Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

មហា​សេដ្ឋី​រ៉ូស្សី ប៉ូឡូស្គី ត្រូវ​បាន​ដោះ​លែង​នៅ​ក្រៅ​ឃុំ ចាំ​ការ​កាត់​ក្ដី

មហា​សេដ្ឋី​រ៉ូស្សី ប៉ូឡូស្គី ត្រូវ​បាន​ដោះ​លែង​នៅ​ក្រៅ​ឃុំ ចាំ​ការ​កាត់​ក្ដី

មហាសេដ្ឋីជនជាតិរ៉ូស្សី លោក ស៊ែរហ្គៃ ប៉ូឡូស្គី (Sergueï Polonski) ត្រូវបានដោះលែង កាលពីថ្ងៃពុធទី០៣ខែមសានេះ នៅបន្ទាប់ពីបានជាប់នៅក្នុងពន្ធនាគារ ក្នុងប្រទេសកម្ពុជា ចំនួនបីខែរួចមក។


លោក ស៊ែរហ្គៃ ប៉ូឡូស្គី ជាអ្នកជំនួញជនជាតិរ៉ូស្សីដ៏ធំម្នាក់។ (AP Photo/Mikhail Metzel)

នៅលើទំព័រហ្វេសប៊ុក របស់លោក អាឡិសដ្រ៍ ដូប្រូវិនស្គី (Alexandre Dobrovinskiï) មេធាវីការពារក្ដីលោក ស៊ែរហ្គៃ បាន​សរសេរក្នុងថ្ងៃដដែលនេះ ថា «កម្ពុជា ក្រុងព្រះសីហនុ នៅម៉ោង១១និង០៧នាទី លោក ស៊ែរហ្គៃ ប៉ូឡូស្គី ត្រូវបានដោះលែង និងចេញពីពន្ធនាគារ ទីកន្លែងដែលបានឃុំរូបលោក ជាងបីខែ។ អរគុណ ដល់អ្នកដែលបានគាំទ្រ នៅពេលវេលា​ដ៏អាក្រក់​នេះ។ គឺជាជ័យជំនះមួយ។»

អ្នកដែលជួយលោកអោយចេញពីពន្ធនាគារ ជាអតីតជនជាតិរូស្សីមួយរូប [...]

«ខេប៊ូឌៀ អ៊ែឡាញ» ក្រុមហ៊ុន​អាកាស​ចរណ៍​ថ្មី នៅ​កម្ពុជា

«ខេប៊ូឌៀ អ៊ែឡាញ» ក្រុមហ៊ុន​អាកាស​ចរណ៍​ថ្មី នៅ​កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ ខេមប៊ូឌៀ អ៊ែរឡាញ (Cambodia Airlines) បានកើតជារូបរាង កាលពីថ្ងៃអង្គារទី០២ខែមិនា ដោយរួមសហការជាមួយនឹង ដៃគូរភាគហ៊ុនសំខាន់ៗ នៃក្រុមហ៊ុនអាកាសចរណ៍ ហ្វីលីពីនអ៊ែរឡាញ (Philippine Airlines)។


ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ​ ថតពីខាងកើត (ពីខាងទីក្រុង បែរទៅលិច)។ រូបថត airliners.net

មានឈ្មោះដូចគ្នា នឹងក្រុមហ៊ុនអាកាសចរណ៍មុន ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៧ តែបានបាត់រូបរាងទៅវិញ នៅ​ឆ្នាំ២០០៥នោះ ក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះ ត្រូវបានបង្កើតឡើង នៅថ្ងៃអង្គារទី០២ខែមិនា នៅរាជធានីភ្នំពេញ ដោយ​កិច្ចសហការវិនិយោគទុន រវាងក្រុមហ៊ុនកម្ពុជាដ៏ធំមួយ ឈ្មោះរ៉ូយ៉ាល់គ្រូប ក្នុងភាគហ៊ុន ៥១% និងក្រុមហ៊ុនមួយទៀត របស់ប្រទេសហ្វីលីពីនឈ្មោះ សាន ម៉ៃហ្គែល ខប. (San Miguel Corp.)។ សូមបញ្ជាក់ថា [...]

ទូរស័ព្ទ​ដៃ​ក្នុង​ពិភពលោក មាន​អាយុ​៤០​ឆ្នាំ​ហើយ

ទូរស័ព្ទ​ដៃ​ក្នុង​ពិភពលោក មាន​អាយុ​៤០​ឆ្នាំ​ហើយ

កាលពីថ្ងៃពុធ ម្សិលមិញនេះ ជាថ្ងៃគម្រប់ខួប លើកទី៤០ឆ្នាំ នៃការបង្កើតឡើងនូវទូរស័ព្ទដៃ។ ទូរស័ព្ទដៃ ត្រូវបានគេចាប់​ផ្តើមបង្កើតឡើងនៅឆ្នាំ ១៩៧៣។ ពេលនោះ គឺក្រុមហ៊ុន ម៉ូតូរ៉ូឡា (Motorola) របស់អាមេរិក ជាអ្នករកឃើញ និងបង្កើត​ឡើងមុនគេ ជាសាធារណះ។


លោក ម៉ាទីន ខូបផឺ បង្ហាញទូរស័ព្ទដៃដំបូងគេរបស់គាត់។

ទូរស័ព្ទដៃដំបូងគេ ដែលបានចេញជាផ្លូវការនោះ នៅទស្សវត្តរ៏៨០ ពោលគឺនៅដើមឆ្នាំ១៩៨០ ហើយមានតម្លៃជិត ៤០០​ដុល្លា។ រហូតមកដល់សព្វថ្ងៃនេះ ទូរស័ព្ទដៃ ជាបច្ចេកវិទ្យា ទំនើបបំផុត និងកាន់តែមានភាពសំបូរបែប ពីមួយឆ្នាំ ទៅមួយ​ឆ្នាំ។

លោក ប្លាក ថូម៉ាសិន (Blake Thomason) អ្នកជួសជុលទូរស័ព្ទដៃ នៅក្នុងទីក្រុង មីដវ៉េល (Midvale) បាននិយាយថា «វាពិតជាមានរយះពេលយូរ បើគិតមកដល់ពេលនេះ»។

លោក [...]

សឹង្ហបុរី និង​វៀតណាម ធ្វើ​ជា​ម្ចាស់​ផ្ទះ ស្សូស៊ូគីខាប់ ២០១៤

សឹង្ហបុរី និង​វៀតណាម ធ្វើ​ជា​ម្ចាស់​ផ្ទះ ស្សូស៊ូគីខាប់ ២០១៤

សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេហ៏ (ASEAN Football Federation) ឬហៅកាត់ថា អេអេហ្វអេហ្វ (AFF) បានប្រកាសជាផ្លូវ​ការកាលពីថ្ងៃពុធ ម្សិលមិញថា ប្រទេសសឹង្ហបុរី និងប្រទេសវៀតណាម នឹងរួមសហការគ្នាធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួត​ពានរង្វាន់ អេអេហ្វអេហ្វ ស្សូស៊ូគីខាប់ (AFF Suzuki Cup) ឆ្នាំ២០១៤ ខាងមុខ។


ការជួបប្រកួត អេអេហ្វអេហ្វ ស្សូស៊ូគីខាប់ នៅប្រទេសថៃក្នុងឆ្នាំ២០១២។

ការប្រកួតនៅឆ្នាំក្រោយ នឹងតម្រូវឲ្យក្រុមដែលនៅក្នុងតំបន់អាស៊ីអាគ្នេហ៏ទាំងអស់ មកធ្វើជាក្រុមភ្ញៀវ ដែលត្រូវប្រកួត​ក្នុង​វគ្គចែកពូល។

ប្រទេសសឹង្ហបុរី ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះ ការប្រកួតក្នុងកម្មវិធីនេះ នៅឆ្នាំ១៩៩៦ និងឆ្នាំ២០០៧ នឹងត្រូវធ្វើជាម្ចាស់ផ្ទះ​ម្តង​ទៀត នៅឆ្នាំក្រោយ ដែលនឹងត្រូវប្រកួតនៅកីឡាដ្ឋានថ្មី [...]

រៀលម៉ាឌ្រីដ សង្ឃឹម​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ឆែមពានលីក

រៀលម៉ាឌ្រីដ សង្ឃឹម​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ឆែមពានលីក

ក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) មានជំនឿចិត្តយ៉ាងមុតមាំថា នឹងបានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឆែមពានលីក (Champions League) លើកទី២៤ របស់ខ្លួន បន្ទាប់ពីបានយកឈ្នះក្រុម កាឡាតាសារ៉ាយ (Galatasaray) ដោយលទ្ធផល ៣-០ ក្នុងការប្រកួតជើងទី១ វគ្គ១ភាគ៤ ផ្តាច់ព្រ័ត្រ កាលពីយប់មិញ។


ក្បាច់ពិសេសរបស់កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ។

កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) នៅតែបន្តការរកគ្រាប់បាល់របស់ខ្លួន។ ការប្រកួតទើបតែបាន ៩នាទី​ប៉ុណ្ណោះ កីឡាកររូបនេះ អាចរកគ្រាប់បាល់បានសម្រេច ឲ្យក្រុមរៀលម៉ាឌ្រីដ នាំមុខមុន ក្នុងការប្រកួតនាកីឡាដ្ឋាន សានទីអឺកូ បាណឺប៊ូ (Santiago Bernabeu)។ វាជាគ្រាប់បាល់ទី៩ របស់កីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះ ក្នុងការ​ប្រកួត ៩លើក។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...