Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

កឹម សុខា និយាយ​ថា​គេ​កាត់​ត​សម្លេង​គាត់ ត្រូវ​បាន​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍

កឹម សុខា និយាយ​ថា​គេ​កាត់​ត​សម្លេង​គាត់ ត្រូវ​បាន​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍

គេបានដឹងជាមុនរួចហើយ ពីរឿងថា លោក ជុំ ម៉ី នឹងប្ដឹងលោកកឹម សុខា ទៅតុលាការទាក់ទងនឹងសម្ដីដែលបាននិយាយ គុកទួលស្លែង ជា​គុក​សិប្បនិមិត្ត។ ប៉ុន្តែវាចម្លែកអស្ចារ្យនោះ ត្រង់ពាក្យសម្ដីទាំងនោះ ដែលលោកកឹម សុខា ខ្លួនឯងធ្លាប់​បានបដិសេធថា លោកមិនបាននិយាយទេ​​ តែនៅពេលនេះ ជនដែលធ្លាប់រងគ្រោះនៅគុកទួលស្លែង បានប្ដឹង​លោកឡើង​ទៅ​តុលាការ ពីបទបរិហារកេរ្ត៍។


លោក ជុំ ម៉ី អតីតអ្នកទោសនៅគុកទួលស្លែង បង្ហាញពីសៀវភៅសាលក្រម របស់អតីតមេគុកកាំង ហ្គេចអៀង ហៅឌុច។ (រូបថត សាលាក្ដីខ្មែរក្រហម)

លោក​ ជុំ ម៉ី តាមរយៈ​លោក​មេធាវី គួយ ធុនណា បានដាក់​ពាក្យ​បណ្ដឹងមួយ ប្ដឹងប្រឆាំង​ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក​ កឹម សុខា ទៅកាន់​តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៤​ ខែមិថុនា​នេះ [...]

ស៊ីរី៖ សេតវិមាន​ថា របប​ដាម៉ាស​បាន​ដើរ​ហួស​«បន្ទាត់​ក្រហម»

ស៊ីរី៖ សេតវិមាន​ថា របប​ដាម៉ាស​បាន​ដើរ​ហួស​«បន្ទាត់​ក្រហម»

អ្នកទទួលខុសត្រូវនៅសេតវិមាន បានចង្អុលបង្ហាញថា ប្រធានាធិបតីអាមេរិក កំពុងសិក្សាអំពីជម្រើសនយោបាយ និង​យោធា តែគេនៅមិនទាន់ដឹងថា ជម្រើសទាំងនោះនឹងមានអ្វីខ្លះ ហើយត្រូវអនុវត្តន៍ នៅពេលណានោះនៅឡើយ។

លោក ប៊េន រ៉ូដ៍ (Ben Rhodes) ទីប្រឹក្សាសន្តិសុខជាតិរបស់លោក បារ៉ាក់ អូបាម៉ា បានប្រកាសថា «យើងកំពុងរៀបចំ ចំនុចដែលអាចកើតឡើងជាច្រើន នៅស៊ីរី។ ហើយយើងនឹងធ្វើការសម្រេចចិត្ត នៅលើសកម្មភាពដែលត្រូវធ្វើ ទៅតាម​របាយការណ៍ផ្ទាល់របស់យើង។»

សេតវិមានបានបញ្ជាក់ថា របបលោកបាលឆា អាល អាសាធ (Bachar el-Assad) បានជ្រើសរើសអាវុធគីមី ជាពិសេស​«ហ្គាសសារីន» ក្នុងកម្រិតតិចតួច តែបានប្រើប្រាស់ជាច្រើនដង តាំងពីមួយឆ្នាំមកហើយ។សេតវិមានបានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ១៥០នាក់ បានស្លាប់ នៅក្នុងការវាយប្រហារប្រភេទនេះ។

រដ្ឋបាលរបស់លោក អូបាម៉ា ធ្លាប់បានអះអាងនៅខែមេសា [...]

អាមេរិក៖ ផ្ទុះ​រោង​ចក្រ​គីមី​ផលិត​ហ្គាស នៅ​រដ្ឋ​ល្វីសាន (VDO)

អាមេរិក៖ ផ្ទុះ​រោង​ចក្រ​គីមី​ផលិត​ហ្គាស នៅ​រដ្ឋ​ល្វីសាន (VDO)

មនុស្សម្នាក់ត្រូវបានសម្លាប់ និង៧៣នាក់ផ្សេងទៀតរងរបួស នៅថ្ងៃព្រហស្បត្តិ៍នេះ ក្នុងការផ្ទុះរោងចក្រគីមីមួយ នៅរដ្ឋ​ល្វីសាន (Louisiane)។ នេះជាការឲ្យដឹង របស់អាជ្ញាធរប្រចាំតំបន់។


ផ្សែងហុយខ្មួលខ្មាញ់ នៅពីលើរោងចក្រក្រុមហ៊ុន ឌឺវៀលៀម។ (រូបថត RYAN MEADOR, AP)

នាយនគរបាលប្រចាំរដ្ឋល្វីសាន លោកស័ក្ដិប្រាំ ដួង កេន (Doug Cain) បាននិយាយថា អ្នកជំនាញខាងជាតិផ្ទុះ ដែលបាន​ទៅពិនិត្យអង្កេតក្នុងរោងចក្រនេះ នៅក្រោយការផ្ទុះបានរកឃើញ សាកសពមួយ នៅក្នុងសភាពជាបំណែកៗ។

នៅពេលផ្ទុះនោះ ក្នុងរោងចក្រមានបុគ្គលិកធ្វើការប្រមាណជា ៦០០នាក់។ មនុស្សប្រមាណជា ៣០០នាក់ ត្រូវបាន​ជម្លៀស​ចេញ ខណៈដែលមនុស្ស៧៣នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យជាបន្ទាន់។

[...]
អាហ្សង់ទីន៖ រថភ្លើង​បុក​គ្នា ស្លាប់​បី​នាក់​របួស​ជាង​២០០​នាក់ (VDO)

អាហ្សង់ទីន៖ រថភ្លើង​បុក​គ្នា ស្លាប់​បី​នាក់​របួស​ជាង​២០០​នាក់ (VDO)

ការប៉ះទង្គិចគ្នារវាងរថភ្លើងដឹកអ្នកដំណើរពីរខ្សែ នៅតំបន់ជាយក្រុងប៊ុយណូស៍អ៊ែរ (Buenos Aires) ប្រទេសអាហ្សង់ទីន បានបង្កឲ្យយ៉ាងហោចណាស់មនុស្សបីនាក់ស្លាប់ និងច្រើនជាង២០០នាក់រងរបួស  ខណៈពេលមានមនុស្សជិះពេញប្រៀប នៅវេលាព្រឹកថ្ងៃទី១៣ខែមិថុនានេះ។


(រូបថត Enrique Marcarian/Reuters)

ជាគ្រោះថ្នាក់កើតនៅលើខ្សែរថភ្លើងដដែល ដែលរដ្ឋាភិបាលបានដាក់ក្នុងការឃ្លាំមើល ក្រោយពីគ្រោះថ្នាក់ដ៏ធំមួយ កាល​ពីឆ្នាំកន្លងទៅ ដែលធ្វើឲ្យមានមនុស្សស្លាប់៥១នាក់។ រថភ្លើងទាំងពីរបានបុកគ្នានៅវេលាម៉ោង ៧និង៧នាទី រវាងស្ថានីយ៍​ម៉ូរ៉ុង (Moron) និងកាស្ទើឡា (Castelar) នៅលើខ្សែរត់ សាមីអេនតូ (Sarmiento) ដែលភ្ជាប់តំបន់ជាយក្រុង​ខាងលិចនៃ​ទីក្រុងប៊ុយណូស៍អ៊ែរ ទៅកាន់ស្ថានីយ៍មួយនៅកណ្ដាលក្រុង។

[...]
តួនាទី«វិទ្យុ»ក្នុង​ការ​គ្រប់គ្រង ការ​ឆ្លើយ​តប​​«គ្រោះ​មហន្តរាយ»

តួនាទី«វិទ្យុ»ក្នុង​ការ​គ្រប់គ្រង ការ​ឆ្លើយ​តប​​«គ្រោះ​មហន្តរាយ»

ភ្នំពេញ៖ តួនាទី«វិទ្យុ»ក្នុងការគ្រប់គ្រង ការឆ្លើយតបគ្រោះមហន្តរាយ ជាប្រធានបទមួយដែលត្រូវបានយកចិត្តទុកដាក់ លើកមកពីភាក្សា ដើម្បីចូលរួមក្នុងការផ្តល់ និងទទួលនូវព័ត៌មាន ទាន់ពេលវេលា។ នេះជាការលើកឡើង ក្នុងសិក្ខាសាលា​មួយ ដែលមានការចូលរួមដោយរដ្ឋមន្រ្តីក្រសួងព័ត៌កម្ពុជា តំណាងស្ថានទូតអូស្រ្តាលីប្រចំាកម្ពុជា និងតំណាងវិទ្យុនានា ប្រមាណជាងហាសិបនាក់មកពីខេត្ត-ក្រុង ជាងដប់នៅកម្ពុជា។


លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ថ្លែងក្នុងឱកាសនោះ។ (រូបថត MONOROOM.info/ O. Vary)

នៅសណ្ឋាគារកំាបូឌីយ៉ាណាក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ មិថុនា នេះមានបើកសិក្ខាសាលា​ស្តីពីតួនាទី«វិទ្យុ»​ក្នុង​ការគ្រប់គ្រង ការឆ្លើយតបគ្រោះមហន្តរាយ។ សិក្ខាសាលានេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...