• ផាគីអៅ យកឈ្នះ ប្រ៊ូន័រ ដោយពិន្ទុនិង​ទទួល​ខ្សែក្រវាត់ WBA មកពាក់

    កីឡាករប្រដាល់ដ៏ល្បី ជាតិហ្វីលីពីន លោក មានី ផាគីអៅ (Manny Pacquiao) ទទួលបានខ្សែក្រវាត់ «WBA» មកពាក់ទាំងក្ដីរំភើប បន្ទាប់ពីបានវាយឈ្នះកីឡាករ ជាតិអាមេរិក លោក អាឌ្រីអ៊ាង ប្រ៊ូន័រ (Adrien Broner) ក្នុងយប់ថ្ងៃទី១៩ ចូលមកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ នៅក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក។ ជ័យជំនះរបស់កីឡាករ មកពីទ្វីបអាស៊ី ត្រូវបានកាត់សេចក្ដី ដោយសម្លេងជាឯកច្ឆ័ន្ទ ពីសំណាក់ចៅក្រមទាំងអស់ នៅក្នុងការប្រកួត១២ជុំ ដ៏សម្បើមមួយនេះ។ ការកាត់សេចក្ដី របស់អស់លោកចៅក្រម ក៏មិនខុសប៉ុន្មានឡើយ ពីការកាត់សេចក្ដី របស់បណ្ដាអ្នកទស្សនា ...
  • «អាថ៌កំបាំង»​របស់ ផាគីអៅ នៅ​មុន​ឡើង​សង្វៀន​ប្រកួត​ទល់នឹង​ ប្រ៊ូន័រ

    នៅប៉ុន្មានម៉ោង មុនការប្រកួតទល់នឹងកីឡាករ អាឌ្រីអ៊ាង ប្រ៊ូន័រ (Adrien Broner) នៅក្រុងឡាសវេហ្គាស (ភាគខាងលិចសហរដ្ឋអាមេរិក) កីឡាករប្រដាល់ មានី ផាគីអៅ (Manny Pacquiao) បានទម្លាយឲ្យដឹង ពី«អាថ៌កំបាំង»មួយចំនួន តាមរយៈទូរទស្សន៍បារាំង «Canal+»។ មនុស្សភាគច្រើន នៅលើពិភពលោក ប្រាកដជាមិនទាន់ភ្លេចទេ ពីបរាជ័យរបស់កីឡាករ ជាតិហ្វីលីពីន រូបនេះ នៅក្នុងការប្រកួត«ប្រចាំសតវត្សន៍» ទល់នឹងកីឡាករអាមេរិកាំង ផ្លយ ម៉ាយវេឌើរ (Floyd Mayweather) កាលពីខែឧសភា ឆ្នាំ២០១៥។ កីឡាករ ផាគីអៅ ក៏មិនបានភ្លេចដូចគ្នាដែរ ហើយចិញ្ចឹមចិត្ត ...
  • ប្រដាល់​ទម្ងន់​ធ្ងន់​រវាង «Wilder-Fury» បាន​ត្រឹម​ស្មើ

    ព្រឹត្តិការណ៍ប្រដាល់ដ៏ធំ ក្នុងយប់ថ្ងៃសៅរ៍ ទី១ ខែធ្នូនេះ នាមណ្ឌល «Staples» នៃក្រុងឡូសអេនជឺឡេស (ភាគខាងលិចអាមេរិក) បានបញ្ចប់ទៅ ដោយលទ្ធផល«ស្មើ» នៃគូប្រកួត រវាងកីឡាករ «Deontay Wilder» និងកីឡាករ «Tyson Fury» ដែលគេទន្ទឹងរង់ចាំយ៉ាងអន្ទះសារនោះ។ នៅក្នុងការប្រកួត កីឡាករអាមេរិក «Deontay Wilder» អាយុ៣៣ឆ្នាំ បានបំបាក់គូប្រកួតខ្លួន គឺកីឡាករអង់គ្លេស «Tyson Fury» អាយុ៣០ឆ្នាំ ដោយវាយឲ្យដួលទៅ លើសង្វៀនជាច្រើនដង ប៉ុន្តែកីឡាករស្បែកស អតីតម្ចាស់ខ្សែក្រវ៉ាត់ «WBA/WBO/IBF» ឆ្នាំ២០១៥ នៅតែងើបត្រឡប់មកប្រកួតវិញ ...