Posts in ‘អត្ថបទមានវីដេអូ’ Category

បាល់ទាត់​ពិភពលោក៖ ស្វីស រងគ្រោះ​នឹង​រន្ទះ​ជើង​របស់ បារាំង (២-៥)

បាល់ទាត់​ពិភពលោក៖ ស្វីស រងគ្រោះ​នឹង​រន្ទះ​ជើង​របស់ បារាំង (២-៥)

ជាសុបិន្ដដ៏អាក្រក់របស់ប្រទេសស្វីស នៅពេលដែលក្រុមបាល់ទាត់​ជម្រើសជាតិរបស់ខ្លួន ចាញ់ក្រោមរន្ទះជើង របស់​ក្រុមបាល់ទាត់បារាំង ក្នុងពិន្ទុ២ទល់នឹង៥។ ប្រទេសស្វីស នឹងមានឱកាសទាត់ទល់នឹង ក្រុមហុងឌុយរ៉ាស មួយប្រកួត​​ទៀត ដើម្បីអាចដឹងថាខ្លួនអាចឡើងទៅ១/៨ផ្ដាច់ព្រ័ត្រ បានឬយ៉ាងណា។


ក្រុមបាល់ទាត់បារាំង សប្បាយនឹងជ័យជំនះរបស់ពួកខ្លួន។ (រូបថតហ្វេសប៊ុក)

បាល់ទាត់ពិភពលោក - គ្រាន់តែនៅក្នុង១៨នាទីដំបូងប៉ុណ្ណោះ ក្រុមបាល់ទាត់បារាំង ដែលសម្បូរទៅដោយ​ជើងថ្មីៗ​ល្អៗនោះ បានធ្វើការវាយលុកបានពីរគ្រាប់ភ្លាមៗ សង្កត់ក្រុមស្វីស ដោយគ្មានត្រាប្រណី។ នៅក្នុងពាក់កណ្ដាល​ម៉ោង​ដំបូង ទម្ងន់គ្រាប់បាល់របស់បារាំង បានបង្ខំឲ្យក្រុមកីឡាករស្វីស [...]

ក្រុម​តារា​ហ្វេសប៊ុក ចោទ​គ្នា​ទៅ​វិញ​ទៅ​មក ពី​បញ្ហា​ពលករ​ចំណាក​ស្រុក

ក្រុម​តារា​ហ្វេសប៊ុក ចោទ​គ្នា​ទៅ​វិញ​ទៅ​មក ពី​បញ្ហា​ពលករ​ចំណាក​ស្រុក

អ្នកគាំទ្រនៃគណបក្សទាំងសង បានធ្វើបានចោទក្នុងគ្នាទៅវិញទៅមក ទៅលើការដែលគណបក្សជាប់ឆ្នោតទាំងពីរ ក្នុអាណត្តិទី៥បានជួយជ្រំជ្រែង និងទំនុកបំរុងទៅលើពលករចំណាកគឺដើម្បីកេងចំណេញផ្នែកនយោបាយ។ តើការ​ចោទគ្នាទៅវិញទៅមកនេះ ជាការយល់ខុសពីឆន្ទៈរបស់គណបក្សទាំងពីរ ឬយ៉ាងណា? តើគណបក្សទាំងពីរនេះ​ ពិត​ជាមានបំណងបែបហ្នឹងមែន?


ពលករកម្មករខ្មែរ នៅក្នុងរថយន្ដទ្រុងរបស់ថៃ។ (រូបថត សហការី)

ការលាបពណ៌ - ក្នុងពេលដែលពលករចំណាក់ស្រុកជាច្រើនម៉ឺននាក់ ត្រូវថៃចាប់បញ្ជូនមកប្រទេសកំណើតវិញ គណបក្សជាប់ឆ្នោតទាំងពីរ កំពុងដុតដៃដុតជើងជួយពលករ ដែលកំពុងជួបការលំបាក។ រីឯក្រុមអ្នកគាំទ្រនៃ​គណបក្ស​ទាំងពី កំពុងបានចោទគ្នាទៅវិញទៅមក តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក [...]

ស្តាប់​កីឡាករ វង្ស ណយ ប្រៀបធៀប​ជីវភាព​កីឡាករ​ខ្មែរ និង​ថៃ (vdo)

ស្តាប់​កីឡាករ វង្ស ណយ ប្រៀបធៀប​ជីវភាព​កីឡាករ​ខ្មែរ និង​ថៃ (vdo)

ជាកូនសិស្សរបស់លោក ឈិត សារឹម អ្នកប្រដាល់ក្បាច់បុរាណខ្មែរ វង្ស ណយ ដែលត្រូវបានគេទទួលស្គាល់ថា កំពូល​កីឡាករប្រដាល់ដ៏មានសមត្ថភាព ដែលអាចផ្តួលគូប្រកួតឱ្យសន្លប់ជាច្រើនដង បានពោលរៀបរាប់​ពីបញ្ហា​វិស័យ​កីឡាប្រដាល់ និងបញ្ហាជីវភាពរបស់កីឡាករខ្មែរ ដែលធ្វើឱ្យបណ្តាកីឡាករជើងខ្លាំងមួយចំនួន ពិបាកចេញ​ទៅ​ប្រកួតក្រៅប្រទេស។


កីឡាករ វង្ស ណយ ក្នុងឱកាសចេញមកប្រកួត នៅប្រទេសបារាំង។ (រូបថត ហ្វេសប៊ុក)

កីឡាប្រដាល់ - ស្របពេលដែលមានអ្នកស្នេហាកីឡាប្រដាល់មួយចំនួន ចង់ឱ្យកីឡាជើងខ្លាំងរបស់ខ្មែរ ប្រកួត​ជា​មួយកីឡាករជើងខ្លាំងរបស់ថៃ វង្ស ណយ បានប្រៀបធៀបជីវភាពកីឡាករខ្មែរ និងថៃថា ជីវភាពរបស់កីឡាករខ្មែរ និង​ថៃខុសគ្នាដាច់ស្រឡះ៖ «កីឡាករថៃដេកស៊ីស្រួល [...]

បុរស​សង្ហា​ពិភពលោក​ឆ្នាំ​២០១៤ បាន​ទៅ​លើ​ជន​ជាតិ​ដាណឺម៉ាក (vdo)

បុរស​សង្ហា​ពិភពលោក​ឆ្នាំ​២០១៤ បាន​ទៅ​លើ​ជន​ជាតិ​ដាណឺម៉ាក (vdo)

បុរសដែលស្រស់ស្អាតសង្ហាជាងគេ នៅក្នុងពិភពលោកនាឆ្នាំនេះ បានជាប់ទៅលើជនជាតិដាណឺម៉ាក។ សុំផ្អាក ការ ទស្សនាការប្រកួតបាល់ទាត់ពិភពលោក មួយរយៈសិន ហើយអញ្ជើញមកទស្សនា ការប្រកាសលទ្ធផលនៃការប្រកួត សម្រស់របស់បុរសសង្ហាៗ ដែលហៅជាភាសាអង់គ្លេសថា «Mister World» មួយភ្លែតសិន។


បុរសសង្ហាជាងគេក្នុងពិភពលោក ឆ្នាំ២០១៤ លើកពានរង្វាន់។ (រូបថតហ្វេសប៊ុក)

អធិរាជសម្រស់ពិភពលោក - បុរសជាប់ក្នុងជម្រើស មកពីប្រទេសដាណឺម៉ាក ដែលបានជាប់ជាបុរសសង្ហា ក្នុង​ពិភពលោកឆ្នាំ២០១៤នោះ មានឈ្មោះថា «ណៃក្លាស ភឺដឺសេន (Nicklas Pedersen)» មានអាយុ២៣ឆ្នាំ។

អ្នករៀបចំកម្មវិធី បាននិយាយពន្យល់ថា៖ «ភាពល្អឥតខ្ចោះនៃការចូលរួមប្រកួត តាំងពីពេលចាប់ផ្ដើមរហូតមក [...]

អ្នក​រាំ​៦៦០​នាក់ បើក​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក ឆ្នាំ​២០១៤ (vdo)

អ្នក​រាំ​៦៦០​នាក់ បើក​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក ឆ្នាំ​២០១៤ (vdo)

ការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ពិភពលោក ឆ្នាំ២០១៤ លើកទី២០ បានបើកធ្វើហើយនៅទីក្រុង សៅ ប៉ូឡូ (Sao Paulo) ប្រទេសប្រេស៊ីល ជាមួយនឹងការប្រគុំតន្ត្រីយ៉ាងកក្រើកដី ពោរពេញដោយភ្លើងពណ៌ចម្រុះ នៅពីមុខ​ទស្សនិកជនជាង៦ម៉ឺននាក់។ ពិធីបើកការប្រកួតនេះ បានឧទ្ទិសទៅឲ្យប្រទេសប្រេស៊ីល ដែលជាម្ចាស់ផ្ទះផង និង​រតនសម្បត្តិ៍របស់ប្រទេសនេះផង។


កំពូលអ្នកចម្រៀងដ៏ល្បីទាំងបីរូប នៅក្នុងពិធីបើកប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៤។ (រូបថត twitter)

បាល់ទាត់ពិភពលោក - នៅវេលាម៉ោងប្រមាណជា ៣រសៀល និង១៤នាទី ម៉ោងក្នុងប្រទេសប្រេស៊ីល នៅក្រោម​ផ្ទៃមេឃខៀវខ្ចី ការរៀបចំការប្រគុំតន្ត្រីដ៏ធំមួយ បានកើតឡើងនៅកណ្ដាលវាលស្មៅ ដើម្បីសម្ពោធបើកជាផ្លូវការ នូវ​ការប្រកួតបាល់ទាត់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...