Posts by "សេក មនោរកុមារ"

ករណីឃាតកម្ម ចេវ សុវឌ្ឍនា បញ្ចប់ត្រឹម ឡាយ វណ្ណៈ?

ករណីឃាតកម្ម ចេវ សុវឌ្ឍនា បញ្ចប់ត្រឹម ឡាយ វណ្ណៈ?

អតីតអភិបាលខេត្តតាកែវ និងជាអតីតប្រធានគណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តនេះ លោក ឡាយ វណ្ណៈ ត្រូវបានអាជ្ញាធរឃាត់ខ្លួន ក្នុងខេត្តតាកែវ កាលពីរសៀលម្សិលម៉ិញ មុននឹងនាំខ្លួន មកដល់នាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ក្នុងយប់ថ្ងៃដដែល។ លោក ឡាយ វណ្ណៈ ទំនងជាជនសង្ស័យ ដែលមានជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងករណីអ្នកស្រី ចេវ សុវឌ្ឍនា ដែលត្រូវបានរកឃើញស្លាប់ ដោយមានខ្សែចងក នៅក្នុងគេហដ្ឋានមួយ ក្នុងក្រុងដូនកែវ ខេត្តតាកែវ កាលពីចុងខែមករា។

លោក ឡាយ វណ្ណៈ ត្រូវ​បានលោក សាយ ឈុំ ក្នុងនាមប្រមុខរដ្ឋស្ដីទី បានចេញ​ព្រះរាជក្រឹត្យ​ បញ្ចប់​តំណែង​ពី​អភិបាល​ខេត្ត​តាកែវ​ កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន។ លោកត្រូវបានឃាត់​ខ្លួន​ភ្លាមៗ ​បន្ទាប់ពី​លោក វណ្ណៈ បានចេញ​ពី​ពិធី​ផ្ទេរ​តំណែង​របស់​លោក ​ពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​ប្រចាំ​ខេត្ត​ ​ទៅ​ឲ្យ​លោក អ៊ូច ភា ​ដែល​ជា​អភិបាល​ខេត្ត​ថ្មី​។ [...]

ភស្ដុតាង​ជា​វីដេអូ បង្ហាញ​ពី​ការ​បន្លំ​ឆ្នោត​យ៉ាង​សាហាវ​នៅ​រ៉ូស្ស៊ី

ភស្ដុតាង​ជា​វីដេអូ បង្ហាញ​ពី​ការ​បន្លំ​ឆ្នោត​យ៉ាង​សាហាវ​នៅ​រ៉ូស្ស៊ី

គេដឹងជាមុនរួចហើយថា លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ប្រធានាធិបតីចប់អាណត្តិ នឹងឈ្នះឆ្នោត ដើម្បីបន្តកាន់អំណាចចំនួន៦ឆ្នាំទៀត នៅក្នុងការបោះឆ្នោត ជ្រើសតាំងប្រធានាធិបតីរ៉ូស្ស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែមី កន្លងមនេះ។ តែសម្រាប់អ្នកឃ្លាំមើលឯករាជ្យ បានបរិហារលោក ពូទីន និងមន្ត្រីមានអំណាច នៅតាមតំបន់មួយចំនួន ថាមិនចាំបាច់ប្រព្រឹត្តិអំពើ លួចបន្លំសន្លឹកឆ្នោត ដ៏គួរឲ្យអាម៉ាស អស់ទាំងនេះទេ។

ភាពមិនប្រក្រតី ជាច្រើនពាន់ករណី ត្រូវបានរកឃើញ នៅក្នុងការបោះឆ្នោតនោះ មានដូចជា ការដឹកជញ្ជូនមនុស្សទាំងរថយន្ដក្រុងៗ ទៅបោះឆ្នោត ដោយកម្លាំងនគរបាល - ក្រុមអ្នកឃ្លាំមើលជាច្រើននាក់ បានរងការគម្រាមកំហែង និងការលួចញាត់សន្លឹកឆ្នោត ដែលគូសរួច ចូលទៅក្នុងហិបឆ្នោតជាដើម។

ហេតុអ្វី បានជាពួកគេចាំបាច់ធ្វើដូច្នេះ បើដឹងថាលោក ពូទីន នឹងឈ្នះឆ្នោតទៅហើយនោះ? ក្រុមអ្នកឃ្លាំមើលបានពន្យល់ថា នោះគឺដើម្បីតំឡើងតួលេខ [...]

បុរស «ម៉ារី» ត្រូវ​បាន​នាំខ្លួន​ភ្លាមៗ​តាម​បញ្ជា ហ៊ុន សែន

បុរស «ម៉ារី» ត្រូវ​បាន​នាំខ្លួន​ភ្លាមៗ​តាម​បញ្ជា ហ៊ុន សែន

បុរស​ចំណាស់​ឈ្មោះ «ម៉ារី» ដែលត្រូវលោក ហ៊ុន សែន ចេញបញ្ជា ឲ្យតាមនាំខ្លួន​នៅមុននេះ ត្រូវបានអាជ្ញាធរខេត្តកំពត ចាប់ខ្លួនបានហើយ នៅក្នុងភូមិព្រែកគ្រឹះ ឃុំព្រែកគ្រឹះ ស្រុកកំពង់ត្រាច ខេត្តកំពត។ នេះ បើតាមការអះអាង របស់លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ដែលត្រូវបានស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុក។

ស្នងការនគរបាលខេត្ត បានថ្លែងបញ្ជាក់ថា បុរស​ឈ្មោះ ម៉ារី អាយុ ៧០ឆ្នាំ ត្រូវបាននាំខ្លួន ពី​ផ្ទះ​«​ប្រពន្ធចុង​»​របស់ខ្លួន​ ដើម្បីយក​មក​សាកសួរ ជុំវិញ​ការថ្លែង​របស់បុរសរូបនេះ ក្នុងពេល​កន្លងមក ដែលលោកនាយករដ្ឋមន្ត្រី ហៅថា ជាការភូតកុហក​។ លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ទៀតថា លោក «ម៉ារី» ទើបតែ​សឹក​ពី​បួស បានប្រហែលជា ១​ខែ​ នេះប៉ុណ្ណោះ។​

កាលពីព្រឹកម៉ិញ នៅក្នុងពិធីជួបជាមួយកម្មករ-កម្មការិនី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា បុរសឈ្មោះ [...]

ម្នាក់​ពី​ចំណោម​ជន​បរទេស​១០នាក់ ត្រូវ​បាន​ផ្តន្ទាទោស​១ឆ្នាំ​ដោយ​ព្យួរ​ទោស

ម្នាក់​ពី​ចំណោម​ជន​បរទេស​១០នាក់ ត្រូវ​បាន​ផ្តន្ទាទោស​១ឆ្នាំ​ដោយ​ព្យួរ​ទោស

ជនបរទេសទាំងនោះ បានរងការចោទ ថាបានប្រព្រឹត្តិ ការរាំរែកដោយស្លៀកពាក់ខ្លី បែបអាសអាភាស កណ្ដាលខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍វប្បធម៌ដ៏សំខាន់ របស់ប្រទេសកម្ពុជា។ លោក ដានីញៀល ចូណេស (Daniel Jones) អាយុ៣១ឆ្នាំ ជនជាតិអង់គ្លេសម្នាក់ ពីក្នុងចំណោមជនបរទេស ទាំង១០នាក់ ដែលត្រូវបានឃាត់ខ្លួន ទើបនឹងត្រូវតុលាការខេត្តសៀមរាប សម្រេចផ្ដន្ទាទោស នៅថ្ងៃអង្គារ ទី២០ ខែមីនានេះ ឲ្យជាប់ពន្ធនាគារ ចំនួន១ឆ្នាំ ដោយព្យួរទោស។

លោក ចូណេស ដែលបានជាប់ឃុំ តាំងពីពេលឃាត់ខ្លួន (ថ្ងៃទី២៥ ខែមករាកន្លងទៅ) នឹងត្រូវដោះលែង ឲ្យមានសេរីភាពវិញ ចាប់ពីថ្ងៃអង្គារនេះតទៅ។ នេះ បើតាមការថ្លែងអះអាង របស់លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្ត នៅមុននេះបន្តិច។

អ្នកនាំពាក្យ បានបន្តថា ជនសង្ស័យ៩នាក់ផ្សេងទៀត ត្រូវបានជម្រះ [...]

ទូត​អាមេរិក​ថា ការ​លើក​ឡើង​របស់ ហ៊ុន សែន ជា​រឿង​ឆ្កួតៗ

ទូត​អាមេរិក​ថា ការ​លើក​ឡើង​របស់ ហ៊ុន សែន ជា​រឿង​ឆ្កួតៗ

វា​«​គ្រាន់​តែ​ជា​រឿងឆ្កួតៗ​ ​ហើយ​ជា​រឿង​ដែល​មិន​ចាំបាច់​លើកឡើង​ សម្រាប់ការ​ពិភាក្សា​នោះ​ឡើយ»។ នេះ ជាការថ្លែងឡើង របស់លោក វីល្លៀម ហេដត៍ (Willaim Heidt​) ឯកអគ្គររដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា ជុំវិញការលើកឡើងកាលពីថ្ងៃសុក្រ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញករណីឃាតកម្មលើលោក កែម ឡី និងករណីគម្រាមកំហែង ដល់ជីវិត លើលោក ជុន ចាន់បុត្រ នាយករងវិទ្យុអាស៊ីសេរី។

ថ្លែងនៅចំពោះ ពលរដ្ឋខ្មែរ-អូស្ត្រាលីច្រើនរយនាក់ ក្នុងក្រុងស៊ីដនី ប្រទេសអូស្ត្រាលី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា នាយករងវិទ្យុអាស៊ីសេរី ដែលលោកហៅឈ្មោះខុសនោះ ថាបានទាក់ទងកូនប្រុសច្បងរបស់លោក និងឧត្ដមសេនីយ៍ម្នាក់ ឲ្យជួយការពារ ដោយប្រយ័ត្នខ្លាច «ពួកអាមេរិកសម្លាប់ដូច កែម ឡី»។

បុរសខ្លាំងកម្ពុជា ដែលចូលចិត្តនិយាយច្រើនម៉ោង តែម្នាក់ឯង បានថ្លែងឡើងដូច្នេះ៖ «ជុន ច័ន្ទបុត្រ​ ​បាន​ទៅ​ជួប​ឧត្តម​សេនីយ៍​ឯក​ ​ម៉ៅ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...