Posts in ‘ស្រាវជ្រាវ អត្ថាធិប្បាយ វិភាគ’ Category

នរណាខ្លះ​ទាញ​ផល​ចំណេញ ពី​របាយការណ៍​របស់​សុរិយា ភ. ស៊ូប៊ែឌី?

នរណាខ្លះ​ទាញ​ផល​ចំណេញ ពី​របាយការណ៍​របស់​សុរិយា ភ. ស៊ូប៊ែឌី?

អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលមួយចំនួន បានប្រតិកម្មចំពោះការលើកឡើងរបស់លោក ឱម យ៉ិនទៀង ប្រធាន​គណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា ដែលលោកបានធ្វើក្នុងសន្និសិទកាសែតថ្ងៃទី២២ខែឧសភា ហើយបាន​ចោទរបាយការណ៍របស់លោក សុរិយា ភ. ស៊ូប៊ែឌី ថាជារបាយការណ៍ឯកតោភាគី និងដាក់បន្ទុកលើរដ្ឋាភិបាល។


លោកសុរិយា ភ. ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (រូបកណ្ដាល)។ (រូបថត UN)

នៅក្នុងសន្និសិតកាសែតថ្ងៃទី២២ខែឧសភានោះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀត បានវាយតម្លៃថា សង្គមស៊ីវិល ឬបក្ស​ប្រឆាំងបានឆ្លៀតកេងចំណេញ ផ្នែកផលប្រយោជន៍ និងនយោបាយ ពីរបាយការណ៍ឆ្នាំ២០១២កន្លងមក ដែលមន្ត្រីអ្នក​រាយការណ៍របស់អង្គការសហប្រជាជាតិ បានធ្វើការផ្សព្វផ្សាយនៅក្រោយពេលធ្វើទស្សនកិច្ចអង្កេតនៅកម្ពុជា [...]

មតិ​ជុំ​វិញ​សម្ដី​លោក​ស៊ូរិយា ស៊ូប៊ើឌី ស្ដី​ពី​ប្រពន្ធ័​ច្បាប់​គ្រប់់​គ្រង​ចៅក្រម ព្រះរាជអាជ្ញា

មតិ​ជុំ​វិញ​សម្ដី​លោក​ស៊ូរិយា ស៊ូប៊ើឌី ស្ដី​ពី​ប្រពន្ធ័​ច្បាប់​គ្រប់់​គ្រង​ចៅក្រម ព្រះរាជអាជ្ញា

ការអនុវត្តនូវការគោរពសិទ្ធិមនុស្ស ដែលប្រតិបត្តិដោយប្រពន្ធ័តុលាការ ក៏ជាកម្មវត្ថុមួយដ៏សំខាន់ដែរ ក្នុងដំណើរសង្កេត​​មើលនៅកម្ពុជាលើកទីប្រាំបួន របស់លោក ស៊ូរិយា ប្រាសាទ ស៊ូប៊ើឌី អ្នករាយការណ៍ពិសេសនៃអង្គការសហ​ប្រជាជាតិ។


លោក ស៊ូរិយា ប្រាសាទ ស៊ូប៊ើឌី អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ នៅក្នុងសន្និសិតកាសែត។

មុននឹងបញ្ចប់បេសកកម្មនៅកម្ពុជា លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ​ស្តី​ពី​សិទ្ធិមនុស្សនៅកម្ពុជា លោកបាននិយាយនៅក្នុងសន្និសិតកាសែត កាលពីថ្ងៃសៅទី២៤ខែឧសភាថា ការអនុវត្ត​អនុសាសន៍​​របស់លោកកន្លងមក ទាក់ទងនឹង«ស្ថាប័នតុលាការ»នៅកម្ពុជា មានភាពយឺតយ៉ាវខ្លាំងនៅឡើយ។

តែលោកបានគាំទ្រ ចំពោះសេចក្តីព្រៀងច្បាប់សំខាន់ៗបីរបស់រដ្ឋាភិបាល [...]

ព្រះរាជពិធី និងបុណ្យ «ច្រត់ព្រះនង្គ័ល»

ព្រះរាជពិធី និងបុណ្យ «ច្រត់ព្រះនង្គ័ល»

តាំងតែពីបុរាណកាលមកម្លេះ សេដ្ឋកិច្ចប្រទេសកម្ពុជា តែងពឹងពាក់ជាសំខាន់លើវិស័យកសិកម្ម។ ប្រជាជនជាង៨០% ជាកសិករ។ ដើម្បីធ្វើស្រែចំការ ខ្មែរតែងប្រើមធ្យោបាយភ្ពួររាស់ បំផុសដីឲ្យបានល្អជាមុនដើម្បីដាំដំណាំ។ នៅក្នុងភាសា វប្បធម៌ ភាសាព្រះរាជា លោកហៅការភ្ជួររាស់ថា ច្រត់ព្រះនង្គ័ល។ តើពិធីភ្ជួររាស់ ឬបុណ្យច្រត់ព្រះនង្គ័ល មានប្រវត្តិ​ទាក់-​ទងគ្នា ដូចម្តេចខ្លះរវាងព្រះរាជា និងប្រជារាស្ត្រខ្មែរ? សូមអញ្ជើញលោកអ្នក មេត្តាតាមដាននូវការបកស្រាយ ជាមួយ​យើងខ្ញុំដូចខាងក្រោម៖


បុណ្យច្រត់ព្រះនង្គ័ល ដែលប្រារព្ធនៅរាជធានីបូរាណខ្មែរអង្គរ ថ្ងៃ០២ឧសភា ឆ្នាំ២០១០កន្លងទៅ។
រូបថត ៖ cambodge-post.com

ក. និយមន័យ ច្រត់ព្រះនង្គ័ល ៖

តាមវចនានុក្រម សម្តេចព្រះសង្ឃរាជ [...]

វិភាគ៖ វៀតណាម​ចូល​រំដោះ ឬ​ឈ្លានពាន​កម្ពុជា?

វិភាគ៖ វៀតណាម​ចូល​រំដោះ ឬ​ឈ្លានពាន​កម្ពុជា?

កងទ័ពរបស់ប្រទេសវៀតណាម បានវាយលុកចូលប្រទេសកម្ពុជា ក្រោមផ្លាកជាអ្នករំដោះនៅឆ្នាំ១៩៧៩ ដើម្បីបណ្ដេញ​របបខ្មែរក្រហម ប៉ុល ពត ឲ្យចេញពីអំណាច។ ការចូលវាយលុកនេះ ត្រូវទទួលបានការបកស្រាយផ្សេងៗពីគ្នា ជាពិសេស​ក្នុងឱកាសនៃទិវាចងកំហឹង រំលឹកវិញ្ញាណក្ខ័ន្ធ និងឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបខ្មែរក្រហម កាលពីថ្ងៃទី២០ខែឧសភាម្សិលម៉ិញ។


ទីក្រុងភ្នំពេញ នៅថ្ងៃទី១៥ខែមិនាឆ្នាំ១៩៧៩។ (រូបថត ina របស់បារាំង)

ពលរដ្ឋកម្ពុជា ដែលសុទ្ធសឹងជាអ្នករងគ្រោះ នៅក្នុងរបបកុម្មុយនីសប្រល័យពូជសាសន៍ប៉ុលពត ក្នុងពេលនោះមាន​សេចក្ដី​រីករាយណាស់ ដែលខ្លួនម្នាក់ៗត្រូវបានរំដោះចេញពីរបប ដែលពោរពេញទៅដោយភាពខ្លោចផ្សារនេះ។ តែនៅពេលបាន​ឈានជើងចេញពីកម្ពុជាប្រជាធិបតេយ្យ [...]

«ចម្រៀង» និងសារប្រយោជន៍របស់វា

«ចម្រៀង» និងសារប្រយោជន៍របស់វា

ចម្រៀង គឺជាមធ្យោបាយ នៃការព្យាបាលសុខភាពផ្លូវចិត្តមនុស្ស ដ៏មានប្រសិទ្ធភាពមួយប្រភេទ តាមរយៈ សូរសៀង។ មិន​ថាតែអ្នកច្រៀង ឬអ្នកស្តាប់ឡើយ ពួកគេ គឺសុទ្ធតែត្រូវការចម្រៀងទាំងអស់ ។ នៅពេលកូនយំ ម្តាយភាគច្រើន លោកតែង​ប្រើចម្រៀងមកច្រៀងបំពេរកូនសម្រាប់ជាមធ្យោបាយលួងលោក ធ្វើឲ្យកូនឈប់យំ និងបែរមករកភាព សប្បាយរីករាយ​វិញ ។ តើលោកអ្នកជ្រាបទេថា ចម្រៀងគឺ ជាអ្វី? តើចម្រៀងមានប្រភពតាំងពីពេលណាមក? តើចម្រៀង មានសារសំខាន់​កម្រិតណាសម្រាបមនុស្ស? តើបុព្វហេតុអ្វីខ្លះបានជាបណ្តាលឲ្យកើតមានចម្រៀងឡើង? ចម្រៀងខ្មែរមាន ប៉ុន្មានប្រភេទ និងប៉ុន្មានទំនុកច្រៀង?


អក្សរភ្លេង រួមជាមួយនឹង ផ្កាកូលាបមួយទង

សូរសម្លេងរណ្តំរបស់មនុស្ស សត្វ រុក្ខជាតិ ឬធម្មជាតិនានា ត្រូវបានអ្នកចិត្តវិទ្យា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...