Posts by "មនោរម្យ.អាំងហ្វូ"

ខ្សែ​ភាពយន្ត​អេងហ្គ្រីបឺត នឹង​ចេញ​នៅ​ឆ្នាំ​២០១៦

ខ្សែ​ភាពយន្ត​អេងហ្គ្រីបឺត នឹង​ចេញ​នៅ​ឆ្នាំ​២០១៦

បន្ទាប់ពីមានការពិភាក្សាគ្នាអស់ពេលជាយូរ ទីបំផុតខ្សែភាពយន្តអេងហ្គ្រីបឺត (Angry Birds) បានប្រកាសជាផ្លូវការថា នឹងធ្វើការបង្ហាញខ្លួន និងចេញលក់លើទីផ្សារនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ដែលនាំមកជាមួយ នូវការរចនារូបភាព កាន់តែមានភាពស្រស់ស្អាត និងជាលក្ខណៈកំសាន្តយ៉ាងសម្បូរបែប។


«បក្សីផ្ទុះកំហឹង» ដែលនរណាៗក៏ស្គាល់ដែរ។

ខ្សែភាពយន្តនេះជាប្រភេទស្រ៊ីឌី (3D) ហើយវាត្រូវបានអភិវឌ្ឍន៏ កែប្រែ ផលិត និងគ្រប់គ្រង់ហិរញ្ញវត្ថុ ដោយក្រុមហ៊ុន​ផលិតខ្សែភាពយន្ត រ៉ូវីយ៉ូ (Rovio)។ ភាពយន្ដនេះ មានសមិទ្ធិករពីររូប លោកដេវីដ ម៉ៃ ស្សែល (David Maisel) និងលោក ចន ឃូហិន (John Cohen) ដែលលោកទាំង២ ធ្លាប់ផលិតខ្សែភាពយន្តល្បីៗដូចជា អាយរ៉ន់ម៉ែន (Iron Man) និងរឿង ដេស្ពៃខេប៊ល ម៉ី (Despicable Me) នោះជាដើម។

[...]
ភេវរកម្មនៅទួរគី៖ នាយក​រដ្ឋមន្ត្រី​អេដូហ្គង់ ចោទ​ប្រទេសស៊ីរី

ភេវរកម្មនៅទួរគី៖ នាយក​រដ្ឋមន្ត្រី​អេដូហ្គង់ ចោទ​ប្រទេសស៊ីរី

ទោះបីមានការបកស្រាយពីរបបដាម៉ាសយ៉ាងណាក៏ដោយ ប្រទេសទួរគីនៅតែបន្តចង្អុលម្រាមដៃ ចោទប្រកាន់​របប​នេះដដែល។ កាលពីថ្ងៃអាទិត្យ ទី១២ ខែឧសភា នៅបន្ទាប់ ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសថា អ្នកប្រព្រឹត្តិអំពើ​ភេវរកម្មទាំងពីរក្នុងថ្ងៃសៅរ៍នោះ មានជាប់ទាក់ទងនឹងអង្គការដែលគាំទ្ររបបស៊ីរីនោះ ឥឡូវនេះជាវេននាយករដ្ឋមន្ត្រី​ទួរគីខ្លួនឯងតែម្ដង ដែលថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងដាម៉ាស មានបំណងចង់ធ្វើឲ្យប្រទេសទួរគី ធ្លាក់ក្នុងគម្រោង​ការមួយប្រកបដោយគ្រោះអាសន្ន។

ថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងអ៊ីស្តមប៊ូល លោកនាយករដ្ឋមន្ត្រីបានអំពាវនាវប្រជាពលរដ្ឋទួរគី ឲ្យបង្កើនភាព​ប្រុង​ប្រយ័ត្ន និងរក្សាភាពស្ងប់ស្ងាត់ នៅចំពោះការបង្កហេតុទាំងឡាយ ដែលចង់ទាញ់ប្រទេសទួរគី ទៅក្នុងបញ្ហានៅស៊ីរី។ សេចក្ដីថ្លែងការណ៍នេះ ទំនងជាចងឆ្លើយតបនឹងរដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ប្រទេសស៊ីរី ដែលបានច្រានចោល​នូវរាល់​ការជាប់ពាក់ព័ន្ទរបស់ប្រទេសស៊ីរី [...]

បាល់ទាត់​៖​ ក្រុម​​ប៉ារីស ឈ្នះ​ជើង​ឯក​លីក១​ឆ្នាំ​២០១៣ របស់​ប្រទេស​បារាំង (VDO)

បាល់ទាត់​៖​ ក្រុម​​ប៉ារីស ឈ្នះ​ជើង​ឯក​លីក១​ឆ្នាំ​២០១៣ របស់​ប្រទេស​បារាំង (VDO)

នេះជាលើកទីបីហើយ នៅក្នុងប្រវត្តិបាល់ទាត់របស់ប្រទេសបារាំង ដែលក្រុមអាជីបនៃទីក្រុងប៉ារីស បានទទួលឈ្នះជា​ជើងឯកប្រចាំឆ្នាំ។


កីឡាករទីក្រុងប៉ារីសលោតសប្បាយ ដោយដឹងថាខ្លួនក្លាយជាជើងឯក បើទោះនៅមានពីរប្រកួតទៀតក៏ដោយ។

គេតែងតែនិយាយថា គួរតែអបអរសាទរជ័យជំនះរបស់ខ្លួន នៅក្នុងផ្ទះខ្លួនឯង ព្រោះក្រុមប៉ារីស ស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) បានធ្វើដំណើរទៅកាន់ទីក្រុងលីយ៉ុង ដើម្បីធ្វើការប្រកួតទល់នឹងក្រុមនៃទីក្រុងលីយ៉ុង កាលពីយប់​ម៉ិញ​នេះ។ ម្យ៉ាងទៀតសូម្បីតែខាងគូរប្រជែង (ក្រុមបាល់ទាត់អូឡាំពិកលីយ៉ូនែស)  ក៏មិនសប្បាយចិត្តប៉ុន្មានដែរ ដោយឃើញ​ក្រុមនៃទីក្រុងប៉ារីស បានមកអបអរសាទរជ័យជំនះជាជើងឯក នៅក្រុងលីយ៉ុង ដោយបានបំបាក់ក្រុមខ្លួននោះ។

ប៉ុន្តែការដណ្ដើមជាជើងឯក មិនស្ថិតលើទម្លាប់ [...]

ជេលីប៊ីន បំបាក់ អាយស្គ្រីម​សានវិច នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់ អេនដ្រយ

ជេលីប៊ីន បំបាក់ អាយស្គ្រីម​សានវិច នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់ អេនដ្រយ

អ្នកប្រើប្រាស់ប្រព័ន្ធអេនដ្រយ កំពុងតែនាំគ្នាប្រើប្រាស់ការកំណែទម្រង់ថ្មីបំផុត នៃប្រព័ន្ធប្រតិបត្តិការទូរស័ព្ទរបស់ក្រុមហ៊ុន ហ្គូហ្គល (Google) យ៉ាងច្រើន នាពេលបច្ចុប្បន្ន។

ក្រុមហ៊ុន ហ្គូហ្គល បានប្រកាសកាលពីថ្ងៃពុធ ទៅលើចំនួនអ្នកប្រើប្រាស់ប្រចាំខែថា ចំនួន ដែលកំពុងតែប្រើប្រាស់ ជេលីប៊ីន (Jelly Bean) (អេនដ្រយ ៤.១ និង ៤.២ រួមគ្នា) បានចាប់ផ្តើមពី ៣.៤% ទៅ ២៨.៤% ក្នុងខែមេសា។ ចំណែកឯ អាយស្គ្រីម សានវិច (អេនដ្រយ ៤.០) មានការថយចុះ ដែលចាប់ផ្តើមពី ១.៨% ទៅ ២៧.៥%។

ប៉ុន្តែទោះបីជា ជេលីប៊ីន មានចំនួនអ្នកប្រើប្រាស់កើនឡើងយ៉ាងនោះក៏ដោយ ក៏មិនអាចមានចំនួនគ្រប់គ្រាន់ ក្នុងការតាមវ៉ាយកឈ្នះ ហ្គីនហ្គឺប្រីដ (អេនដ្រយ ២.៣) ដែរ ខណៈដែល ហ្គីនហ្គីប្រីដ មានពី ១.៧% រហូតទៅដល់ ៣៨.៥% នៅចុងខែ។

ចំនួនទាំងនោះ ត្រូវបានគេដឹង ដោយសារចំនួនអ្នកដែលបានចូលទៅកាន់ ហ្គូហ្គលផ្លេ (Google Play) ជាប្រចាំខែ។ [...]

វិបត្តិឧបទ្វីបកូរ៉េ៖ ព្យុងយ៉ាង​ដាក់​លក្ខខ័ណ្ឌ ចូល​តុ​ចរចា​ជា​មួយ​សេអ៊ូល​និង​វ៉ាស៊ីនតោន

វិបត្តិឧបទ្វីបកូរ៉េ៖ ព្យុងយ៉ាង​ដាក់​លក្ខខ័ណ្ឌ ចូល​តុ​ចរចា​ជា​មួយ​សេអ៊ូល​និង​វ៉ាស៊ីនតោន

កូរ៉េខាងជើងបានបញ្ចូននូវលក្ខខ័ណ្ឌមួយចំនួន មុននឹងខ្លួនចូលទៅជជែកជាមួយនឹងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលក្នុងនោះមានការដកចេញ នូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងបញ្ឈប់លែងឲ្យមាន កិច្ចសហប្រតិបត្តិការ​យោធារួមគ្នា រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។


ទាហានកូរ៉េខាងជើង កំពុងហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រ។

«ប្រសិនជាខ្មាំងសត្រូវ ដែលមានសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ពិតជាចង់ឲ្យមាន នូវកិច្ចពិភាក្សានិងការចរចារ​មែន​នោះ ពួកគេត្រូវចាត់ចែងទទួលយកនូវវិធានការនេះ» នេះជាការប្រកាសជាសាធារណៈ របស់គណកម្មាធិការការពារជាតិ​កូរ៉េខាងជើង។

លក្ខខ័ណ្ឌទាំងនេះ ទំនងជានឹងត្រូវទាត់ចោលដោយទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ដែលទាមទារអោយកូរ៉េ​ខាង​ជើង [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...