Posts tagged as "Laurent Blanc"

ក្រុម​ប៉ារីស​ប្រកាស​ជា​ផ្លូវ​ការ ប្លង់​ជា​គ្រូ​បង្វឹក ឯ​ក្រុម​រៀល​ប្រកាស​អង់សេឡូទី

ក្រុម​ប៉ារីស​ប្រកាស​ជា​ផ្លូវ​ការ ប្លង់​ជា​គ្រូ​បង្វឹក ឯ​ក្រុម​រៀល​ប្រកាស​អង់សេឡូទី

ជារឿងដែលគេដឹង និងទន្ទឹងរងចាំមកមួយរយៈពេលមកហើយ ... ហើយឥឡូវនេះ ត្រូវបានប្រកាសជាផ្លូវការ។

«ក្រុមបាល់ទាត់ ប៉ារីស​ ស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) មានសេចក្ដីសប្បាយរីករាយ នឹងប្រកាសពីការមកដល់ របស់ ឡូរ៉ង់ ប្លង់ (Laurent Blanc) ជាគ្រូបង្វឹករបស់យើង​សម្រាប់រយៈពេលពីរឆ្នាំ។» នេះជាសេចក្ដីប្រកាសឲ្យដឹង កាល​ពីថ្ងៃ​អង្គារនេះ ដោយក្រុមបាល់ទាត់ នៃទីក្រុងប៉ារីស។ ក្រុមដែលជាម្ចាស់ជើងឯកក្នុងឆ្នាំកន្លងទៅនេះ បានបន្ថែមទៀតថា «ឡូរ៉ង់ ប្លង់ នឹងស្ថិតនៅជាមេដឹកនាំក្រុមកីឡា ជាមួយនឹងការងាររបស់គាត់ ចាប់ពីថ្ងៃហ្វឹកហាត់ទី១ ខែកក្កដានេះតទៅ»។

លោកឡូរ៉ង់ ប្លង់ អាយុ៤៧ឆ្នាំ ធ្លាប់ជាគ្រូបង្វឹងតែក្រុមបាល់ទាត់នៃទីក្រុងប៊កដូ មួយគត់ មុននឹងលោកត្រូវក្លាយ​ជាគ្រូ​បង្វឹកឲ្យក្រុមជម្រើសជាតិបារាំង [...]

អ៊ឺរ៉ូ២០១២៖​ អេស្ប៉ាញអតីតម្ចាស់ពានរង្វាន់ ផាត់បារាំងចេញ នៅឆ្នាំនេះ

អ៊ឺរ៉ូ២០១២៖​ អេស្ប៉ាញអតីតម្ចាស់ពានរង្វាន់ ផាត់បារាំងចេញ នៅឆ្នាំនេះ

ពិតប្រាកដណាស់ថា ក្រុមបាល់ទាត់ជំរើសជាតិបារាំង បានចាញ់ក្រោមថ្វីជើង របស់ក្រុមជំរើសជាតិអេស្ប៉ាញ អតីតម្ចាស់ ពានរង្វាន់អ៊ឺរ៉ុប និងពិភពលោល ឆ្នាំមុន ដែលជាក្រុមបាល់ទាត់មួយ ក្នុងចំណោមក្រុមបាល់ទាត់ផ្សេងទៀតក្នុងពិភពលោក ដែលមានការរៀបចំ និងចេះលេងបាល់យ៉ាងល្អនោះ។ តែគេក៏ត្រូវតែងាកមកមើល ក្រុមបាល់ទាត់ជំរើសជាតិបារាំង តើ ចំនុចខ្សោយអ្វីខ្លះ ដែលកើតមាននៅក្នុងការប្រកួត? តើបញ្ហាដែលចោទ វាចេញពីកីឡាករជំនាន់នេះ មិនមានឆន្ទះក្នុង ការប្រកួត ឬយ៉ាងណា?


ក្រុមកីឡាករអេស្ប៉ាញ សប្បាយរីករាយ ក្រោយពីបាលនាំមុខមួយគ្រាប់។ Photo: uefa.com

បារាំងបានប្រកួតចាញ់អេស្ប៉ាញ ក្នុងពិន្ទុ ០ទល់នឹង២ ហើយត្រូវវិលត្រឡប់មកផ្ទះវិញភ្លាម នៅថ្ងៃអាទិត្យស្អែកឡើង។ ជា [...]

អ៊ឺរ៉ូ២០១២៖ ក្រុមជំរើសជាតិបារាំង មិនចង់ឆ្លើយ នឹងសំនួរបញ្ឆិតបញ្ឆៀង

អ៊ឺរ៉ូ២០១២៖ ក្រុមជំរើសជាតិបារាំង មិនចង់ឆ្លើយ នឹងសំនួរបញ្ឆិតបញ្ឆៀង

ពេលត្រូវបានអ្នកកាសែតសួរ នៅថ្ងៃព្រហស្បត្តិ៍នេះ សំនួរដែលទាក់ទងនឹង ពាក្យនិយាយលេងរបស់ លោក មីស៊ែល ផ្លាទីនី Michel Platini នាយក អ៊ុយអ៊ឺហ្វា ដែលនិយាយបញ្ឆិតបញ្ឆៀង ដាក់ក្រុមជំរើសជាតិបារាំងនោះ កីឡាករ ហ្វ្រង់ រីប៊េរី Franck Ribéry កីឡាកររបស់ក្រុមបាល់ទាត់បារាំងនេះ បានជ្រើសរើសមិនឆ្លើយតប។

លោកមីស៊ែល ផ្លាទីនី ជាអតីតកីឡាករ អន្តរជាតិបារាំង មួយរូប ដែលធ្លាប់ទទួលបាន បាល់មាសចំនួនបីដង  នៅឆ្នាំ១៩៨៣ និង ១៩៨៥ គាត់ជានាយក របស់សមាគបាល់ទាត់របស់សហគមន៍អ៊ឺរ៉ុប UEFA តាំងពីឆ្នាំ២០០៧ រហូតមកដល់សព្វថ្ងៃ។ គាត់បានធ្វើអោយគេដឹង សឹងតែគ្រប់ៗគ្នាថា គាត់ចូលចិត្តនិយាយ កំប្លែងលេងជាទីបំផុត ជាពិសេស គឺលេងពាក្យ បញ្ឆិតបញ្ឆៀងឌឺដង [...]

អ៊ឺរ៉ូ២០១២៖ កីឡាករល្បីទាំង១១នាក់ ដែលមិនបានចូលរួម ប្រកួតលើកនេះ

អ៊ឺរ៉ូ២០១២៖ កីឡាករល្បីទាំង១១នាក់ ដែលមិនបានចូលរួម ប្រកួតលើកនេះ

មូលហេតុក្នុងការមិនបានចេញទៅ ប្រកួតនៅ អ៊ឺរ៉ូ២០១២ មិនមានអ្វី អោយពិបាកយល់នោះទេ គឺមានដូចជា របួស ឈ្លោះជាមួយគ្រូបង្វឹក ឬក៏មានអាយុចាស់ជ្រុលពេកតែប៉ុណ្ណោះ។ ក្រុមកីឡាបាល់ទាត់មកពី ១៦ប្រទេស ដែលបញ្ជី ឈ្មោះកីឡាករ ទាំង២៣នាក់ ក្នុងក្រុមនីមួយៗ ទៅប្រកួតយក ពានរង្វាន់អ៊ឺរ៉ុបឆ្នាំ២០១២ នៅប្រទេសប៉ូឡូញ និង អ៊ុយក្រែននោះ កំពុងត្រូវបានផ្ញើរ ម្ដងមួយក្រុមៗ ទៅអោយ  UEFA អ្នករៀបចំការប្រកួតនេះ។ ការប្រកួតនឹងត្រូវ ចាប់ផ្ដើមជាផ្លូវការ នៅថ្ងៃទី៨មិថុនាខាងមុខ។

ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ សូមលើកយកអ្នកដែលមិនបានទៅ ចូលរួមប្រកួត ក្នុងឱកាសដ៏អស្ចារ្យនេះ នូវកីឡាករដ៏ ល្បីៗ​ ដែលមកដល់ពេលនេះ យើងរាប់មានចំនួន ១១នាក់ [...]

អ៊ឺរ៉ូ២០១២៖ រ៉េម៉ុង ដូមេណិច គិតថា បារាំងនឹងទៅដល់ ពាក់កណ្ដាលផ្ដាច់ព្រ័ត

អ៊ឺរ៉ូ២០១២៖ រ៉េម៉ុង ដូមេណិច គិតថា បារាំងនឹងទៅដល់ ពាក់កណ្ដាលផ្ដាច់ព្រ័ត

លោក រ៉េម៉ុង ដូមេណិច Raymond Domenech អតីតគ្រូបង្វឹកនៃក្រុមបាល់ទាត់ជំរើសជាតិ របស់ប្រទេសបារាំង បានរំពឹងគិតថា  ក្រុមជំរើ់សជាតិរបស់ប្រទេសនេះ មានសមត្ថភាព នឹងអាចឈានទៅដល់ យ៉ាងហោចណាស់  ក៏វគ្គ ប្រកួតពាក់កណ្ដលផ្ដាច់ព្រាត់ នៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ អ៊ឺរ៉ូ២០១២ ។

ដកស្រង់សំដី ដោយកាសែតបារាំង Ouest-France លោក រ៉េម៉ុង ដូមេណិច និយាយដោយមានមោទនភាពថា «ក្រុម បាល់ទាត់របស់ប្រទេសយើង នឹងទៅដល់ យ៉ាងតិចបំផុត ក៏ពាក់កណ្ដាលផ្ដាច់ព្រ័ត!» ហើយគាត់បានរំពឹងយ៉ាងមុតមាំថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...