Posts by "អ៊ុំ បូរី"

កម្ពុជា៖ បង្កើតបញ្ជីសេវាសាធារណៈ ដើម្បី​ប្រឆាំង​«អំពើ​ពុករលួយ»

កម្ពុជា៖ បង្កើតបញ្ជីសេវាសាធារណៈ ដើម្បី​ប្រឆាំង​«អំពើ​ពុករលួយ»

រដ្ឋាភិបាលកម្ពុជាបានបង្កើត ឲ្យមានតារាងបញ្ជីសេវាសាធារណៈ ដោយមានកំណត់តម្លៃសេវា ដែលប្រជាពលរដ្ឋត្រូវ​បង់​ចូលរដ្ឋ ក្នុងការធ្វើលិខិតស្នាមនានា ដូចជា ការសុំច្បាប់បើកអាជីវកម្ម និងលិខិតរដ្ឋបាលផ្សេងៗទៀត។ល។


ផ្លាកបង្ហាញរបស់អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា។ MONOROOM.info Photo/ D.KEO

ការបង្កើតបញ្ជីសេវាសាធារណៈ ដែលត្រូវបានបង្កើតឡើងរួមគ្នា រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺដើម្បីប្រយុទ្ធប្រឆាំង នឹងភាពមិនប្រក្រដី ពិសេសគឺប្រឆាំងនឹងអំពើ ពុករលួយក្នុងវិស័យ សេវាសាធារណៈ។ នេះជាការថ្លែងរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីចែកសញ្ញាប័ត្រ ដល់និសិ្សតបញ្ចប់ការសិក្សា របស់វិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ នៅកោះពេជ្រ កាលពីព្រឹកថ្ងៃទី២៩ ខែមករា [...]

ការប្រកាសសាលដីកា លើករណី ឈឿន ចាន់ថន ត្រូវពន្យាពេល

ការប្រកាសសាលដីកា លើករណី ឈឿន ចាន់ថន ត្រូវពន្យាពេល

សំណុំរឿងលោក ឈឿន ចាន់ ថន ដែលបានគ្រោងប្រកាស កាលពីថ្ងៃទី១៦ មករា កន្លងមកនេះ ត្រូវបានសាលាឧទ្ធរណ៍ ប្រកាសពន្យាពេល ចេញសាលដីកា ដោយមិនមាន កំណត់ពេលជាក់លាក់ ព្រោះករណីនេះស្មុគស្មាញ។ ករណីខាងលើ ត្រូវបានសាលា ឧទ្ធរណ៍ធ្វើការជំនុំជម្រះ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២។


លោក ឈឿន ចាន់ ថន។

លោក ឈឿន ចាន់ថន ហៅ ម៉ៅ អាយុ៤១ឆ្នាំ ជាអតីតប្រធានអង្គរក្សសម្តេច ជា ស៊ីម និងជានាយរង សេនាធិការចម្រុះ នៃកងយុទ្ធពលខេមរភូមិន្ទ ក៏ជាប្រធានក្រុមហ៊ុន ឈឿន ចាន់ថន អាហរ័ណនីហរ័ណ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ សីហាឆ្នាំ ២០១២។ បន្ទាប់ពីការអង្កេត លោកត្រូវបាន ចោទប្រកាន់ ៩ករណី ដោយតុលាដំបូង រាជាធានីភ្នំពេញ និង​តុលាការយោធា។

សាលាតំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក ចំនួនបួនករណី ៖ ទីមួយ បទកាន់កាប់អាវុធ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...