Posts in ‘ស្រាវជ្រាវ’ Category

ស្រាវជ្រាវ៖ សហ​ប្រតិបត្តិការ​អាស៊ី​បូព៌ា និង​អាស៊ាន​បូកបី

ស្រាវជ្រាវ៖ សហ​ប្រតិបត្តិការ​អាស៊ី​បូព៌ា និង​អាស៊ាន​បូកបី

កិច្ចប្រជុំលើកដំបូង នៃបណ្តាមេដឹកនាំអាស៊ានបូកបី បានប្រព្រឹត្តទៅនៅក្នុងឆ្នាំ ១៩៩៦ និង ១៩៩៧ ដើម្បីដោះស្រាយបញ្ហា ទីផ្សារអាស៊ី-អ៊ឺរ៉ុប។ ស្របពេលជាមួយគ្នានេះដែរ ចិន និងជប៉ុន ចង់ឲ្យមាន​កិច្ចប្រជុំកំពូល​ជាទៀងទាត់ ជាមួយនឹងបណ្តាមេដឹកនាំប្រទេសអាស៊ាន ចាប់តាំងពីពេលនោះមក ។

កិច្ចប្រជុំអាស៊ានបូកបី គឺជាវេទិការមួយ ដែលមាន «តួនាទីជាអ្នកសម្របសម្រួល​កិច្ចសហប្រតិបត្តិការ» រវាងបណ្តាប្រទេស «សមាជិកអាស៊ាន» និង «ប្រទេសអាស៊ីបូព៌ា» ចំនួនបី ដែលមានដូចជាប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ។

ថ្នាក់ដឹកនាំរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ នៃបណ្តាប្រទេសអាស៊ានទាំង១០ និងប្រទេសទាំងបី បានពិភាក្សាគ្នា ទៅលើបញ្ហាជាច្រើន។ អាស៊ានបូកបី គឺ«ជាការអភិវឌ្ឍន៍ចុងក្រោយបំផុត នៃកិច្ចសហប្រតិបត្តិការ តំបន់អាស៊ីបូព៌ា» ។

សារៈសំខាន់ របស់អាស៊ានបូកបី ត្រូវបានពង្រឹង ក្នុងកាលៈទេសៈ នៃវិបត្តិហិរញ្ញវត្ថុអាស៊ី។ [...]

«រួមរឹត» ជន​​អាថ៌កំបាំង​របស់ នរោត្ដម សីហនុ

«រួមរឹត» ជន​​អាថ៌កំបាំង​របស់ នរោត្ដម សីហនុ

ទោះគេមិនអាចដឹងថា តើលោក«រួមរឹត»ជាមនុស្សពិត ឬជាមិត្តពីកុមារ របស់សម្ដេចសីហនុក៏ដោយ តែអ្វី​ដែល​គេបានដឹង ពីលោក«រួមរឹត» គឺរបៀបរបបសរសេរ របស់លោក«រួមរឹត» មានលក្ខណៈដូចទៅនឹង របៀប​របបសរសេររបស់សម្ដេច សីហនុ រហូតធ្វើអោយមានគេគិតថា លោក«រួមរឹត»គឺសម្ដេចនរោត្ដម សីហនុ នេះ​ខ្លួន​ព្រះអង្គតែម្ដង។

«ជនផ្ដាច់ការ»

នៅក្នុងអត្ថបទរបស់លោក«រួមរឹត» លោកបានវាយតំលៃលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាចំហរនិង​ជា​រឿយៗ ថាជា «ជនផ្ដាច់ការ» ហើយលោក«រួមរឹត»និយាយថា ក្រុមអ្នករាជានិយមត្រូវលោកហ៊ុនសែន ធ្វើ​បាប​ក្នុងសភាពដ៏ឃោឃៅ មិនអាចគិតស្មានដល់។

លោក«រួមរឹត»ធ្លាប់សរសេរ តាមបែបកំសាន្ដសប្បាយ ពីជីវិតនយោបាយរបស់«កៀពូចាំ» (ឬកម្ពុជា) - ព្រះ​រាជាណាចក្រ របស់ព្រះរាជា ស៊ុហានី (ឬសីហនុ) - និងតំណាងរាស្រ្ត ស៊ី សំរាំង (ឬសម រង្សី) ឬក៏ធ្លាប់​ជជែក​ពី ព្រះអង្គម្ចាស់ ស៊ីហីម៉ូណា (ឬសីហមុន្នី) ថាមិនមានសកម្មភាពខ្លាំង [...]

កេរ្តិ៍ដំណែល Héritage

កេរ្តិ៍ដំណែល Héritage

ជីវិតទៀងទាត់ របស់មនុស្ស នៅក្នុងពិភពចក្រវាឡ យើងនេះ តាំងតែពីបុរាណកាល រហូតមកដល់បច្ចុប្បន្នគឺ ទៀតតែពីរឿង កើត ចាស់ ឈឺ ស្លាប់ ជាធម្មតា។ មិនថាជនជាតិណា អ្នកមាន អ្នកក្រ ស្តេច មន្ត្រី សេដ្ឋី ប្រជារាស្ត្រ គ្រហស្ថ បុព្វជិត គឺ​ទៀងតែឆ្លងដំណាក់កាល ទាំងបួនខាងលើនេះដូចៗគ្នា។ ទោះជាយ៉ាងនេះក៏ដោយចុះ មនុស្សម្នាក់ៗ នៅតែក្រាញ​ននៀល​ជានិច្ច ជាមួយនឹងជីវិត។

ជាក់ស្តែងពួកគេម្នាក់ៗ តែងតែខិតខំធ្វើការ រកស៊ី រៀនសូត្រ កសាងសចក្តីល្អ បំពេញកិច្ចមនុស្សធម៌ បង្កើតការស្រាវជ្រាវ បណ្តុះបណ្តាល ឬបង្ហាត់បង្រៀនគេឯង ដោយមិនចេះនឿយហត់ តាមតួនាទី និងចំណង់ចំណូលចិត្តតែរៀងៗ ខ្លួនតាំងតែ​ពីខ្លួនដឹងក្តី រហូតដល់ចំណុចចុងក្រោយនៃជីវិត។ អ្នកខ្លះបានចំណាយពេលវេលា ស្ទើរតែពេញមួយជីវិតរបស់ខ្លួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...