Posts in ‘សំណើច’ Category

«ហ៊ីង VS ឥន្ទ្រីយ៍» គំនូរ​ត្លុក​ចៅ​ចេក - ១៩ សីហា ២០១៩

«ហ៊ីង VS ឥន្ទ្រីយ៍» គំនូរ​ត្លុក​ចៅ​ចេក - ១៩ សីហា ២០១៩

កំណត់សម្គាល់ របស់ការិយាល័យនិពន្ធ៖ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរ ជា​រូបថត វីដេអូ រូបគំនូរ អត្ថបទ​​ស្រាវជ្រាវ ប្រលោមលោក ល្បែង​កំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់អ្វីក៏ដោយ ដែលបម្រើ​ដល់​ប្រយោជន៍​សង្គម ឬប្រយោជន៍សហគមន៍ មកទស្សនាវដ្ដី។ សូមថតជារូបថត វីដេអូ ឬសរសេរ​អត្ថបទ - ឯកសារ (ដោយ​ប្រើពុម្ពអក្សរខ្មែរ​យូនីកូដ "Khmer Unicode" ដាក់លើ Microsoft Word file) នូវស្នាដៃទាំងនោះ ផ្ញើរ​មកទស្សនាវដ្ដី​តាម​រយៈ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាមមែល [email protected]

ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដី នឹងទទួលអត្ថបទ ឬឯកសារទាំងនោះ ដោយក្ដីសោមនស្សរីករាយ និង​ធ្វើការ​​ពិនិត្យ​ចុះ​ផ្សាយជាបន្តបន្ទាប់ ជាពិសេស​ទស្សនាវដ្ដី [...]

«មើល​មិន​ឃើញ​លោក​ប្រមុខ​ទេ» សំណើច​ខ្លីៗ

«មើល​មិន​ឃើញ​លោក​ប្រមុខ​ទេ» សំណើច​ខ្លីៗ

ថ្ងៃនេះ លោក ខឹម វាសនា ប្រមុខបក្សសម្ព័ន្ធជួង បានជួបពិគ្រោះ ជាមួយគ្រូទាយមួយរូប។ បន្ទាប់ពីសូត្រផ្លុំ​មន្ដអាគម​បន្តិចមក លោកគ្រូទាយរូបនោះ បានបើកភ្នែកឡើង រួចនិយាយទៅកាន់លោកប្រមុខថា៖

- ខ្ញុំឃើញលោក នៅក្នុងរថយន្ដដ៏ប្រណិតមួយគ្រឿង បើកដំបូល និងបើកបរ នៅលើមហាវិថីដ៏ធំមួយ នៅក្នុងចំណោមមនុស្សដ៏ពពាក់ពពូន។

លោក ខឹម វាសនា ញញឹម រួចសួរឡើង៖

- ហើយមនុស្សទាំងអស់ហ្នឹង រីករាយអឺងកងឬទេ?
- គឺខ្លាំងក្លាណាស់។ មិនដែលធ្លាប់មាន ពីមុនមកទេ...
- ហើយមានមនុស្សរត់តាម ពីក្រោយរថយន្តទៀត មិនអញ្ចឹងឬ?
- អូ មិនត្រឹមតែរត់តាមទេ គឺមានមនុស្សទាំងសងខាងរថយន្ដ... ច្រើនមែនទែន! មានទាំងកងកម្លាំងនគរបាល មកបើកផ្លូវឲ្យទៀត តែដូចជាមិនស្រួលប៉ុន្មានទេ។
- ពួកគេទាំងហ្នឹង មានកាន់ទង់គ្រវីខ្លាំងណាស់ មែនឬទេ?
- ត្រឹមត្រូវហើយ ជាពិសេសគ្រវីទង់ជាតិ ហើយខ្លះទៀត ថែមទាំងកាន់បដាមានសរសេរថា នេះជាក្ដីសង្ឃឹម [...]

«តម្រង់​ជួរ និង​បញ្ហា» សំណើច​ខ្លីៗ

«តម្រង់​ជួរ និង​បញ្ហា» សំណើច​ខ្លីៗ

នៅក្រោមការធ្លាក់ព្រិល និងសីតណ្ហភាព -១៥អង្សា នៃសិសិររដូវ កណ្ដាលរដ្ឋធានីម៉ូស្គូ នៃសហភាពសាធារណរដ្ឋ​សង្គមនិយម​សូវៀត ក្នុងឆ្នាំ១៩៩០ បុរសម្នាក់ដែលកំពុងឈរតម្រង់ជួរ ដើម្បីទិញនំប័ង បានសំដែងការធុញទ្រាន់ មុននឹងរអ៊ូទៅកាន់បុរសអ្នកជិតខាង ដែលឈរនៅខាងក្រោយខ្លួន៖

- ខ្ញុំឈរនៅទីនេះ តាំងពីមួយម៉ោងហើយ... តែមិនឃើញកម្រើកអី ប៉ុន្មានសោះ!

មួយសន្ទុះក្រោយមក បុរសរូបនោះ បាននិយាយទៀតថា៖

- តើអ្នកឯងអាចជួយមើលកន្លែងរបស់ខ្ញុំ ជំនួសខ្ញុំមួយភ្លែតបានឬទេ?
- អូ អ្នកឯងត្រូវការ ទៅដោះទុក្ខឬ?
- មិនមែនទេ! ខ្ញុំចង់ទៅទាត់សមមិត្តអគ្គលេខាមជ្ឈឹមបក្សមួយជើង ព្រោះគ្រាន់តែបញ្ហានំប័ងមួយ ដោះស្រាយមិនចេញ។

បុរសបានដើរចេញទៅ... តែប៉ុន្មាននាទី​ក្រោយមក បុរសបានត្រឡប់មកវិញ ជាមួយទឹកមុខមាំ។ បុរសអ្នកជិតខាង បានសួរឡើងថា៖

- យ៉ាងម៉េចទៅ បានទាត់សមមិត្តអគ្គលេខារួចហើយ មែនទេ? ប្រហែលជាអ្នកឯង [...]

«រូប​ក្នុង​គំនូរ​នេះ កាន់​តែ​អាក្រក់...» សំណើច​ខ្លីៗ

«រូប​ក្នុង​គំនូរ​នេះ កាន់​តែ​អាក្រក់...» សំណើច​ខ្លីៗ

បុរសម្នាក់កំពុងទស្សនា រូបគំនូរជាច្រើន នៅក្នុងសារមន្ទីរមួយ។ ដើរមើលមួយសន្ទុះ បុរសរូបនេះបានងាក ទៅរក​មគ្គុទ្ទេសក៍​សារមន្ទីរ រួចឧទានឡើងថា៖

- រូបនៅក្នុងគំនូរនេះ អាក្រក់ណាស់! លោកច្បាស់ជាគិត ដូចខ្ញុំហើយ...

- អឺ... បាទ! នេះជាស្នាដៃរបស់វិចិត្រករ ជំនាន់មុនវិចិត្រករដៃឯក ញឹក ឌឹម។

ដើរទៅមុខបានឆ្ងាយបន្តិច បុរសងាកមកមគ្គុទ្ទេសក៍សារជាថ្មី ដោយផ្ទុះសំដីខ្លាំងជាងមុនថា៖

- ចំណែករូបនៅក្នុងគំនូរនេះ កាន់តែអាក្រក់​លែងនិយាយ។ លោកច្បាស់ជាគិត ដូចខ្ញុំទៀតហើយ...

- អឺ... បាទ! វាមិនមែនជាគំនូរទេ តែជាកញ្ចក់មួយផ្ទាំង!!!

របៀបយក​ចិត្ត​សង្សា​របស់​ខ្លួន? មិន​បាច់​ក៏បាន!

របៀបយក​ចិត្ត​សង្សា​របស់​ខ្លួន? មិន​បាច់​ក៏បាន!

វីដេអូក្រោមចំណងជើង ថា «វិធីសាស្ត្រ ដើម្បីយកចិត្តសង្សារបស់អ្នក» ដែលត្រូវបានយកមកបង្ហោះ នៅលើបណ្ដាញសង្គម ទទួលបានការចែករំលែក ដល់ទៅជាង ២០០ ០០០ដង។

តាមពិតទៅ វាមិនមែនជា​«វិធីសាស្ត្រ»​អ្វីទេ តែជាឈុតឆាកលេងសើច «បែបជ្រុលបន្តិច» និង «យ៉ាងហួសចិត្ត» ដែលត្រូវ​បុរសឈ្មោះ «Shammi» ធ្វើជាមួយមិត្តស្រីរបស់ខ្លួន ដែលជាតារាបង្ហាញម៉ូដ ជាតិអូស្ត្រាលី នាង «Sarah Reay-Young»។ ឈុតឆាក ដែលផ្ដើមធ្វើ ពីការយកស៊ុត មកបោកបំបែក នៅលើថ្ងាសនារីរូបស្អាត រហូតដល់ច្រាននាងទម្លាក់ទឹក ដោយឆ្លងកាត់តាម ការយកការ៉េមកី យកបុកកណ្ដាលមុខរបស់នាង នោះជាដើម៕

» វីដេអូ ពីឈុតឆាកនេះ 

 


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...