កម្រមានដំណឹងបារាំង

បារាំង៖ យុវតី​ជំទង់​ម្នាក់​រង​ការសង្ស័យ​ថា បានគ្រវាត់​ទារកខ្លួន​តាមបង្អួច

បារាំង៖ ទារកតូចមួយ ដែលទើបនឹងកើត ត្រូវបានរកឃើញស្លាប់ នៅក្នុងសួនច្បារ នៃសង្កាត់មួយ ក្នុងក្រុង​ «Martinet» ដែលស្ថិតក្នុងតំបន់ «Gard» ភាគខាងត្បូង ប្រទេសបារាំង

សារព័ត៌មានប្រចាំតំបន់ «Midi Libre» បានអះអាងថា បើតាមភស្ដុតាង ដែលទទួល​បាន ក្នុងការ​ស៊ើបអង្កេត​ ជំហានដំបូង គឺទារកក្រហម​រងាលនោះ ជាកូន​របស់យុវតី​ជំទង់​ម្នាក់ អាយុ១៦ឆ្នាំ ដែលរស់នៅផ្ទះខាងលើ។

សាក្សីច្រើននាក់ ត្រូវបានស្រង់សំដី ដោយរដ្ឋអាជ្ញាបារាំងប្រចាំតំបន់ យកមកអះអាងថា កាលពីប៉ុន្មានម៉ោងមុន យុវតីជំទង់រូបនោះ បាន «ឆ្លងទន្លេ» ហើយទំនងជា បានគ្រវាត់​កូនតូចរបស់ខ្លួន ដែលទើបនឹងកើត ចេញតាមបង្អួច។

អ្នកជិតខាង ដែលរស់នៅជាន់ផ្ទាល់ដី បានឃើញទារក​នោះ​មុនគេ ហើយបានយក​កំណាត់ ទៅរំខ្លួនឲ្យវា មុននឹងរាយការណ៍ ប្រាប់ទៅអាជ្ញាធរ។

នគរបាលតំបន់ បានបើកសំណុំរឿងមួយឡើង ដើម្បីអង្កេតមើលថា តើទារកតូចមួយនេះ បានស្លាប់ នៅពេលចេញពីផ្ទៃ ឬនៅពេលធ្លាក់ ពីខាងលើមក។

ទូរទស្សន៍បារាំង​ «France 3» បានរាយការណ៍បន្ថែមថា យុវតីជាម្ដាយ ដែលរងវិបត្តិ ទាំងផ្លូវចិត្ត និងផ្លូវកាយ កំពុងសម្រាក់ព្យាបាល នៅឯមន្ទីរពេទ្យ។

រីឯសពទារកវិញ នឹងត្រូវក្រុមគ្រូពេទ្យជំនាញ ធ្វើកោសល្យវិច័យ នៅថ្ងៃចន្ទ ទី១៨ ខែឧសភានេះ៕



You may also like

ដំណឹង

គ្រាប់បែក​បង្កៃ​នៅ​លីយ៉ុង៖ អាជ្ញាធរ​បារាំង​បាន​ឃាត់ខ្លួន មនុស្ស​៤នាក់

ជាសរុប មនុស្ស​៤នាក់ ត្រូវបានអាជ្ញាធរបារាំង​ឃាត់ខ្លួន រាប់ចាប់តាំង​​ពីព្រឹកថ្ងៃចន្ទនេះ​មក នៅក្នុងសំណុំរឿងបំផ្ទុះគ្រាប់បែក ក្នុងកញ្ចប់ផ្លុងចោលកណ្ដាលក្រុងលីយ៉ុង (ភាគខាងត្បូង) ដែលបានកើតឡើង កាលពីថ្ងៃសុក្រមុន។ ជនសង្ស័យសំខាន់បំផុត នៅក្នុងសំនុំរឿងនេះ ត្រូវបានអាជ្ញាធរចាប់ខ្លួន បានមុនគេ ...
កម្រមាន

Covid-19៖ តម្រូវ​ឲ្យ​សំងំ​ក្នុង​ផ្ទះ និស្សិត​ស្រី​អ៊ីតាលី​ម្នាក់​ត្រូវ​សង្សា​ខ្លួន​សម្លាប់

និស្សិតស្រីមួយរូប ត្រូវបានសង្សារបស់នាង ច្របាច់កសម្លាប់ កាលពីថ្ងៃអង្គារ នៅលើកោះ «Sicile» ភាគខាងត្បូងនៃប្រទេសអ៊ីតាលី ខណៈពលរដ្ឋទូទាំងប្រទេស ជាប់បម្រាមរបស់រដ្ឋាភិបាល ដែល តម្រូវ​ឲ្យ​សំងំ​ក្នុង​ផ្ទះ ដើម្បីទប់ទល់​នឹងការរាលដាល នៃជំង«Covid-19»។ ...
ដំណឹង

បាតុកម្ម​អាវ​កាក់​លឿង – នាយក​រដ្ឋមន្ត្រី​ថ្លែង​ពី​​ការ​ចាប់​ខ្លួន​​៤៨១នាក់

នាយករដ្ឋមន្ត្រីបារាំង លោក អេឌូអារ ហ្វីលីព (Edouard Philippe) បានអះអាងតាមកញ្ចក់ទូរទស្សន៍ នៅមុននេះ ថាមកដល់ម៉ោងនេះ មនុស្សចំនួន ៤៨១នាក់ ត្រូវបានចាប់ខ្លួន និង២១១នាក់ ...

Comments are closed.

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...