កំណាព្យ៖ ខំរៀនទាន់នៅក្មេង

បើខ្លួនក្រក្រី ត្រូវខំឃ្មាតខ្មី ស្រវាវិជ្ជា រៀនឲ្យបានឆ្អិន រៀនពីគ្រប់គ្នា ទុកក្នុងអាត្មា ប្រើការពេលក្រោយ។ ២. វិជ្ជាជាស្ពាន សន្សំឲ្យមាន ចាត់ជាអំណោយ ទាន់ខ្លួននៅក្មេង ខំរៀនឲ្យហើយ មិនត្រូវធ្វេសឡើយ ទើបសមកូនល្អ ។

(បទ កាកគតិ)
១. បើខ្លួនក្រក្រី ត្រូវខំឃ្មាតខ្មី ស្រវាវិជ្ជា
រៀនឲ្យបានឆ្អិន រៀនពីគ្រប់គ្នា ទុកក្នុងអាត្មា
ប្រើការពេលក្រោយ។

២. វិជ្ជាជាស្ពាន សន្សំឲ្យមាន ចាត់ជាអំណោយ
ទាន់ខ្លួននៅក្មេង ខំរៀនឲ្យហើយ មិនត្រូវធ្វេសឡើយ
ទើបសមកូនល្អ ។

៣. ពេលនៅសាលា ខិតខំសិក្សា រៀនដោយអំណរ
ស្តាប់តាមគ្រូប្រាប់ ចរិតឲ្យល្អ ឲ្យខ្ពស់បវរ
ពុកម៉ែពេញចិត្ត ។

៤. ត្រលប់មកផ្ទះ ត្រូវខំរូតរះ ណាស្រស់វរមិត្រ
ខិតខំរៀនសូត្រ ស្វែងរកការពិត ប្រើឲ្យបានស្និទ្ធ
អស់ក្បួនតម្រា ។

និពន្ធន៍ដោយ៖ យី ឆេងអ៊ួ (ប៉េង) - ភ្នំពេញ ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១២


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments