Posts by "មនោរម្យ.អាំងហ្វូ"

ហ៊ុន សែន សន្យា​ជា​មួយ​វៀតណាម បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​ យ៉ាង​យូរក្នុង​​ខែ​ឧសភា​២០១៨

ហ៊ុន សែន សន្យា​ជា​មួយ​វៀតណាម បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​ យ៉ាង​យូរក្នុង​​ខែ​ឧសភា​២០១៨

ការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម ដ៏ប្រទាំងប្រទើស នឹងត្រូវគណៈកម្មាធិការព្រំដែនគោក មកពីប្រទេសទាំងសងខាង រួមគ្នាធ្វើឲ្យបានចប់រួចរាល់ នៅក្នុង«រដូវប្រាំង ឆ្នាំ២០១៨»នេះ។ នេះ ជាការសន្យារបស់ប្រមុខដឹកនាំ មកពីប្រទេសទាំងពីរ នៅក្នុងជំនួបមួយ ក្នុងព្រឹកថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកានេះ នៅមុនពេលទទួលទានអាហារពេលព្រឹក ដែលនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ុនហ្វុក (Nguyễn Xuân Phúc) រៀបចំទទួលនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក្នុងក្រុង ដាណាំង ប្រទេសវៀតណាម។

ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បានសរសេរបញ្ជាក់ នៅមុននេះថា៖ «មេដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានសន្យារួមគ្នាថា នឹងខិតខំជំរុញគណៈកម្មាធិការព្រំដែន ធ្វើការបោះបង្គោលព្រំដែនគោក នៃប្រទេសទាំងពីរ ឲ្យហើយរួចរាល់ នៅក្នុងរដូវប្រាំងឆ្នាំ២០១៨ខាងមុខ ដើម្បីធ្វើយ៉ាងណា ប្រែក្លាយតំបន់ព្រំដែនគោក នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ក្លាយជាតំបន់ព្រំដែន [...]

មន្ត្រី CNRP ៥រូប​​ចេញ​មុខ​​ភ្នាល់​ជា​មួយ ហ៊ុន សែន ទៀត​ហើយ ម្នាក់​១០០០​ដុល្លារ

មន្ត្រី CNRP ៥រូប​​ចេញ​មុខ​​ភ្នាល់​ជា​មួយ ហ៊ុន សែន ទៀត​ហើយ ម្នាក់​១០០០​ដុល្លារ

មន្ត្រីទាំង៥រូបនោះ រួមមានលោក ហេង ដាណារ៉ូ សមាជិកសភា និងជាតំណាងរាស្ត្រមណ្ឌលព្រៃវែង - លោក ញឹម គឹមញ៉ុល អនុប្រធានក្រុមការងារ ព្រះសីហនុ , លោក សុភ័ណ្ឌ ឡារី សមាជិកក្រុមការងារ កំពង់ចាម ,លោក សួន ចំរើន សមាជិកក្រុមការងារ បាត់ដំបង និងលោក អែម ប៊ុនណារិទ្ធ សមាជិកក្រុមការងារ ពោធិ៍សាត់។

កាលពីថ្ងៃពុធ ទី៨ ខែវិច្ឆិកាម្សិលម្ងៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ប្រទេសកម្ពុជា ឲ្យបើកលេងល្បែងភ្នាល់ ជាទូទៅមួយ ដែលមានរូបលោក ជាមេស៊ីសង។ ថ្លែងនៅចំពោះកម្មករកម្មការិនី ច្រើនពាន់នាក់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ លោក ហ៊ុន សែន បានប្រាប់ឲ្យគេឯងភ្នាល់ ចំពោះការ​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ​ ​នៅថ្ងៃ​ទី១៦​ ​ខែ​វិច្ឆិកា​ខាង​មុខ​ នៅ​ពេល​ដែល​តុលាការ​កំពូល នឹង​បើក​សវនាការ លើ​បណ្តឹង​រំលាយ​គណបក្ស​ជំទាស់​ ​ដែល​គេ​ស្គាល់​ថា​ ​ជា​គូប្រជែង​ដ៏ធំ​តែ​មួយ​គត់ ​របស់​គណបក្សប្រជាជនកម្ពុជារបស់លោក ក្នុង​ពេល​បោះឆ្នោត​ជាតិ​ [...]

ហ៊ុន សែន ថា​អង្គុយ​ក្នុង​តំណែង​មក​ដល់​ពេល​នេះ មិន​ដោយ​សារ​អាវុធ

ហ៊ុន សែន ថា​អង្គុយ​ក្នុង​តំណែង​មក​ដល់​ពេល​នេះ មិន​ដោយ​សារ​អាវុធ

ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលគេស្គាល់ថា បានអង្គុយក្នុងតំណែង ជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៥មកនោះ បានអះអាងដោយមោទនភាព នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ ថាលោកអង្គុយនៅក្នុងតំណែង បានយូរដូច្នេះ មិនមែនដោយសារចុងអាវុធ និងអំពើផ្ដាច់ការនោះទេ។ លោក ហ៊ុន សែន បានបដិសេធថា រូបលោក មិនមែនជាប៉ុលពត ដែលបានតំណែង ត្រឹមតែ៣ឆ្នាំ ៨ខែ ២០ថ្ងៃនោះទេ។

នៅក្នុងពិធីជួប ជាមួយយុវជនអាស៊ាន-ជប៉ុនជាច្រើនរយនាក់ នៅក្នុងវិមានរដ្ឋាភិបាល លោកហ៊ុន សែន ដែលបានក្លាយជាមេដឹកនាំដ៏ចាស់វស្សាជាងគេ នៅទ្វីបអាស៊ី បានថ្លែងឡើងថា៖ «​ខ្ញុំអាចអង្គុយបាននៅទីនេះ ជាង៣០ឆ្នាំ មិនមែនដោយសារចុងកាំភ្លើងទេ ហើយក៏មិនមែនដោយសារ អំពើផ្ដាច់ការណាមួយដែរ។ អ្នកដែលផ្ដាច់ការធំបំផុតជាងគេ គឺ ប៉ុល ពត។ ប៉ុន្ដែ ប៉ុល ពត អាចរស់បានត្រឹមតែ៣ឆ្នាំ ៨ខែ ២០ថ្ងៃតែប៉ុណ្ណោះ។»។

លោកនាយករដ្ឋមន្ត្រី ដែលមានអតីតភាព ជាកម្មាភិបាលខ្មែរក្រហមរូបនេះ [...]

ហ៊ុន សែន ថា​មិន​ខ្វល់​នឹង​បរទេស​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត

ហ៊ុន សែន ថា​មិន​ខ្វល់​នឹង​បរទេស​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកមិនខ្វល់ខ្វាយ ចំពោះជំនួយរបស់បរទេស សម្រាប់ការបោះឆ្នោត នាពេលខាងមុខ ឬក៏ខ្វល់ខ្វាយ ចំពោះការទទួលស្គាល់ ឬមិនទទួលស្គាល់ ទៅលើការបោះឆ្នោតនានា នៅកម្ពុជា ក្នុងពេលខាងមុខនេះឡើយ។ លោកថា តាមច្បាប់កម្ពុជា គឺតម្រូវឲ្យតែប្រជាជនកម្ពុជាទទួលស្គាល់ វា«​ចប់សព្វគ្រប់ហើយ»។

លោក ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងពិធីជួបជាមួយយុវជនអាស៊ាន-ជប៉ុន ចំនួន៣៦២នាក់​ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយបានហៅការព្រមានទាំងឡាយ ពីសំណាក់បរទេសទាំងឡាយ ថាជាការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

លោកថា៖ «កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់យើង ទុកឲ្យយើងសម្រេចកិច្ចការរបស់យើង។ គ្មាននរណាស្គាល់យើង ជាងយើងទេ។ យើងនឹងរៀបចំការបោះឆ្នោតសម្រាប់ព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ យើងនឹងចាត់តាំងការបោះឆ្នោត ជ្រើសរើសសមាជិកសភា នៅថ្ងៃទី២៩ ខែកក្កដា [...]

កីឡាការិនី​ដល់​ទៅ​៣នាក់ ហើយ​ទី​គ្មាន​អ្នក​ចាំ​ទៀត តែ...

កីឡាការិនី​ដល់​ទៅ​៣នាក់ ហើយ​ទី​គ្មាន​អ្នក​ចាំ​ទៀត តែ...

ពិភពបាល់ទាត់ ពិតជាមិនមេត្តា ដល់កីឡាការិនីទាំងបីនាក់ នៃក្រុម «Gintra» របស់ប្រទេសលីទូអានី មែន។ នៅចំពោះក្រុម បាសឺឡូន (FC Barcelone) ដ៏ខ្លាំងក្លា ក្នុងការប្រកួត វគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ ក្របខណ្ឌ «Champions League» ផ្នែកបាល់ទាត់ស្ត្រី ក្រុមកីឡាការិនីខ្សែប្រយុទ្ធទាំងបីរូប របស់ក្រុម «Gintra» បានខិតខំស្វែងរកគ្រាប់បាល់ ដោយព្យាយាមគ្រប់បែបយ៉ាង ដើម្បីបណ្ដើរបាល់ ដាច់​ពីខ្សែការពារ និងអ្នកចាំទី ហើយឡើងទៅជិតដល់ទី តែ... (ទស្សនាវីដេអូ ដោយផ្ទាល់ ដើម្បីដឹងពីហេតុការណ៍ដ៏អភ័ព)៖

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...