កម្រមានដំណឹងបារាំង

បារាំង៖ យុវតី​ជំទង់​ម្នាក់​រង​ការសង្ស័យ​ថា បានគ្រវាត់​ទារកខ្លួន​តាមបង្អួច

បារាំង៖ ទារកតូចមួយ ដែលទើបនឹងកើត ត្រូវបានរកឃើញស្លាប់ នៅក្នុងសួនច្បារ នៃសង្កាត់មួយ ក្នុងក្រុង​ «Martinet» ដែលស្ថិតក្នុងតំបន់ «Gard» ភាគខាងត្បូង ប្រទេសបារាំង

សារព័ត៌មានប្រចាំតំបន់ «Midi Libre» បានអះអាងថា បើតាមភស្ដុតាង ដែលទទួល​បាន ក្នុងការ​ស៊ើបអង្កេត​ ជំហានដំបូង គឺទារកក្រហម​រងាលនោះ ជាកូន​របស់យុវតី​ជំទង់​ម្នាក់ អាយុ១៦ឆ្នាំ ដែលរស់នៅផ្ទះខាងលើ។

សាក្សីច្រើននាក់ ត្រូវបានស្រង់សំដី ដោយរដ្ឋអាជ្ញាបារាំងប្រចាំតំបន់ យកមកអះអាងថា កាលពីប៉ុន្មានម៉ោងមុន យុវតីជំទង់រូបនោះ បាន «ឆ្លងទន្លេ» ហើយទំនងជា បានគ្រវាត់​កូនតូចរបស់ខ្លួន ដែលទើបនឹងកើត ចេញតាមបង្អួច។

អ្នកជិតខាង ដែលរស់នៅជាន់ផ្ទាល់ដី បានឃើញទារក​នោះ​មុនគេ ហើយបានយក​កំណាត់ ទៅរំខ្លួនឲ្យវា មុននឹងរាយការណ៍ ប្រាប់ទៅអាជ្ញាធរ។

នគរបាលតំបន់ បានបើកសំណុំរឿងមួយឡើង ដើម្បីអង្កេតមើលថា តើទារកតូចមួយនេះ បានស្លាប់ នៅពេលចេញពីផ្ទៃ ឬនៅពេលធ្លាក់ ពីខាងលើមក។

ទូរទស្សន៍បារាំង​ «France 3» បានរាយការណ៍បន្ថែមថា យុវតីជាម្ដាយ ដែលរងវិបត្តិ ទាំងផ្លូវចិត្ត និងផ្លូវកាយ កំពុងសម្រាក់ព្យាបាល នៅឯមន្ទីរពេទ្យ។

រីឯសពទារកវិញ នឹងត្រូវក្រុមគ្រូពេទ្យជំនាញ ធ្វើកោសល្យវិច័យ នៅថ្ងៃចន្ទ ទី១៨ ខែឧសភានេះ៕



You may also like

កម្រមាន

បារាំង៖ ប្រើ​​«ទួនវីស»​ចាក់សម្លាប់​ឆ្កែ​ខ្លួនឯង ទាំងនៅ​កណ្ដាល​ផ្លូវ

ហេតុការណ៍ដ៏ហួសនិស្ស័យមួយ បានកើតឡើង នៅក្បែររដ្ឋធានីប៉ារីស (បារាំង) កាលពី​ព្រឹក​ថ្ងៃសៅរ៍។ បុរសម្នាក់បានបណ្ដើរឆ្កែរ ប្រភេទប៊ែរហ្សេ មួយក្បាលរបស់ខ្លួន ចេញមក​តាមដង​ផ្លូវ ហើយដក«ទួនវីស» មកចាក់ចំនួនពីរដង ទៅលើសុនខ បណ្ដាលឲ្យដួលស្លាប់ ...
ដំណឹង

ក្រុមអាវកាក់​លឿងបារាំង​ជាង​១ម៉ឺននាក់ បន្តបាតុកម្ម​«លើកទី១៤»

បាតុករអាវកាក់លឿង ប្រមាណជា១០២០០នាក់ នៅក្នុងប្រទេសបារាំង ក្នុងនោះ ៣០០០នាក់ នៅរដ្ឋធានីប៉ារីស បានបន្តបាតុកម្ម«លើកទី១៤» របស់ពួកគេជាបន្តទៀត នៅក្នុងថ្ងៃសៅរ៍ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។ នេះ បើតាមតួលេខ ...
ដំណឹង

ត្រាំ ភ្ជាប់​បាតុកម្ម​អាវកាក់​លឿង ជាមួយ​កិច្ច​ព្រមព្រៀង​ប៉ារីស​ស្ដីពី​អាកាសធាតុ

អ្នកផងត្រូវនាំគ្នា​និយាយ ពីប្រធានាធិបតី​អាមេរិកទៀតហើយ! ខណៈបាតុកម្មរបស់​បណ្ដាជន​បារាំង ពាក់អាវកាក់ពណ៌លឿង កំពុងធ្វើឲ្យពិភពលោក​ចាប់អារម្មណ៍នោះ លោក ដូណាល់ ត្រាំ (Donald Trump) បានបង្ហោះសារមួយ នៅល្ងាចថ្ងៃសៅរ៍នេះ តាមរយៈទំព័រទ្វីសធើររបស់លោក ...

Comments are closed.

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...