Posts by "វន់ ដារា"

សហព័ន្ធ​កីឡា​រាំ​កម្ពុជា នឹង​​បើក​បង្រៀន​ក្បាច់​រាំ​ជា​លក្ខណៈ​សកល

សហព័ន្ធ​កីឡា​រាំ​កម្ពុជា នឹង​​បើក​បង្រៀន​ក្បាច់​រាំ​ជា​លក្ខណៈ​សកល

សហព័ន្ធកីឡារាំកម្ពុជា បានប្រកាសជាផ្លូវការថា នឹងមានរៀបចំការហាត់រាំជាលក្ខណៈស្ដងដា ឬជាលក្ខណៈផ្លូវការ ដើម្បីត្រៀមលក្ខណៈ​សម្រាប់ចេញទៅប្រកួតនៅក្រៅប្រទេស និងសម្រាប់ការប្រកួត ស៊ីហ្កេមនៅប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០២៣ខាងមុខ ដែលប្រទេសកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះផងនោះ។ នេះបើតាមការឲ្យដឹងពី កញ្ញា តៃ លីដា អគ្គលេខាធិការ របស់ស្ថាប័នមួយនេះ។


ការហាត់រាំរបស់សហព័ន្ធកីឡារាំកម្ពុជា។ (រូបថត ហ្វេសប៊ុក)

កីឡារាំ - និយាយឲ្យពិតទៅ ការរាំក៏ជាកីឡាមួយប្រភេទដែរ ដែលពិភពលោកទាំងមូល តែងតែយកមកប្រកួត ដើម្បី​ដណ្ដើមយកពាន់រង្វាន់នានា ក៏ដូចជាការយកទៅប្រើប្រាស់ ដើម្បីជាការហាត់ប្រាណកំសាន្ដអាម្មណ៍ក៏បាន។

កញ្ញា តៃ លីដា អគ្គលេខាធិការ [...]

ហ្គាឡាស៊ី អេសហ្វាយ (Galaxy S5) មាន​ប្រដាប់​ស្គាល់​ស្នាម​ក្រយៅ​ដៃ

ហ្គាឡាស៊ី អេសហ្វាយ (Galaxy S5) មាន​ប្រដាប់​ស្គាល់​ស្នាម​ក្រយៅ​ដៃ

មានវីដេអូនៅខាងក្រោម - ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បី របស់ប្រទេសកូរ៉េខាងត្បូង ស៊ាមស៊ុង (Samsung) បានប្រកាស​ជាផ្លូវការ នូវប្រភេទទូរស័ព្ទថ្មីរបស់ខ្លួន នៅក្នុង ព្រឹត្តិការណ៍ Mobile World Congress នាទីក្រុង ប៉ាសេឡូណា (Barcelona) ប្រទេស អេស៉្បាញ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ។ ជាទូរស័ព្ទ ដែលនរណាៗក៏ស្គាល់ តាមរយៈការ​ចេញ​នូវជំនាន់មុនៗ នោះគឺ ហ្គាឡាស៊ី អេសហ្វាយ (Galaxy S5)។


ការបង្ហាញទូរស័ព្ទទំនើប នៅក្នុងគ្រួសារ ហ្គាឡាស៊ី របស់ស៊ាមស៊ុង។ (រូបថត ក្រុមហ៊ុន)

បច្ចេកវិទ្យា - ទូរស័ព្ទទំនើបជំនាន់ថ្មី ដែលនឹងមកជំនួសដំណែងឲ្យ Galaxy S4 ជាផ្លូវការ នៅឯទិវាពិព័ណ៍តាំងគ្រឿង​អេឡិចត្រូនិកអន្តរជាតិ MWC ២០១៤នោះគឺទូរស័ព្ទឆ្លាតវៃ [...]

អ៊ែនដ្រា ភីលូ ចង់​បន្ដ​កិច្ច​សន្យា​ជា​ថ្មី​ជា​មួយ​ក្លឹប ជូវឺនតូស

អ៊ែនដ្រា ភីលូ ចង់​បន្ដ​កិច្ច​សន្យា​ជា​ថ្មី​ជា​មួយ​ក្លឹប ជូវឺនតូស

កីឡាករខ្សែបម្រើជម្រើសជាតិ អន្តរជាតិជើងចាស់អ៊ីតាលី អ៊ែនដ្រា ភីលូ (Andrea Pirlo) បានអះអាងថា គេមាន​បំណង​ប្រាថ្នាចង់ចុះហត្ថលេខាជាថ្មី ជាមួយក្លឹបចាស់ ជូវឺនតូស (Juventus) សម្រាប់រដូវកាលថ្មីនេះ។


កីឡាករអ៊ីតាលី អ៊ែនដ្រា ភីលូ នៅក្នុងឯកសណ្ឋានជាខ្សែបម្រើជម្រើសជាតិរបស់ប្រទេសខ្លួន។ (រូបថត whitegadget.com)

បាល់ទាត់អ៊ីតាលី - កីឡាករ​វ័យ​៣៤ឆ្នាំ​រូប​នេះ នឹងត្រូវផុតកំណត់កិច្ចសន្យាចាស់របស់ខ្លួន នាចុងបញ្ចប់នៃរដូវ​កាល​នេះ ហើយគេក៏អាចមានផ្លូវនៅ​ក្នុងការ​ផ្លាស់​ប្ដូរ ទៅកាន់ក្លឹបយក្សនៅអេស្ប៉ាញ គឺរៀលម៉ាឌ្រីដ (Real Madrid) ឬក៏​អាចវិលត្រឡប់ទៅកាន់ អតីត​ក្លឹបចាស់របស់​គាត់ អាស៊ូស៊ីអាស៊ីយោនេ កាលស៊ីយ៉ូ មីឡង់ (Associazione Calcio [...]

Mozilla បង្ហាញទូរស័ព្ទ​ទំនើប​គំរូ​ថ្មី ដើ​រដោយ​ប្រព័ន្ធ Firefox OS

Mozilla បង្ហាញទូរស័ព្ទ​ទំនើប​គំរូ​ថ្មី ដើ​រដោយ​ប្រព័ន្ធ Firefox OS

អ្វីដែលជាការរំពឹងទុក របស់អ្នកស្គាល់ប្រព័ន្ធដំណើរការ ហ្វាយហ្វក (Firefox) ដ៏ល្បីល្បាញនោះបាន​មកដល់​ហើយ។ បើទោះជាវាមិនទាន់ដាក់ចេញផ្សាយ ជាសាធារណៈក៏ដោយ ក៏ទូរស័ព្ទដ៏ទំនើបរបស់ ម៉ូហ្សីឡា (Mozilla) នេះ ត្រូវបានគេសង្សឹមថា នឹងអាចធ្វើឲ្យទីផ្សារទូរស័ព្ទពិភពលោក មានការផ្លាស់ប្ដូរ។


ទូរស័ព្ទប្រភេទថ្មីស្រឡាងរបស់ ម៉ូហ្សីឡា។ (រូបថត cnet.com)

បច្ចេកវិទ្យា - នៅក្នុងព្រឹត្តិការណ៍ Mobile World Congress នាទីក្រុងបាសឺឡូណា (Barcelona) ប្រទេស អេស៉្បាញ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៤ ក្រុមហ៊ុន ម៉ូហ្សីឡា បានបង្ហាញនូវទូរស័ព្ទទំនើបថ្មី ឈ្មោះហៅថា Firefox OS Flame ដែល​ជាប្រភេទទូរស័ព្ទដើរ​ដោយប្រព័ន្ធ ហ្វៃហ្វក់ (Firefox OS)។ [...]

វ៉ែន រ៉ូនី បន្ត​នៅ​៤​​ឆ្នាំ​ទៀត ជា​មួយ​ក្លឹប​បិសាច​ក្រហម

វ៉ែន រ៉ូនី បន្ត​នៅ​៤​​ឆ្នាំ​ទៀត ជា​មួយ​ក្លឹប​បិសាច​ក្រហម

ទីបំផុតទៅ កីឡាករវ័យ ២៨ឆ្នាំ លំដាប់​អន្ដរជាតិ​អង់គ្លេស វ៉ែន រ៉ូនី (Wayne Rooney)  រូបនេះ បាន​សម្រេច​ចិត្ត​បន្តនៅជាមួយក្លឹប ម៉ែនឆែស្ទើ យូណាយធីត ដោយបានចុះកិច្ចសន្យាជាផ្លូវការ កាលពីថ្ងៃសុក្រទី២១ ខែកុម្ភៈ​កន្លង​មកនេះ សម្រាប់រយៈកាល៤ឆ្នាំទៅមុខទៀត គឺចាប់ពី ឆ្នាំនេះរហូត ដល់ ឆ្នាំ ២០១៩ខាងមុខ ជាមួយនឹងចំណូល​ក្នុង​មួយ​សប្ដាហ៍ ៣០០ ០០០ ផោន ។


កីឡាករ វ៉ែន រ៉ូនី នៃក្រុមបាល់ទាត់ម៉ែនឆេស្ទើ យូណៃធីត។

បាល់ទាត់អង់គ្លេស - មួយរយៈកាលកន្លងមកនេះ មានគេហទំព័រព័ត៌មានមួយចំនួន តែងតែតាមប្រមាញ់ប្រភព​ព័ត៌មាននានា ពីកីឡាករ​ខ្សែរប្រយុទ្ធ លំដាប់អន្ដរជាតិអង់គ្លេស វ៉ែន រ៉ូនី (Wayne Rooney) ជាបន្ដបន្ទាប់ ពីការ​ដោះ​ដូររបស់គេ​នារដូវ​កាល​ថ្មីនេះ។ ក្នុងពេលនេះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...