Posts by "មនោរម្យ.អាំងហ្វូ"

អាហ្វ្រិក​ខាង​ត្បូង​បើក​សាកលវិទ្យាល័យ «ធ្មប់» ដំបូង​គេ

អាហ្វ្រិក​ខាង​ត្បូង​បើក​សាកលវិទ្យាល័យ «ធ្មប់» ដំបូង​គេ

តើលោកអ្នកមានបំណង សិក្សារៀនសូត្រ ឬស្រាវជ្រាវពី«អំពើធ្មប់អូមអាម»ឬទេ? មិនពិបាកស្វែងរកទេ ព្រោះនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង សាកលវិទ្យាល័យមួយទើបនឹងបើកទ្វា ដើម្បីទទួលហ្វឹកហ្វឺន​នរណាក៏ដោយ ដែលមានបំណងចង់ក្លាយខ្លួនជាគ្រូសិល្ប៍ មន្តអាគម អូមអាម ឬមេធ្មប់។ រៀនចប់កាលណា សាកលវិទ្យាល័យមួយនេះ នឹងចេញជូន នូវ«សញ្ញាបត្រវិទ្យាសាស្ត្រផ្នែកអំពើធ្មប់» នោះទៀត។

សាលាបង្រៀនអំពើធ្មប់នេះ មិនមែនត្រូវបានបង្កើតឡើង ដោយខុសច្បាប់ទេ ព្រោះក្រសួងសិក្សាធិការជាន់ខ្ពស់ របស់ប្រទេសអាហ្វ្រិកខាងត្បុង គឺជាអ្នកគ្រប់គ្រង ពីលើស្ថាប័នមួយនេះ។ ស្រង់សំដីដោយសារព័ត៌មានក្នុងស្រុក លោក «Blade Nzimande» រដ្ឋមន្ត្រីក្រសួងមួយនេះ បានថ្លែងឲ្យដឹងថា សាកលវិទ្យាល័យ នៃអំពើធ្មប់ បានបើកទ្វាតាំងពីថ្ងៃទី២០ ខែមីនាកន្លងទៅ ហើយបានចាប់ផ្ដើមទទួលនិស្សិតឆ្នាំទី១របស់ខ្លួន ឲ្យមកចូលរៀននៅទីនោះ។

ដើម្បីពន្យល់ពីហេតុផល [...]

សម រង្ស៊ី៖ «រដ្ឋាភិបាល​ផ្ដាច់​ការ​នឹង​ចាប់​អ្នក​ទិតៀន ជា​ចំណាប់​ខ្មាំង»

សម រង្ស៊ី៖ «រដ្ឋាភិបាល​ផ្ដាច់​ការ​នឹង​ចាប់​អ្នក​ទិតៀន ជា​ចំណាប់​ខ្មាំង»

នៅចំពោះគម្រោងជាថ្មី ក្នុងការ​ធ្វើវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ ដែលរដ្ឋសភាកម្ពុជាគ្រោងនឹងបើកសម័យប្រជុំ ដើម្បីអនុម័ត្រនៅថ្ងៃចន្ទស្អែកនេះ លោក សម រង្ស៊ី មេដឹកនាំប្រឆាំងកម្ពុជា បានសំដែងក្ដីបារម្ភរបស់លោកថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃ អាចនឹងប្រើប្រាស់ច្បាប់នេះ ដើម្បីចាប់ក្រុមអ្នករិះគន់ ធ្វើជាចំណាប់ខ្មាំង។

សរសេរនៅលើទំព័រ​ហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃអាទិត្យនេះ លោក សម រង្ស៊ី បានពន្យល់ពីក្ដីកង្វល់ ដូច្នេះថា៖ «រដ្ឋាភិបាលផ្តាច់ការ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងចាប់អតីតសហការីរបស់ខ្ញុំ នៅក្នុងជួរគណបក្សសង្គ្រោះជាតិ ដែលមានឧត្តមគតិដូចខ្ញុំ ព្រមទាំងអ្នកទិតៀនរដ្ឋាភិបាល និងអ្នកប្រជាធិបតេយ្យខ្មែរ​ទាំងអស់ យកធ្វើជាចំណាប់ខ្មាំង ដើម្បីបំបិទមាត់ខ្ញុំ»។

លោក សម រង្ស៊ី បានលាលែងចេញពីតំណែង ជាប្រធានគណបក្សសង្គ្រោះជាតិ បន្ទាប់ពីច្បាប់ដដែលនេះ [...]

កីឡាករបាល់ទាត់ម្នាក់របស់ក្រុម «Ajax» គាំងបេះដូងពេលកំពុងប្រកួត

កីឡាករបាល់ទាត់ម្នាក់របស់ក្រុម «Ajax» គាំងបេះដូងពេលកំពុងប្រកួត

ការជួបប្រកួត​កាលពីយប់ម៉ិញនោះ មានលក្ខណៈជាមិត្តភាព រវាងក្រុម «Ajax Amsterdam» របស់ប្រទេសហូឡង់ និងក្រុម «Werder Brême» របស់ប្រទេសអាល្លឺម៉ង់ ដើម្បីត្រៀមបើករដូវកាលថ្មី នៅក្នុងប្រទេសហូឡង់។ តែការប្រកួត ដែលធ្វើឡើងក្នុងតំបន់ភ្នំ «Tyrol» នៃប្រទេសអូទ្រីសនេះ បានផ្អាកនៅនាទីទី៧០ ដោយហេតុមកពីកីឡាករ  «Abdelhak Nouri» ខ្សែបម្រើអាយុ២០ឆ្នាំ របស់ក្រុម «Ajax» បានរងគ្រោះនឹងអាការៈ «គាំងបេះដូង»។

កីឡាករវ័យក្មេង បានដួលដេកផ្ទាល់ដី ហើយភ្លាមៗ អាជ្ញាកណ្ដាលបានផ្លុំកញ្ចែផ្អាកការប្រកួត និងហៅក្រុមគ្រូពេទ្យមកពិនិត្យ។ តែអាការៈរបស់កីឡាករ មិនអាចត្រូវសង្គ្រោះ នៅនឹងកន្លែងបានឡើង ដែលចាំបាច់ត្រូវការអន្តរាគមន៍ ពីឧទ្ធម្ភាគចក្រ​សង្គ្រោះបន្ទាន់។

នៅប៉ុន្មានម៉ោងក្រោយមក ក្រុមបាល់ទាត់ «Ajax» បានប្រកាសឲ្យដឹង នៅលើទំព័រទ្វីសធើររបស់ខ្លួនថា កីឡាករ «Abdelhak Nouri» ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ [...]

គ្រោះយន្ដហោះ AirAsia៖ «សង្ឃឹម​ថា លោក​អ្នក​​កំពុង​តែ​បន់​ព្រះ»

គ្រោះយន្ដហោះ AirAsia៖ «សង្ឃឹម​ថា លោក​អ្នក​​កំពុង​តែ​បន់​ព្រះ»

យន្ដហោះរបស់ក្រុមហ៊ុន «AirAsia» របស់ប្រទេសឥណ្ឌូនេស៊ី ដែលភ្ជាប់ជើងហោះហើរ ពីក្រុង ផើត (អូស្ត្រាលី) ទៅកាន់រាជធានី កូឡាឡំពួរ (ម៉ាឡេស៊ី) កាលពីសប្ដាហ៍មុន ចាំបាច់ត្រូវហោះ ត្រឡប់ទៅកន្លែងដើមវិញ ក្រោមមូលហេតុ «បញ្ហាបច្ចេកទេស»។ អ្នកដំណើរម្នាក់ ដែលនៅក្នុងហេតុការណ៍នោះ បានរៀបរាប់ថា តួយន្ដហោះទាំងមូល បានស្ថិតក្នុងភាពរង្គើខ្លាំងក្លា ប្រៀបបានទៅនឹងម៉ាស៊ីនបោកខោអាវ។

ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលលក់សំបុត្រក្នុងតម្លៃថោក បានជួបនឹងបញ្ហាបច្ចេកទេសនេះ ក្នុងរយៈពេលពេញ មួយម៉ោងកន្លះ (៩០នាទី) បន្ទាប់ពីបានហោះងើបខ្លួន ចេញពីព្រលានយន្ដហោះ ក្រុង ផើត។ ប៉ុន្តែនៅទីបំផុត យន្ដហោះប្រភេទ អ៊ែរប៊ូស (Airbus A330) បានហោះត្រឡប់ក្រោយ និងបានចុះចតនៅព្រលានយន្ដហោះដើមវិញ ដោយគ្មានជួបឧប្បត្តិហេតុអ្វីឡើយ។

ស្រង់សំដីដោយបណ្ដាញផ្សព្វផ្សាយ «ABC News Australia» អ្នកដំណើរនៅក្នុងយន្ដហោះ បានអះអាងថា ពួកគេបានស្ដាប់ឮ [...]

កឹម សុខា ប្រកាសទៅចូលរួមបុណ្យខួប១ឆ្នាំ នៃមរណភាព កែម ឡី

កឹម សុខា ប្រកាសទៅចូលរួមបុណ្យខួប១ឆ្នាំ នៃមរណភាព កែម ឡី

សេចក្ដីប្រកាសព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ ដែលចេញផ្សាយនៅថ្ងៃសៅរិ៍នេះ បានសរសេរថា លោក កឹម សុខា ប្រធានគណបក្ស នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមក្នុងពិធីបុណ្យរំលឹកខួប១ឆ្នាំ នៃការស្លាប់ របស់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងនយោបាយដ៏ល្បីឈ្មោះ ដែលត្រូវបានបាញ់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃ នៅក្នុងហាងលក់ទំនិញ ស្តាម៉ាត នៃស្ថានីយចាក់ប្រេងឥន្ទនៈ កាល់តិច ស្ថិតនៅស្ដុបបូកគោ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​មុន។

សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា ការចូលរួមរំឭកវិញ្ញាណក្ខ័ន្ធនេះ នឹងត្រូវប្រព្រឹត្តិទៅ ក្នុងថ្ងៃទី៩ ខែកក្កដា ស្អែកនេះ វេលាម៉ោង ២ និង៣០នាទីរសៀល នៅទីតំកល់សពលោក កែម ឡី ស្ថិតក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ

ការធ្វើពិធីបុណ្យខួប១ឆ្នាំ នៃមរណភាពលោក កែម ឡី អ្នកធ្វើអត្ថាធិប្បាយ​នយោបាយដ៏ល្បីឈ្មោះ នៅក្នុងទឹកខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោកនេះ ត្រូវបានរៀបចំឡើង [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...