• សង្ឃ ហោ សុខុន ត្រូវបាន​«ចាប់ផ្សឹក»​ក្នុងយប់ថ្ងៃពុធនេះ

    ព្រះចៅអធិការវត្តច្បារអំពៅ ព្រះតេជគុណ ហោ សុខុន ត្រូវបានក្រុមអាជ្ញាធរ នាំចេញពីវត្ត ដើម្បី«ចាប់ផ្សឹក»​ក្នុងយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។ ប្រភពស្និតនឹងដំណើររឿង បានឲ្យដឹងថា សង្ឃទីប្រឹក្សា ហោ សុខុន ត្រូវបានផ្សឹក នៅវត្តបុទុមវតី ដោយមានវត្តមានសម្តេចសង្ឃនាយក នន្ទ ង៉ែត និងមន្ត្រីថ្នាក់ដឹកនាំសង្ឃ ជាច្រើនអង្គផ្សេងទៀត។ ប្រភពមិនបានអះអាងលំអិតថា តើការចាប់ផ្សឹកនេះ បណ្ដាលពីព្រះសង្ឃអង្គនេះ បានប្រព្រឹត្តិទង្វើអ្វីទេ ដោយគ្រាន់តែបញ្ចាក់ថា ព្រះសង្ឃ ហោ សុខុន បានធ្វើ«ខុសធម៌វិន័យ»។ ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ព្រះសង្ឃ ហោ សុខុន បានក្លាយជាចំណុចកណ្ដាលមួយ ...
  • សម រង្ស៊ី ប្រកាស​ធ្វើពហិការ​កាសែត ភ្នំពេញប៉ុស្ដិ៍

    មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានប្រកាសធ្វើពហិការសារព័ត៌មាន ភ្នំពេញប៉ុស្ដិ៍ (Phnom Penh Post) ដែលចេញផ្សាយជាពីរភាសា ក្នុងប្រទេសកម្ពុជា ដោយលោកបានគិតថា ខ្សែបន្ទាត់នៃសារព័ត៌មានមួយនេះ មាននិន្នាការ«លំអៀងខ្លាំង»។ លោក សម រង្ស៊ី បានឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដឹងពីជំហររបស់លោកដូច្នេះ កាលពីប៉ុន្មាននាទីមុន។ ជំហរខាងលើ ធ្វើឡើងបន្ទាប់ពីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះ បានសរសេរប្រាប់សារព័ត៌មាន ភ្នំពេញប៉ុស្ដិ៍ កាលពីព្រឹកម៉ិញ ឲ្យឈប់សរសេរដាក់​នៅក្នុងអត្ថបទ និងសេចក្ដីរាយការណ៍របស់ខ្លួន នូវឃ្លាមួយដែល​លោក សម រង្ស៊ី សរសេរ​​ជាភាសា​អង់គ្លេសថា «Rainsy could not be ...
  • ហ៊ុន សែន ថា«កំពុង​ជិះឡាន»​ខណៈ​មិនបានបង្ហាញខ្លួនតាំងពីច្រើនសប្ដាហ៍

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងនៅថ្ងៃនេះ ថាលោក​«កំពុង​ជិះឡាន»​ធ្វើដំណើរនៅតាមដងផ្លូវ ដោយអើត«មើលពីក្នុងរថយន្ដ» ឃើញប្រជាពលរដ្ឋកម្ពុជា ខិតខំប្រឹងប្រែងធ្វើការងារ។ ប៉ុន្តែអវត្តមានរបស់លោក ដែលមិនបានបង្ហាញខ្លួនជាសាធារណៈ តាំងពីច្រើនសប្ដាហ៍មកនោះ បានបង្កមន្ទិលជុំវិញបញ្ហាសុខភាពរបស់លោក។ លោក ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គម អមជាមួយនឹងរូបថតមួយសន្លឹក ដែលថតរូបលោកពីក្រោយខ្នង និងបង្ហាញថាលោក«កំពុង​ជិះឡាន» ក្នុងថ្ងៃនេះថា៖ «ខ្ញុំបានមើលពីក្នុងរថយន្ត ជាមួយនឹងសេចក្តីរំភើបរីករាយ ដែលបានឃើញបងប្អូនប្រជាពលរដ្ឋ និងក្មួយៗខិតខំប្រឹងប្រែងប្រកបការងារ ទោះបីការងារនោះតូចឬធំក្តី គឺបងប្អូនធ្វើដោយទឹកមុខសប្បាយរីករាយ ដើម្បីជីវភាពរស់នៅកាន់តែល្អប្រសើរ។» ប៉ុន្តែអវត្តមានច្រើនសប្ដាហ៍ នៃការផ្សាយផ្ទាល់ និងការចេញជាសាធារណៈ ជួបភ្ញៀវជាតិ-អន្តរជាតិ ឬជួបសំណេះ​សំណាល​ជាមួយមន្ត្រីរាជការ សិស្សនិស្សិត កម្មករកសិករនោះ ជាករណីដ៏កម្រ​ដែលគេមិនធ្លាប់ឃើញលោក ហ៊ុន ...
  • មន្ត្រី CNRP ថា EBA ធ្វើឲ្យ ហ៊ុន សែន ក្លាយជា«ឃាតករ»

    ក្រោយការបើកនីតិវិធីរបស់សហភាពអ៊ឺរ៉ុប ដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ «EBA» នោះ ក្រុមមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ (CNRP) បានចេញមកធ្វើប្រតិកម្មព្រោងព្រាត ជាពិសេសនៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជំហររបស់រដ្ឋាភិបាលលោក ថាមិនយក«ឯករាជភាព និងអធិបតេយ្យភាព»​របស់កម្ពុជា ទៅដោះដូរ​ជាថ្នូរ​នឹងអ្វីមួយ​ឡើយ។ ដំបូងគេនេះ គឺលោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស ដែលបានទម្លាក់ការទទួលខុសត្រូវ ទៅលើលោក ហ៊ុន សែន បុរសខ្លាំងតែម្នាក់គត់ របស់កម្ពុជា។ សំណេររបស់លោក ឆៃអ៊ាង ដែលត្រូវបានចែករំលែក ដោយអ្នកស្រី មូរ សុខហួរ អនុប្រធានមួយរូបទៀត របស់គណបក្សប្រឆាំង មានខ្លឹមសារជាអាទិ៍ថា៖ ...
  • ក្រសួង​ការបរទេស​ចោទគណៈកម្មការ​អ៊ឺរ៉ុប ថា​«លំអៀងយ៉ាងគឃ្លើន»

    មានគណបក្សនយោបាយចំនួន១៩ទៀត ដែលប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា តែគណៈកម្មការអ៊ឺរ៉ុបសម្លឹងឃើញ តែគណបក្សសង្គ្រោះជាតិមួយ! នេះ បង្ហាញយ៉ាងច្បាស់ពីភាព«លំអៀងយ៉ាងគឃ្លើន» របស់គណៈកម្មការអ៊ឺរ៉ុប ដែលបានសម្រេចបើកនីតិវិធីផ្លូវការ ដើម្បីឈានទៅដកប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួន។ ខាងលើនេះ ជាខ្លឹមសារសំខាន់មួយ ដែលត្រូវបានដកស្រង់ចេញ ពីសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ នៃរបបក្រុងភ្នំពេញ ដែលចេញផ្សាយកាលពីមុននេះ ដើម្បី«ឆ្លើយតបទៅនឹងការសម្រេចចិត្ត» របស់គណៈកម្មការអ៊ឺរ៉ុប ដែលសម្រេចដាក់របបដឹកនាំរបស់លោក ហ៊ុន សែន ទៅក្នុងការឃ្លាំមើលយ៉ាងដិតដល់ ក្នុងរយៈពេល៦ខែ មុននឹងឈានទៅសម្រេចព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ ហៅថា «អ្វីៗទាំងអស់លើកលែងតែអាវុធ»។ សេចក្តីថ្លែងការណ៍នោះ បានសំដែង«ការសោកស្តាយយ៉ាងខ្លាំង» ចំពោះសេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប និងចាត់ទុកសេចក្តីសម្រេចចិត្តនេះ ថាជារឿង«អយុត្តិធម៌ បំផុត»។ ...
  • ក្រុងភ្នំពេញថា EU បង្ខំកម្ពុជាឲ្យធ្លាក់ក្នុងសមរភូមិនៃ​«ភូមិសាស្ត្រនយោបាយ»

    រដ្ឋាភិបាលក្រុងភ្នំពេញ បានប្រតិកម្មនៅរសៀលថ្ងៃអង្គារទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ តបនឹងការសម្រេចបើកនីតិវិធីផ្លូវការ របស់សហភាពអ៊ឺរ៉ុប ដើម្បីឈានទៅព្យួរប្រទេស​កម្ពុជា ចេញកម្មវិធីអនុគ្រោះពន្ធ ហៅថា «អ្វីៗទាំងអស់​លើកលែង​​តែអាវុធ (EBA)» ដោយហៅការសម្រេចនោះ ថាមានហេតុផល«នយោបាយនៅពីក្រោយ» ដែលចង់បង្ខំកម្ពុជា ឲ្យធ្លាក់ចូលក្នុងសមរភូមិ នៃ«ភូមិសាស្ត្រនយោបាយ»។ សេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយកាលពីប៉ុន្មានម៉ោងមុន ដោយការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានសំដែងនូវ«ការខកចិត្ត និងសោកស្ដាយបំផុត» ចំពោះការសម្រេចរបស់គណៈកម្មការអ៊ឺរ៉ុប ដែលនឹងដាក់របបដឹកនាំក្រុងភ្នំពេ ទៅក្នុងការឃ្លាំមើលយ៉ាងជាក់លាក់ សម្រាប់រយៈពេល៦ខែ ដើម្បីឲ្យរបបនេះបង្ហាញឲ្យឃើញ ពី«វិធានការពិតប្រាកដ» ក្នុងការស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។ សម្រាប់រដ្ឋាភិបាលកម្ពុជា ការសម្រេចរបស់សហភាពអ៊ឺរ៉ុប គឺមានហេតុផល«នយោបាយនៅពីក្រោយ» ដើម្បីចាប់បង្ខំកម្ពុជាធ្លាក់ចូល ទៅក្នុងការប្រទាញប្រទង់គ្នា នៃមហាអំណាច​នៅក្នុងតំបន់ ...