Posts in ‘វប្បធម៌ សិល្បៈ ប្រពៃណី’ Category

រូប​​ផ្កា​រំដួល​កសាង​ដោយ ឡាយ វណ្ណៈ នៅ​ខេត្ត​តាកែវ ត្រូវ​បាន​រុះរើ

រូប​​ផ្កា​រំដួល​កសាង​ដោយ ឡាយ វណ្ណៈ នៅ​ខេត្ត​តាកែវ ត្រូវ​បាន​រុះរើ

រហូតមកដល់ចុងឆ្នាំ២០១៧ រង្វង់មូលនៅខាងកើត វិមានឯករាជ្យ នៃក្រុងដូនកែវ ខេត្តតាកែវ មានតំណាងដោយ រូបសំណាកផ្កាឈូកដ៏ធំមួយ។ ប៉ុន្តែ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ បានរុះរើរូបផ្កាឈូកនេះចេញវិញ ដោយដាក់ជំនួសដោយ រូបផ្ការំដួលមកវិញ។ ការជំនួសនេះ ត្រូវបានលោកពន្យល់នៅពេលនោះថា ផ្កាឈូកតំណាងឲ្យជនជាតិចិន និងវៀតណាម ខណៈផ្ការំដួលតំណាង ឲ្យជាតិសាសន៍ខ្មែរ។

ប៉ុន្តែក្រោមរដ្ឋបាលថ្មី នៃលោក អ៊ូច ភា អភិបាលខេត្តថ្មី ដែលទើបឡើងកាន់តំណែង ក្រោយពីលោក ឡាយ វណ្ណៈ ដែលត្រូវបានដកតំណែង និងចាប់ខ្លួន ពាក់ព័ន្ធករណីឃាតកម្ម លើអ្នកស្រី ចេវ សុវឌ្ឍនា នោះ ផ្ការំដួលខាងលើ ត្រូវបានវាយកម្ទេចចោលសារជាថ្មី បង្កការងឿងឆ្ងល់ ទៅដល់ពលរដ្ឋក្រុងដូនកែវ ដោយចោទជាសំនួរឡើងថា ស្នាដៃអភិបាលថ្មី គឺវាយកម្ទេចចោលស្នាដៃ របស់អភិបាលចាស់ ដូច្នេះឬ?

» រូបថតឯកសារ នៃរង្វង់មូលផ្កាឈូក កណ្ដាលក្រុងដូនកែវ ខេត្តតាកែវ៖

សណ្ឋាគារ​កាំបូឌីយ៉ាណា​នៃ​សង្គម​រាស្ត្រ​និយម នឹង​ត្រូវ​កំទេច​ចោល?

សណ្ឋាគារ​កាំបូឌីយ៉ាណា​នៃ​សង្គម​រាស្ត្រ​និយម នឹង​ត្រូវ​កំទេច​ចោល?

ប្រសិនជាសណ្ឋាគារកាំបូឌីយ៉ាណា (Hotel Cambodiana) ត្រូវបានវាយកំទេចមែននោះ វានឹងក្លាយជាអគារសេសសល់ ចុងក្រោយបង្អស់មួយទៀត នៃរបបសង្គមរាស្ត្រនិយម របស់អតីតព្រះមហាវីរក្សត្រ សម្ដេចព្រះ នរោត្ដម សីហនុ ដែលត្រូវបាត់បង់រូបរាង ពីរាជធានីភ្នំពេញ បន្ទាប់ពីសំណង់ជាច្រើន ដែលជាស្នាដៃនៅក្រោម​របប​នោះ ត្រូវបានដុតឆេះ កែឆ្នៃ ឬកាត់ជាចម្រៀកៗ សឹងតែអស់ទៅហើយនោះ។

ស្រង់សំដីដោយសារព័ត៌មានភ្នំពេញប៉ុស្ដ៍ អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម លោក សេង ឡូត បានថ្លែងអះអាងថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​លោក គិត ម៉េង គ្រោង​នឹង​ឈូស​សណ្ឋាគារ​ខាងលើ ដើម្បី​ឈានទៅ​សាងសង់​អគារ​មួយ​ ដែល​មាន​កម្ពស់​ ៦០០ ​ម៉ែត្រ។ ប៉ុន្តែអ្នកនាំពាក្យបានបន្តថា គម្រោងនេះ កំពុងស្ថិតនៅជាផែនការនៅឡើយ ដោយលោកបញ្ជាក់ថា ក្រុមហ៊ុនបានស្នើទៅរដ្ឋាភិបាល នូវសិទ្ធិសម្រាប់អនុវត្តន៍គម្រោង។​

ប្រភពមួយទៀត ដែលដកស្រង់ ដោយសារព័ត៌មានដដែល បានអះអាងថា [...]

កាសែត​«កងទ័ព​ប្រជាជន»​វៀតណាម ចេញ​ផ្សាយ​ជា​ខេមរភាសា

កាសែត​«កងទ័ព​ប្រជាជន»​វៀតណាម ចេញ​ផ្សាយ​ជា​ខេមរភាសា

ចាប់ពីថ្ងៃសុក្រទី២០ ខែតុលានេះតទៅ បណ្ដាជនខ្មែរ និងឡាវ នឹងអាចស្វែងយល់ ពីព័ត៌មានទាំងឡាយ ដែលសារព័ត៌មានកុម្មុយនីស្ដ​វៀតណាម ឈ្មោះ «កាសែតកងទ័ពប្រជាជន (Quân đội nhân dân)» ផ្សាយចេញពីរដ្ឋធានី ហាណូយ។ នេះបើតាមការការផ្សាយឲ្យដឹង របស់ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ របស់​របប​កុម្មុយនីស ឈ្មោះ«VNA»។

ការចេញផ្សាយថ្មីជាខេមរភាសា និងជាភាសាឡាវនេះ ត្រូវបានសារព័ត៌មានកុម្មុយនីស្ដ ផ្ដល់ជូនព័ត៌មានជា ១១ផ្នែក៖ នយោបាយ ការពារជាតិ-សន្តិសុខ ទំនាក់ទំនងវៀតណាម-កម្ពុជា (ទំនាក់ទំនងវៀតណាម-ឡាវ សម្រាប់ភាសាឡាវ) អន្តរជាតិ សេដ្ឋកិច្ច-សង្គម វប្បធម៌-អប់រំ-ទេសចរណ៍និងកីឡា ការកំសាន្ដ (ទឹកដី-មនុស្ស សម្រាប់ភាសាឡាវ) ប្រវត្តិសាស្ត្រ-ប្រពៃណី រូបថត វីដេអូ និងសម្លេង។

ប៉ុន្តែគេមិនសង្ឃឹម ពីព័ត៌មានដែលផ្សាយចេញពីគេហទំព័រនេះ ថាមានឯករាជ្យភាព ឬជាដំណឹងទាន់ហេតុការណ៍ ចេញពីប្រទេសកម្ពុជា ឬប្រទេសឡាវនោះទេ។ ដោយហេតុថា [...]

ទូរទស្សន៍​អ៊ឺរ៉ុប៖ ​កម្ពុជាអបអរ​ការ​បញ្ចូល​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ជា​បេតិកភណ្ឌ​ពិភពលោក

ទូរទស្សន៍​អ៊ឺរ៉ុប៖ ​កម្ពុជាអបអរ​ការ​បញ្ចូល​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ជា​បេតិកភណ្ឌ​ពិភពលោក

ព្រឹត្តិការណ៍ នៃការដាក់បញ្ចូលតំបន់​ប្រាសាទសំបូរ​ព្រៃគុក ដែលស្ថិតក្នុងខេត្តកំពង់ធំ របស់ប្រទេសកម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយអង្គការយូនេស្កូ កាលពីដើមខែមកនេះ បានទាក់ទាញឲ្យបណ្ដាញទូរទស្សន៍​ដ៏ធំមួយ នៅអ៊ឺរ៉ុប ធ្វើសេចក្ដីរាយការណ៍ ហើយផ្សព្វផ្សាយកាលពីម្សិលម៉ិញ នៅក្នុងកម្មវិធីព័ត៌មានរបស់ខ្លួន។

ទូរទស្សន៍ «EuroNews» របស់អ៊ឺរ៉ុប ដែលផ្សាយចម្រុះភាសា ចំនួន១៣ភាសា បានលើកឡើងថា កម្ពុជានឹងរៀបចំប្រារព្ធពិធីអបអរសាទរ សម្រាប់ព្រឹត្តិការណ៍នេះ នៅល្ងាចថ្ងៃចន្ទនេះ។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទូរទស្សន៍ ដែលបានចុះទៅដល់ តំបន់សំបូរព្រៃគុកផ្ទាល់ បានសម្ភាសជាមួយលោក សែម ណម មន្ត្រីអភិរក្ស នៃតំបន់ប្រាសាទសំបូរព្រៃគុក និងបានស្រង់សំដីរបស់លោក មកបញ្ជាក់ថា លោកសប្បាយរកអ្វីប្រៀបផ្ទឺមមិនបាន ដោយបានទទួលបានដំណឹងនេះ។

មន្ត្រីដែលធ្វើកិច្ចការអភិរក្ស តាំងពីឪពុកលោករហូតមកនេះ បានថ្លែងឡើងថា៖ «ប្រាសាទទាំងនេះ [...]

ការ​ថត​រូប​ដ៏​ចម្លែក​របស់​ប្រធានាធិបតី ហូឡង់ នៅ​បី​ថ្ងៃ​មុន​ផុត​តំណែង

ការ​ថត​រូប​ដ៏​ចម្លែក​របស់​ប្រធានាធិបតី ហូឡង់ នៅ​បី​ថ្ងៃ​មុន​ផុត​តំណែង

លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) តែងសុបិន្តចង់ក្លាយជា «ប្រធានាធិបតីសាមញ្ញ» ដែលនៅជិត ជាមួយពលរដ្ឋបារាំងបំផុត។ តែជាលទ្ធផលចុងក្រោយ លោកនឹងត្រូវចាកចេញពីវិមានប្រធានាធិបតី អេលីហ្សេ (Elysée) ជាមួយនឹង «អប្រជាប្រិយភាពដ៏ខ្លាំង» មិនដែលធ្លាប់ជួប ក្នុងចំណោមប្រធានាធិបតីបារាំង រហូតមកដល់ថ្ងៃនេះ។ អាណត្តិជាប្រធានាធិបតីរបស់លោក ក៏បានបញ្ចប់ទៅ ជាមួយនឹងតុល្យភាពនយោបាយបែកបាក់យ៉ាងសម្បើមដែរ នៅក្នុងគណបក្សសង្គមនិយម (PS) របស់លោក។

រឿងដែលពិបាកទទួលយក ជាងរឿងខាងលើនោះ គឹលោក ហូឡង់ នឹងត្រូវប្រគល់អំណាច ជាប្រមុខរដ្ឋប្រទេសបារាំង នៅថ្ងៃទី១៤ ខែឧសភានេះ ទៅឲ្យលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលមានវ័យត្រឹមតែ៣៩ឆ្នាំ ហើយធ្លាប់ជាទីប្រឹក្សា និងរដ្ឋមន្ត្រីរបស់លោកនោះផងទៀត។ លោក ម៉ាក្រុង ដែលទើបនឹងហក់ចូលប្រឡូក ក្នុងនយោបាយ តែបែរជាទទួលបាន នូវភាពជោគជ័យ ដោយសារតែលោក បានសន្យាបង្កើតគោលនយោបាយថ្មី ខុសពីនយោបាយរបស់លោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...