• អ៊ឹមបាប៉េ ឈ្នះពាន កូប៉ា

    នៅក្នុងពិធីប្រគល់ពានរង្វាន់បាល់មាស កាលពីយប់ម៉ិញ ក្នុងវិមាន«ធំ» កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង កំពូលខ្សែប្រយុទ្ធល្បឿនរន្ទះ កីឡាករ គីលីយ៉ាន អ៊ឹមបាប៉េ (Kylian Mbappé) មិនបានឈ្នះ ជាម្ចាស់«បាល់មាស»ប្រចាំឆ្នាំទេ ដោយទទួលបានចំណាត់ថ្នាក់ ត្រឹមតែលេខ៤ប៉ុណ្ណោះ។ តែផ្ទុយទៅវិញ កីឡាករវ័យ១៩ឆ្នាំរូបនេះ ត្រូវបានជ្រើសតាំង ជាកំពូលកីឡាករវ័យក្មេង ដែលមានទេពកោសល្យជាងគេ សម្រាប់ឆ្នាំ២០១៨ ឬហៅថា ពានរង្វាន់ «កូប៉ា (Kopa)»។ ពានរង្វាន់ «កូប៉ា» ឬហៅពេញ រ៉េម៉ុង កូប៉ា (Raymond Kopa) ទើបត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១៨នេះ ដើម្បីអមក្នុងពិធីប្រគល់ពានរង្វាន់ ...
  • លូកា ម៉ូឌ្រិក ឈ្នះ​ជា​ម្ចាស់​«បាល់មាស»​ឆ្នាំ២០១៨

    ខ្សែបម្រើប្រកបដោយទេពកោសល្យ របស់ក្រុមរៀលម៉ាឌ្រីត (Real Madrid) និងក្រុមជម្រើសជាតិ នៃប្រទេសក្រូអាស៊ី កីឡាករ លូកា ម៉ូឌ្រិក (Luka Modric) បានបន្តតំណែង ពីកំពូលខ្សែប្រយុទ្ធ កីឡាករ គ្រីស្យាណូ រូណាល់ដូ (Cristiano Ronaldo) សម្រាប់ឆ្នាំ២០១៨នេះ ដោយឈ្នះជាម្ចាស់ «បាល់មាស» នៅក្នុងពិធីប្រកាសរង្វាន់នេះ ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីយប់ម៉ិញ។ កីឡាករ លូកា ម៉ូឌ្រិក ដែលមានវ័យ៣៣ឆ្នាំ ត្រូវបានគេស្គាល់ថា មានថ្វីជើងដ៏កំពូល ក្នុងដំណើម គ្រប់គ្រង និងបញ្ជូនបាល់ នៅរៀងរាល់ចេញប្រកួត ...
  • ប្រដាល់​ទម្ងន់​ធ្ងន់​រវាង «Wilder-Fury» បាន​ត្រឹម​ស្មើ

    ព្រឹត្តិការណ៍ប្រដាល់ដ៏ធំ ក្នុងយប់ថ្ងៃសៅរ៍ ទី១ ខែធ្នូនេះ នាមណ្ឌល «Staples» នៃក្រុងឡូសអេនជឺឡេស (ភាគខាងលិចអាមេរិក) បានបញ្ចប់ទៅ ដោយលទ្ធផល«ស្មើ» នៃគូប្រកួត រវាងកីឡាករ «Deontay Wilder» និងកីឡាករ «Tyson Fury» ដែលគេទន្ទឹងរង់ចាំយ៉ាងអន្ទះសារនោះ។ នៅក្នុងការប្រកួត កីឡាករអាមេរិក «Deontay Wilder» អាយុ៣៣ឆ្នាំ បានបំបាក់គូប្រកួតខ្លួន គឺកីឡាករអង់គ្លេស «Tyson Fury» អាយុ៣០ឆ្នាំ ដោយវាយឲ្យដួលទៅ លើសង្វៀនជាច្រើនដង ប៉ុន្តែកីឡាករស្បែកស អតីតម្ចាស់ខ្សែក្រវ៉ាត់ «WBA/WBO/IBF» ឆ្នាំ២០១៥ នៅតែងើបត្រឡប់មកប្រកួតវិញ ...