Posts by "សុបិន្ដ"

ភ្នំពេញ​​ជាប់​ឈ្មោះ ថា​មាន​តម្លៃ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ ថោក​ជាង​គេ

ភ្នំពេញ​​ជាប់​ឈ្មោះ ថា​មាន​តម្លៃ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ ថោក​ជាង​គេ

«ទឹកដីអាស៊ី» នៅតែជាតំបន់ដែលផ្ដល់ជូននូវសេវាកម្មសណ្ឋាគារ ដែលមានតម្លៃគួរឲ្យទាក់ទាញ ជាងតំបន់ផ្សេងទៀតក្នុង​ពិភពលោក។ ចំណែកឯទីក្រុងដែលមានតម្លៃស្នាក់នៅ ក្នុងសណ្ឋាគារថោកជាងគេនោះ បានជាប់លេខមករាជធានីភ្នំពេញ​ប្រទេសកម្ពុជាតែម្ដង។ នេះបើតាមការផ្សាយឲ្យដឹងរបស់គេហទំព័រមួយ ដែលមានជំនាញតែខាងសណ្ឋាគារ មានឈ្មោះថា Hotels.com។


សណ្ឋាគារកាំបូឌីយ៉ាណា នៅទីក្រុងភ្នំពេញ។ (រូបថត Tep Kosal)

ទីក្រុងម៉ុងរ៉េអាល់ - ការបង្ហាញទិន្នន័យនៃការប្រៀបធៀបប្រចាំឆ្នាំ បានឈរនៅលើតារាងតម្លៃ (Hotel Price Index) ដែល​គេហទំព័រ​ដ៏ធំមួយនេះ បានដកស្រង់មកវិភាគ សម្រាប់ទិសដៅធ្វើដំណើរកំសាន្ដ ចំនួន១១៤ផ្សេងគ្នានៃពិភពលោក ក្នុង​ឆរមាសទីមួយឆ្នាំ២០១៣។ ការសិក្សានេះ គេហទំព័រក៏បានយកទៅ [...]

តើ​អាយហ្វូន​៥អេស និង​៥ស៊ី មាន​អ្វី​ថ្មី? (VDO)

តើ​អាយហ្វូន​៥អេស និង​៥ស៊ី មាន​អ្វី​ថ្មី? (VDO)

ប្រភេទទូរស័ព្ទអាយហ្វូន (iPhone) ដែលល្បីល្បាញ ទូទាំងសកលលោក ទើបនឹងត្រូវបានម្ចាស់វាក្រុមហ៊ុន យក្សខាង​បច្ចេកវិទ្យា អ័បផល (Apple) ដាក់ប្រកាសចេញលក់ជាផ្លូវការកាលពីថ្ងៃទី១០ខែកញ្ញានេះ។ ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានសាកល្បងកំពូលទូរស័ព្ទទាំងពីរនេះ ហើយសូមលើកមកជម្រាបដោយត្រួសៗ ជូនលោកអ្នក។


ទូរស័ព្ទទាំងពីរប្រភេទ ដែលត្រូវបានក្រុមហ៊ុនអ័បផល យកមកបង្ហាញនៅថ្ងៃទី១០ខែកញ្ញានេះ។ (រូបថត AFP)

ទូរស័ព្ទទាំងពីរប្រភេទនេះ ទើបនឹងប្រកាសចេញលក់នៅសហរដ្ឋអាមេរិក នៅថ្ងៃទី១០ខែកញ្ញាប៉ុណ្ណោះ។ ចំណែក​ឯ​នៅ​អ៊ឺរ៉ុប ទូរស័ព្ទនេះនឹងចេញដាក់លក់ ចាប់ពីថ្ងៃទី២០ខែកញ្ញាខាងមុខនេះតទៅ។ ប៉ុន្តែយើងបាន កាន់វានៅនឹងដៃរបស់យើង ដើម្បីសាកល្បង និងត្រួតពិនិត្យមើលថាតើវាមានសមត្ថភាពអ្វីខ្លះ។ [...]

ការ​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​របស់​អតីត​រដ្ឋ​មន្ត្រី​កាណាដា រង​ការ​រិះ​គន់

ការ​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​របស់​អតីត​រដ្ឋ​មន្ត្រី​កាណាដា រង​ការ​រិះ​គន់

អតីតរដ្ឋមន្ត្រីសហព័ន្ធ នៃប្រទេសកាណាដា លោកស្រីសីឡា កប (Sheila Copps) ត្រូវបានរងការរិះគន់ថា បានប្រញាប់​គាំទ្រលឿនពេក នូវការបោះឆ្នោតក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី២៨ខែកក្កដា ខណៈពេលដែលលទ្ធផល​នៃការបោះឆ្នោត​នេះ កំពុងត្រូវបានទាមទារតវ៉ាដោយ ក្រុមគណបក្សប្រឆាំងនោះនៅឡើយ។


ការរាប់សន្លឹកឆ្នោត ក្នុងមណ្ឌលមួយនៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

អតីតអ្នកតំណាងរាស្ត្រសេរីនិយម លោកស្រី សីឡា កប ត្រូវបានអញ្ជើញឲ្យក្លាយជាអ្នកសង្កេតការណ៍ នៃអង្គការមួយ​ឈ្មោះថា អង្គការនិយមកណ្ដាលអាស៊ីប៉ាស៊ីភិកនៃអ្នកប្រជាធិបតេយ្យអន្តរជាតិ ហៅកាត់ CAPDI សម្រាប់ការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ នៅកម្ពុជា ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី២៨ខែសីហាឆ្នាំ២០១៣នេះ។ [...]

ម៉ម សូណង់ដូ៖ បុព្វហេតុ​ដើម្បី​ប្រទេស​កម្ពជា គ្មាន​អំណាច​ផ្ដាច់​ការ

ម៉ម សូណង់ដូ៖ បុព្វហេតុ​ដើម្បី​ប្រទេស​កម្ពជា គ្មាន​អំណាច​ផ្ដាច់​ការ

អ្នកកាសែតនិងសកម្មជនសិទ្ធិមនុស្សលោក ម៉ម សូណង់ដូ ដែលទើបនឹងចេញពីពន្ធនាគារកាលពីពាក់កណ្ដាលខែមិនាមុន បានថ្លែងថា លោកនឹងបន្តបុព្វហេតុតស៊ូមតិ របស់លោកជាបន្តទៅទៀត។ ក្នុងដំណើរបេសកកម្ម​ ដែលលោកបានធ្វើនៅ​សហរដ្ឋអាមេរិក និងនៅប្រទេសកាណាដា លោកបានបញ្ជាក់ថា ប្រទេសរបស់លោក កំពុងដឹកនាំដោយជនផ្ដាច់ការម្នាក់។


ក្រុមអ្នកគាំទ្រ លើកផ្លាកអោយដោះលែងលោកម៉ម សូណង់ដូ នៅខាងក្រៅសាលាឧទ្ទរណ៍។ MONOROOM.info Photo/ O. Vary។

«បើមនុស្សម្នាក់នេះធ្វើអ្វីស្រេចតែនឹងចិត្ត មិនគិតពីច្បាប់ទម្លាប់ មិនខ្វល់ពីសម្លេងរបស់ប្រជាពលរដ្ឋ ហើយធ្វើអ្វីៗគ្រប់បែប​យ៉ាងដើម្បីរក្សាអំណាច ខ្ញុំហៅមនុស្សម្នាក់នេះថា ជាជនផ្ដាច់ការ» នេះជាការលើកឡើងរបស់លោកម៉ម សូណង់ដូ នៅក្នុង​កិច្ចសម្ភាសមួយជាមួយអ្នកកាសែត [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...