍ (Manuel Valls) បានទទួល ពីសំណាក់​ពលរដ្ឋ​បារាំង​មួយរូប ដែល​ទំនង​ជា​ខឹងសម្បារ ចំពោះនយោបាយរបស់លោក ក្នុងពេលកន្លងមក។

ក្នុងដំណើរទស្សនកិច្ច ទៅកាន់ក្រុង «Lamballe» (ខណ្ឌ/ស្រុក «Côtes-d'Armor» ស្ថិតក្នុងតំបន់ «Bretagne») ដើម្បីស្វែង​រកការគាំទ្រ ក្នុងយុទ្ធនាការបោះឆ្នោតដំបូង នៃការជ្រើសតាំងបេក្ខជន​ជាផ្លូវការ របស់​គណបក្ស​ឆ្វេង​និយម សម្រាប់ការបោះឆ្នោត​ប្រធានាធិបតី​បារាំង​នោះ អតីតនាយករដ្ឋមន្ត្រី ត្រូវបាន​យុវជន​ម្នាក់ ទះកំផ្លៀង​មួយដៃ នៅបន្ទាប់​ពីយុវជនរូបនោះ បានឈរ​រង់ចាំ​ស្វាគមន៍ ការមកដល់​របស់​លោក ជាមួយ​នឹង​អ្នក​មាន​សមានចិត្ត ជាច្រើននាក់​ផ្សេងទៀត។

ជាមួយនឹងសកម្មភាពរបស់ខ្លួន យុវជននោះ បានស្រែកឡើងថា៖ «ទីនេះ ជាតំបន់ "Bretagne"» មុន​នឹង​ត្រូវភ្នាក់ងារ​សន្តិសុខ [...]

ស្លាប់​៥នាក់​និង​របួស​ច្រើន​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធំ​មួយ នា​ភាគ​ខាង​លិច​បារាំង

ស្លាប់​៥នាក់​និង​របួស​ច្រើន​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធំ​មួយ នា​ភាគ​ខាង​លិច​បារាំង

មនុស្សយ៉ាងតិច ៥នាក់ បានស្លាប់ និងច្រើននាក់ទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងគ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធំ​មួយ ដែលបានកើតឡើង នៅវេលា​ម៉ោង​ប្រមាណជា ៩និង៤៥នាទី ព្រឹកថ្ងៃអង្គារទី២០ ខែធ្នូនេះ ក្នុង​តំបន់​វ៉ង់ដេ (Vendée) ស្ថិតនៅភាគខាងលិច​ប្រទេសបារាំង។ នេះបើតាមការអះអាងឲ្យដឹង ពីសំណាក់​​ក្រុម​អ្នក​​ជួយ​សង្គ្រោះ និងស្នងការនគរបាលតំបន់។

ហេតុការណ៍បានកើតឡើង នៅលើដងផ្លូវល្បឿនលឿន ក្នុងតំបន់ «D160» (ភាសា​បារាំងហៅ Route dépatementale) នៅត្រង់ចំណុច «Sainte-Flaive-des-Loups» ចន្លោះ​ពីក្រុង «Les Sables-d'Olonne» ជាប់​មហា​សមុទ្រអាត្លង់ទីក និងក្រុង «La Roche-sur-Yon»។ បើតាមវិទ្យុ​បារាំង​ឈ្មោះ «FranceBleu» បាន​បញ្ជាក់​ថា អ័ព្ទដ៏ក្រាស់ឃ្មឹក ដែលគ្របដណ្ដប់ លើតំបន់ជាច្រើន ក្នុងប្រទេស​បារាំង តាំង​ពីច្រើន​សប្ដាហ៍​មក​ហើយ​នោះ ទំនងជា​មូលហេតុ ដែលបណ្ដាល​ឲ្យកើតមាន នូវគ្រោះថ្នាក់​ចរាចរណ៍​ខាងលើ។