• អ៊ឹមបាពេ ចង់​ក្លាយ​ខ្លួន​ជា​គ្រូ​បង្វឹក​បាល់ទាត់​ម្នាក់

    ទើបនឹងមានវ័យ២០ឆ្នាំ ក្នុងថ្ងៃនេះ (ថ្ងៃនេះ ជាថ្ងៃបុណ្យកំណើតកីឡាករ) កីឡាករ គីលីយ៉ាន អ៊ឹមបាពេ (Kylian Mbappé) បានបង្ហាញពីមហិច្ឆតារបស់ខ្លួន សម្រាប់ពេលអនាគតរួចជាស្រេច។ ខ្សែប្រយុទ្ធ របស់ក្រុម ប៉ារីស (Paris Saint-Garmain – បារាំង) បានគ្រោងក្លាយខ្លួន ជា«គ្រូបង្វឹក» បន្ទាប់ពីអាជីពជាកីឡាករបាល់ទាត់ នៅថ្ងៃនេះ។ ក្នុងកិច្ចសម្ភាសន៍មួយ ជាមួយសារព័ត៌មានបារាំង «Le Parisien» កីឡាករបានលើកឡើងថា៖ «ខ្ញុំសង្ឃឹមថា ខ្ញុំនឹងក្លាយជាគ្រូបង្វឹក។ ឪពុក និងឪពុកមារបស់ខ្ញុំ បានបង្ហាញពីផ្លូវនេះ ដល់ខ្ញុំជាមុនហើយ ហើយជំនាញនៅក្នុងបាល់ទាត់ បានផ្ដល់ជំនក់ចិត្ត ...
  • រវាង មែនញូ និងមូរីញ៉ូ ចប់​ជាស្ថាពរ​ហើយ!

    លោក ចូហ្សេ មូរីញ៉ូ (José Mourinho) លែងជាគ្រូបង្វឹករបស់ក្រុម មែនឆេស្ទ័រយូណាយធីត (Manchester United) ទៀតហើយ។ ក្រុមបាល់ទាត់ នៃចក្រភពអង់គ្លេស បានប្រកាសឲ្យដឹងនៅមុននេះបន្តិច តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់បន្ថែមថា ការចាកចេញរបស់លោក មូរីញ៉ូ នឹងត្រូវអនុត្តន៍ ក្នុងពេលនេះភ្លាមតែម្ដង។ សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា៖ «គ្រូបង្វឹកស្ដីទីមួយរូប នឹងត្រូវតែងតាំង ដើម្បីទទួលបន្ទុកបង្វឹកក្រុម រហូតដល់ចប់រដូវកាល ក្នុងខណៈពេលដែលក្លឹប នឹងស្វែងរកគ្រូបង្វឹកថ្មី សម្រាប់ធ្វើការពេញម៉ោង»។ កិច្ចការបង្វឹកនៅក្រុម មេនញូ ពីសំណាក់​លោក ចូហ្សេ មូរីញ៉ូ អាយុ៥៥ឆ្នាំ មិនសូវជាទទួលបាន​លទ្ធផល​ល្អ​ប៉ុន្មានទេ។ ...
  • Champions League៖ ក្រុម​ខ្លាំងៗ​បះ​គ្នា ក្នុង​វគ្គ១ភាគ៨

    ក្របខណ្ឌដណ្ដើមពានអ៊ឺរ៉ុប (Champions League) ៖ ការចាប់ឆ្នោត សម្រាប់រកដៃគូប្រកួត គ្នុងវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ (ឬវគ្គ១៦ក្រុម) ក្នុងថ្ងៃចន្ទទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ នាក្រុង «Nyon» ប្រទេសស្វីស បានបង្ហាញលទ្ធផល គួរឲ្យអ្នកតាមដានបាល់ទាត់ ហើប​«កំប៉េះគូថ»​ចេញពីកៅអី។ នោះ គឺក្រុមខ្លាំងៗ នៅក្នុងទ្វីបអ៊ឺរ៉ុបខាងលិច នឹងត្រូវជួបគ្នា តាំងពីវគ្គជម្រុះនេះ រួចជាស្រេច។ ខាងក្រោមនេះ ជាលទ្ធផលនៃគូប្រកួត ដែលចេញ​ពីការចាប់ឆ្នោត៖ FC Schalke 04 (អាល្លឺម៉ង់) – Manchester City (អង់គ្លេស) Atletico ...
  • «រន្ទះជើងឥតមេត្តា»របស់ ថូម៉ាស មូល័រ (បាយឺន)

    កីឡាករ ថូម៉ាស មីល័រ (Thomas Muller) កំពូលខ្សែប្រយុទ្ធ របស់ក្រុម បាយឺនម៉ូនិឆ ( – អាល្លឺម៉ង់) ត្រូវបានអាជ្ញាកណ្ដាល ដកកាតក្រហម បណ្ដេញចេញពីការប្រកួត បន្ទាប់ពីកីឡាកររូបនេះ បានលើកជើងដ៏ខ្ពស់របស់ខ្លួន ដើម្បីទទួលបាល់ តែបានទៅប៉ះក្បាល​កីឡាករ «Nicolas Tagliafico» របស់ក្រុម អាហ្សាក (Ajax Amsterdam – ហូឡង់)។ ហេតុការណ៍បានកើតឡើង នៅនាទីទី៧៥ នៃការប្រកួតរវាងក្រុមទាំងពីរ ក្នុងជុំចុងក្រោយ វគ្គជម្រុះ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» កាលពីយប់ថ្ងៃពុធ ...
  • Champions League៖ ក្រុម​ដែល​ចេញ​ពី​វគ្គ​ជម្រុះ ឡើង​ទៅ​វគ្គ១/៨

    យប់ថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ ជាថ្ងៃដំបូង នៃការប្រកួតជុំចុងក្រោយ ក្នុងវគ្គជម្រុះ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ហើយលទ្ធផលជាផ្លូវការបានចេញ​មកមួយភាគធំហើយ អំពីក្រុមដែលទទួលបានសំបុត្រ សម្រាប់ឡើងទៅទាត់ នៅវគ្គ១​ភាគ​៨​ផ្ដាច់ព្រ័ត្រ។ នៅសល់តែក្រុមពីរប៉ុណ្ណោះ គឺក្រុម លីយ៉ុង (Olympique Lyonnais – បារាំង) និងក្រុម ដូនីស្ត (Chakhtior Donestk – អ៊ុយក្រែន) ដែលត្រូវរង់ចាំ លទ្ធផលនៃការប្រកួត នៅថ្ងៃស្អែកមួយទៀត ដើម្បីដឹងថា ខ្លួននឹងឆ្លងវគ្គ ឬយ៉ាងណា។ ប៉ុន្តែ សម្រាប់ការប្រកួត ...
  • អ៊ឹមបាប៉េ ឈ្នះពាន កូប៉ា

    នៅក្នុងពិធីប្រគល់ពានរង្វាន់បាល់មាស កាលពីយប់ម៉ិញ ក្នុងវិមាន«ធំ» កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង កំពូលខ្សែប្រយុទ្ធល្បឿនរន្ទះ កីឡាករ គីលីយ៉ាន អ៊ឹមបាប៉េ (Kylian Mbappé) មិនបានឈ្នះ ជាម្ចាស់«បាល់មាស»ប្រចាំឆ្នាំទេ ដោយទទួលបានចំណាត់ថ្នាក់ ត្រឹមតែលេខ៤ប៉ុណ្ណោះ។ តែផ្ទុយទៅវិញ កីឡាករវ័យ១៩ឆ្នាំរូបនេះ ត្រូវបានជ្រើសតាំង ជាកំពូលកីឡាករវ័យក្មេង ដែលមានទេពកោសល្យជាងគេ សម្រាប់ឆ្នាំ២០១៨ ឬហៅថា ពានរង្វាន់ «កូប៉ា (Kopa)»។ ពានរង្វាន់ «កូប៉ា» ឬហៅពេញ រ៉េម៉ុង កូប៉ា (Raymond Kopa) ទើបត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១៨នេះ ដើម្បីអមក្នុងពិធីប្រគល់ពានរង្វាន់ ...