Posts in ‘ជុំវិញកំសាន្ដ’ Category

ខ្មោចរស់ ឬមនុស្សខ្មោច រត់ពាសពេញទីក្រុងប្រាក នៃប្រទសឆែក

ខ្មោចរស់ ឬមនុស្សខ្មោច រត់ពាសពេញទីក្រុងប្រាក នៃប្រទសឆែក

កាលពីថ្ងៃទី៥ខែឧសភា កន្លងទៅថ្មីៗនេះ នៅទីក្រុងប្រាក ប្រទេសឆែក មានការរៀបចំ ដង្ហែរជាក្បួន របស់ពួកខ្មោចរស់ Zombie ដែលមើលទៅគួរអោយព្រឺព្រួច។ អ្នកចូលរួមក្នុងការរៀបចំដែលមានប្រមាណជា ១០០០នាក់ បានលាបមុខលាប មាត់ និងពាក់ស្បែកបាំងខ្លះៗ នៅនឹងលើដងខ្លួន ដើម្បីធ្វើអោយទៅជា ពួកខ្មោចរស់ អោយមានលក្ខណៈដូចមែនទែន។

សូមអញ្ជើញទស្សនា ខ្សែរវីដេអូ ខាងក្រោម៖

ទំព័រគ្របមុខរបស់ ទស្សនាវដ្ដី TIME ធ្វើអោយផ្អើល ពិភព អាំងទើណែត

ទំព័រគ្របមុខរបស់ ទស្សនាវដ្ដី TIME ធ្វើអោយផ្អើល ពិភព អាំងទើណែត

មិនទាន់ទាំងបានចេញផ្សាយ នៅនឹងកន្លែងលក់ទស្សនាវដ្ដីផង ទស្សនាវដ្ដី TIME បានធ្វើអោយគេនិយាយ ពីខ្លួនរូច ទៅហើយ។ ជារូបមួយនៅនឹង ទំព័រគ្របមុខរបស់ទស្សនាវដ្ដី ដែលនឹងត្រៀមចេញនៅចុងខែឧសភានេះ ហើយនៅក្នុង បណ្ដាញអាំងទើណែត អ្នកប្រើប្រាស់ទាំងឡាយបាន យករូបនេះមកកែប្រែ ទៅតាមការស្រមើស្រមៃរាងៗខ្លួន ហើយចុះ ផ្សាយ យ៉ាងព្រោងព្រាត។

រូបដែលគេនាំគ្នាយកមកកែប្រែ គឺជារូបម្ដាយមានវ័យក្មេងម្នាក់ កំពុងតែបំបៅកូនគាត់ ដែលមើលទៅដូចជាធំទៅហើយ។ អត្ថបទដែលទាក់ទងនឹងរឿងនេះ បាននិយាយសង្កត់ធ្ងន់ទៅលើទ្រឹស្ដី ដែលចងរវាងឪពុកម្ដាយនិងកូនរបស់ខ្លួន ហើយ ដើម្បីអនុវត្តបាននូវទ្រឹស្ដីនេះ ម្ដាយត្រូវផ្ដល់ទឹកដោះខ្លួន ទៅអោយទារកអោយបាន៦ខែយ៉ាងតិច ត្រូវមានការគេង រួមបន្ទប់ ជាមួយកូន និងត្រូវជួយបង្រៀនកូននៅផ្ទះជៀសជាងតែនៅសាលា។

អ្នកប្រើប្រាស់បណ្ដាញអាំងទើណែត [...]

សង់វីចហ៊តដក រូបរាងពិសេស នៅប្រទេសជប៉ុន

សង់វីចហ៊តដក រូបរាងពិសេស នៅប្រទេសជប៉ុន

បានឃើញវាហើយ តើស្រីណាមិនទិញយកមកបរិភោគនោះ? នេះជាប្រភេទហ៊តដុកដូចគេដូចឯងដែរ តែវាខុសតែវាងវៅ របស់វាប៉ុណ្ណោះ ដែលគេបានឆ្នៃអោយដូចជា មេបង្កជីវិតរបស់បុរសអញ្ចឹង។  នៅប្រទេសជប៉ុន រាងរៅផ្នែកខាងក្រៅ ជារឿង ខានមិនបានមួយ ដែលនឹងត្រូវឆ្នៃម៉ូត ក្នុងការទាក់ទាញអតិថិជន ដើម្បីទិញយកទៅទទួលទាន។

សូមទស្សនារូបអស់ទាំងនេះ ដូចតទៅ៖

ពស់ថ្លាន់ លេប ក្រពើរស់ទាំងមូល

ពស់ថ្លាន់ លេប ក្រពើរស់ទាំងមូល

ធម្មតា សត្វក្រពើ ជាសត្វសាហាវមួយ ដែលមិនមានសត្វណាផ្សេង ងាយនឹងបំបាក់វាណាស់។ តែនៅក្នុងខ្សែរវីដេអូនេះ យើងនឹងឃើញថា ពស់ថ្លាន់ដ៏ធំមួយនេះបែរជា លេបសត្វក្រពើនេះបានទាំងរស់ហើយ ទាំងមូលទៀតផង។

សូមអញ្ចើញទស្សនា ៖

សត្វក្អែប ប្រយុទ្ធនឹង ពស់

សត្វក្អែប ប្រយុទ្ធនឹង ពស់

ជាធម្មជាតិទៅហើយ នៅពេលសត្វភាគីម្ខាង ឃើញសត្វភាគីម្ខាងទៀត ជាសត្រូវនឹងគ្នា ហើយម្ខាងៗត្រូវតែប្រយុទ្ធដើម្បី ការពារខ្លួន។ ប៉ុន្តែនៅក្នុងករណីនេះ យើងនឹងឃើញថា សត្វពស់ជាភាគីរងគ្រោះទាំងស្រុង ដោយសត្វក្អែបដ៏ធំនេះ មានជើងច្រើន សំរាប់ជាអាវុធដើម្បីចាប់សត្វពស់នោះ។

សូមអញ្ចើញទស្សនា ៖



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...