ដំណឹងអាស៊ី-ប៉ាស៊ីភិក

យុវនិស្សិត​​យ៉ាងតិច ២០នាក់ បានស្លាប់​​ក្នុង​គ្រោះ​អគ្គិភ័យមួយ ​នៅ​​ឥណ្ឌា

យ៉ាងហោចណាស់ និស្សិតក្មេងៗ ២០នាក់ បានបាត់បង់ជីវិត និងជាង២០នាក់ទៀត បានរងរបួស នៅក្នុងគ្រោះអគ្គិភ័យ ដែលបានឆាបឆេះអាគារសាកលវិទ្យាល័យមួយ ស្ថិតនៅភាគខាងលិច នៃប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ។ នេះបើតាមរបាយការណ៍ក្នុងថ្ងៃសៅរ៍ ដែលផ្ដល់ដោយអាជ្ញាធរតំបន់។

ក្នុងតុល្យភាពដំបូងឲ្យដឹងថា មនុស្ស១៥នាក់បានស្លាប់។ អ្នករបួសទាំងជាង២០នាក់ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ។

ស្រង់សំដីដោយសារព័ត៌មានក្នុងស្រុក គ្រូពេទ្យមួយរូបបានអះអាងថា ក្នុងចំណោមអ្នកស្លាប់​ទាំង ២០នាក់ មាន១៦នាក់ជាស្ត្រី ខណះមនុស្ស ១៦នាក់ បានស្លាប់ដោយភ្លើងឆេះខ្លួន និង៤នាក់ទៀត បានរបួស​ធ្ងន់ធ្ងរ ដោយសារបានលោតចេញពីអាគារ ហើយបានស្លាប់នៅឯមន្ទីរពេទ្យ។

សាកលវិទ្យាល័យនោះ ជាវិទ្យាស្ថានឯកជនមួយ នៅក្រុង«Surate» ក្នុងរដ្ឋ«Gujarat»។ ម្ចាស់អាគារម្នាក់ ពីក្នុងចំណោមបីនាក់ ត្រូវបានអាជ្ញាធរឃាត់ខ្លួន ពីបទបង្កមនុស្សឃាត ដោយអចេតនា។

រូបភាពដ៏រន្ធត់ជាច្រើន ដែលត្រូវបានបង្ហោះ នៅតាមបណ្ដាញសង្គម បានបង្ហាញពីទិដ្ឋភាព នៃយុវនិស្សិតច្រើននាក់ ដែលបានលោតចេញពីអាគារ ដើម្បីគេចខ្លួនចេញពីអណ្ដាតភ្លើង។

បើតាមអ្នកលត់អគ្គភ័យ បានឲ្យដឹងថា និស្សិតប្រមាណជា៥០ ទៅ៦០នាក់ បានស្ថិតក្នុងអាគារ នៅពេលដែលភ្លើងចាប់ផ្ដើមឆេះ។ ហើយភ្លើងបានឆាបឆេះខ្លាំងឡើង ភ្លាមមួយរំពេច ដោយសារសម្ភារៈសាងសង់ដំបូលអាគារ សុទ្ធសឹងជាឈើ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្ទដ្រា ម៉ូឌី (Narendra Modi) ដែលទើបជាប់ឆ្នោតឡើងវិញ ក្នុងអាណត្តិទីពីររបស់លោក បានថ្លែងនៅលើបណ្ដាញសង្គមទ្វីសធើរ សម្ដែងភាពក្រៀមក្រំ ចំពោះហេតុការណ៍ខាងលើ ដូច្នេះថា៖

«ស្រយ៉ុតចិត្តក្រៃលែង ចំពោះសោកនាដកម្ម​នៃគ្រោះអគ្គិភ័យ នៅក្រុង “Surate”។ សូមចូលរួមមរណទុកខ ដ៏ក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារនៃសព។ សូមឲ្យអ្នករងរបួសទាំងឡាយ ឆាប់ជាសះស្បើយឡើងវិញ។»

ក្រុមអ្នកឃ្លាំមើលក្នុងប្រទេស បានធ្វើការកត់សម្គាល់ថា គ្រោះអគ្គិភ័យតែងកើតឡើងញឹកញាប់ណាស់ នៅក្នុងប្រទេសឥណ្ឌា ដោយហេតុមកពីភាពខ្ជីខ្ជារ នៃការបង្ការផ្នែកសុវត្ថិភាព ទល់នឹងគ្រោះអគ្គិ។

ម្ចាស់សំណង់ រាប់ទាំងម្ចាស់អាគារ និងសហគ្រាសសំណង តែងត្បិតត្បៀតឬកេងចំណេញ ក្នុងការសាងសង់ឬការថៃរក្សាសុវត្ថិភាព សម្រាប់អាគាររបស់ខ្លួន។ នេះ គេនៅមិនទាន់និយាយ ពីអសមត្ថភាពឬអំពើពុករលួយ របស់អាជ្ញាធរ ដែលមិនអើពើ គិតដល់គ្រោះអគ្គិភ័យធ្ងន់ធ្ងរ ដូចយ៉ាងព្រឹត្តិការណ៍ខាងលើនេះផងទេ៕



You may also like

កំសាន្ដ

ឥណ្ឌា៖ ទារិកាមួយរូប​កើតចេញពីផ្ទៃ មានជើង៤ និងដៃ៤

អ្នកម្ដាយជាតិឥណ្ឌាម្នាក់ បានផ្ដល់កំណើត​ដល់ទារិកាមួយរូប ដែល«មានជើង៤ និងដៃ៤»។ ក្រុមអ្នកមានជំនឿស៊ប់ខាងសាសនា បានជឿជាក់ថា អព្ភូតហេតុខាងលើ គឺព្រះរស់ចាប់កំណើត (!)។ ស្រីជាម្ដាយ មានឈ្មោះ«Kareena» និងរស់នៅក្នុងក្រុង«Hardoi» រដ្ឋ«Uttar ...
កម្ពុជា

អគ្គិភ័យ​ឆេះ​«ក្លិបកម្សាន្ដ» នៅ​ក្បែរ​ទូត​រុស្ស៊ី ផ្សែងខ្មៅ​គ្រប​ភ្នំពេញ

«ក្លិបកម្សាន្ដ»មួយ ដែលមានឈ្មោះ «EDM» កណ្ដាលរាជធានីភ្នំពេញ បានត្រូវ​ព្រះអគ្គិ​ត្របាក់ ក្នុងរសៀលថ្ងៃទី២៤ ខែឧសភានេះ។ ក្លឹបនេះ មានទីតាំងក្បែរផ្សារទំនើប អ៊ីអន១ (AeOn1) និងខាងកើត​ស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ...
ដំណឹង

ទិដ្ឋភាព​ខ្ទេចខ្ទាំ​នៃ​ការផ្ទុះ​ចេញពី​​ហាង​នំប៉័ង​ម្សិលម៉ិញ នៅប៉ារីស

ជារូបភាពដ៏រន្ធត់ ប្រៀបបាននឹងសមរភូមិ ដ៏ក្ដៅមួយ ដែលទើបឆ្លងកាត់ការប្រយុទ្ធរួច។ រូបភាពនេះ ថតដោយអ្នកសារព័ត៌មានអ៊ីតាលីមួយរូប ឈ្មោះ «Valerio Orsolini» ដែលមានវត្តមាន នៅក្នុងសណ្ឋាគារ ទល់មុខហាងលក់នំប៉័ង ដែលរងការផ្ទុះដ៏ខ្លាំងមួយ ...

Comments are closed.

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...