• អ្នកគាំទ្រ CNRP គ្រោង​ធ្វើបាតុកម្មថ្ងៃ​១៩មករា នៅមុខសេតវិមាន​និង​រដ្ឋសភា​អាមេរិក

    បណ្ដាជនអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស ជាពិសេស​នៅក្នុង​ទ្វីបអាមេរិក​ខាងជើង បានប្រកាសត្រៀមធ្វើបាតុកម្មមួយ នៅរសៀល​ថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩ខាងមុខ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ អ្នករៀបចំបាតុកម្មមួយរូប បានថ្លែងឡើងថា គម្រោង«មហាបាតុកម្ម»​នោះ ត្រូវបានបណ្ដាសាខាជាច្រើន នៃគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេសរៀបចំឡើង ក្នុងនោះមានគណបក្សសង្គ្រោះជាតិ នៅទ្វីបអាមេរិកខាងជើង និងចលនាសង្គ្រោះជាតិជាដើម។ អ្នករៀបចំបាតុកម្ម បានបន្តថា ក្រុមបាតុករនឹងរៀបចំជួបជុំគ្នា នៅខាងមុខមន្ទីររដ្ឋសភា សហរដ្ឋអាមេរិក ហើយបន្ទាប់មក នឹងធ្វើការដង្ហែជាក្បួន ទៅកាន់សេតវិមាន ដែលជាវិមានប្រធានាធិបតីអាមេរិក។ កម្មវត្ថុសំខាន់នៃបាតុកម្ម ត្រូវបានបញ្ជាក់ឲ្យដឹងថា គឺដើម្បីអង្រួន រដ្ឋាភិបាលអាមេរិក និងសហគមន៍អន្តរជាតិ ឲ្យបន្ថែមល្បឿន ក្នុងការដាក់សម្ពោធ ...
  • អ្នកវិទ្យាសាស្ត្រ​រកឃើញ​ភ្លុកដំរី​បុរេប្រវត្តិ នៅក្នុង​ទីផ្សារ​កម្ពុជា

    ក្រុមអ្នកស្រាវជ្រាវ ជាតិស្កុតឡេន (ចក្រភពអង់គ្លេស) បានរកឃើញវត្តមាន នៃភ្លុកដំរីបុរេប្រវត្តិ តាមរយៈសម្ភារៈតុបតែងជាច្រើន ក្នុងប្រទេសកម្ពុជា។ ពីមុនមក គេគ្រាន់តែដឹងថា សម្ភារៈលំអទាំងនោះ ធ្វើឡើងពីភ្លុកដំរី ដែលមានប្រភព ពីតំបន់អាស៊ី និងអាហ្វ្រិកប៉ុណ្ណោះ។ ក្រុមអ្នកវិទ្យាសាស្ត្រ របស់មន្ទីរពិសោធន៍ «WildGenes» នៃសហគ្រាស​សួនសត្វ ក្រុង «Edimbourg» (ភាគខាងជើងអង់គ្លេស) បានអះអាងថា ពួកគេបានរកឃើញ «DNA» នៃសត្វដំរីបុរាណ ដែលបានផុតរលត់ពូជ តាំងពី១០ ០០០ឆ្នាំ យូរយាណាស់មកហើយ ចេញពីសម្ភារៈតុបតែង (ដូចយ៉ាងរូបចម្លាក់ព្រះ) ដែលមានលក់នៅលើទីផ្សារ នៃប្រទេសកម្ពុជា។ សម្ភារៈទាំងនោះ ត្រូវបានផ្ញើរទៅកាន់មន្ទីរពិសោធន៍ខាងលើ ...
  • «ហ៊ុន សែន តែ​ម្នាក់គត់»​មានសិទ្ធិ​ស្នើ​ព្រះរាជា ដើម្បី​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​មន្ត្រី​ប្រឆាំង

    អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានអះអាងថា មានតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់គត់ ដែលមានសិទ្ធិ និងអំណាច ក្នុងការទូលថ្វាយព្រះមហាក្សត្រ ដើម្បីផ្តល់សិទ្ធិធ្វើនយោបាយ ដល់អតីតមន្ត្រីគណបក្សប្រឆាំង។ លោក ផៃ ស៊ីផាន បានថ្លែងដូច្នេះ នៅចំពោះភាពស្ងប់ស្ងៀម ពីសំណាក់ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលគ្មានរបាយការណ៍ណាមួយ អះអាងថាពួកគេនឹងធ្វើលិខិតស្នើទៅលោក ហ៊ុន សែន ដើម្បីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនោះ។ អ្នកនាំពាក្យរដ្ឋាភិបាល បានលើកឡើងថា៖ «មិនមានពេល នឹងបានគិតជំនួស អ្នកចង់ទទួលបានសិទ្ធិនយោបាយ មកវិញនោះទេ។ នេះជាសិទ្ធិ នៃជម្រើសឯកជនរបស់គេ។» លោកបន្តពន្យល់ថា៖ «រាជរដ្ឋាភិបាល មានការងារ ...
  • ចូល​ទៅដេក​ក្នុង​គម្រប​កង់​យន្ដហោះ ធ្លាក់ស្លាប់​​ពេល​យន្ដហោះ​ងើប​ខ្លួន​​ពីដី

    ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ម្សិលម៉ិញ បន្ទាប់ពីបុរសម្នាក់ ត្រូវបានរកឃើញធ្លាក់ ចេញយន្ដហោះ និងស្លាប់ភ្លាមៗ នៅខណៈ យន្ដហោះ បានហោះចេញ ពីព្រលានយន្ដហោះខេត្តសៀមរាប។ ការតាមដានរូបភាព នៅក្នុងកាម៉េរ៉ាសុវត្ថិភាព បានឲ្យដឹងថា បុរសរូបនេះបានឡើងទៅដេក នៅក្នុងគម្របកង់យន្ដហោះ។ ស្នង​ការ​រង​នគរបាល​ខេត្ត​សៀម​រាប​ ទទួល​បន្ទុក​ផ្នែក​​ព្រហ្ម​ទណ្ឌ លោក ​ភឹង ​ចិន្តាវេទ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា បុរសមិនស្គាល់អត្តសញ្ញាណខាងលើ ដែលអាជ្ញាធររកឃើញថា មានសតិមិនគ្រប់ បានហែករបងព្រលានយន្ដហោះ នៅម៉ោង​៥និង៣នាទី ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយបានដើរកាត់ តាមយន្ដហោះ ប្រភេទ «Sky» ប្រភេទ ...
  • សម រង្ស៊ី ជូនពរ​ឆ្នាំថ្មី​ដោយ​ជឿថា នឹង​«ជួបជុំ​អ្នកគាំទ្រ»​នៅ​កម្ពុជា ក្នុង​ឆ្នាំនេះ

    លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សប្រឆាំង មិនបានបង្ហោះសារវែងអន្លាយ ដើម្បីជូនពរឆ្នាំថ្មី ឆ្នាំ២០១៩នេះទេ។ នៅក្នុងសារបង្ហោះ នៅលើបណ្ដាញសង្គម កាលពីប៉ុន្មាននាទីមុន មេដឹកនាំប្រឆាំងរូបនេះ បានភ្ជាប់ឃ្លាចំនួនបី ទៅនឹងរូបថតមួយចំនួន ដែលលោកបានថតជាមួយប្រិយមិត្ត និងអ្នកគាំទ្រលោក កាលពីពេលកន្លងមក។ ពាក្យទាំងបីឃ្លានោះ មានឃ្លាមួយបញ្ជាក់ថា លោកនឹងវិល ទៅ«ជួបជុំ»ជាមួយប្រិយមិត្ត និងអ្នកគាំទ្រលោក ក្នុងឆ្នាំ២០១៩នេះ។ លោកសរសេរថា៖ «នៅថ្ងៃមុនគេបង្អស់ ក្នុងឆ្នាំថ្មី ២០១៩ នេះ ខ្ញុំបង្ហោះរូបថតទាំងនេះ ដែលរំលឹកពីការសប្បាយ ជួបជុំជាមួយបងប្អូនជនរួមជាតិ និងកូនក្មួយ កន្លងមក។ ខ្ញុំជឿជាក់ថា យើងនឹងបានជួបជុំគ្នាវិញ ក្នុងឆ្នាំ ...
  • កឹម សុខា ជូនពរ​ឆ្នាំថ្មី​ដោយ​ស្នើ​ឲ្យបំបាត់​ជំងឺ​ពីរយ៉ាង

    ទំព័រហ្វេសប៊ុក របស់ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ នៅក្នុងគេហដ្ឋាន បានបង្ហោះសារជូនពរឆ្នាំថ្មី ដោយបង្ហាញជំនឿថា ឆ្នាំ២០១៩ថ្មីនេះ នឹងបើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដែលលប់បំបាត់ឲ្យអស់ នូវ«ជំងឺពីរយ៉ាង»។ ទំព័រហ្វេសប៊ុក «Kem Sokha0» បានសរសេរថា៖  «ក្នុងឱកាសឆ្លងឆ្នាំចាស់ ២០១៨ ឈានចូលឆ្នាំថ្មី ២០១៩នេះ ខ្ញុំសូមជូនពរដល់ប្រជាពលដ្ឋជុំវិញពិភពលោក ឲ្យជួបប្រទះ នូវសេចក្តីសុខ និង សុភមង្គល គ្រប់ៗគ្នា។ ខ្ញុំសូមជូនពរ ជាពិសេសដល់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ឲ្យទទួលបាននូវសុខសន្តិភាព និងវឌ្ឍនភាព តាមគេាលការណ៍ប្រជាធិបតេយ្យ ដេាយចាប់ផ្តេីមពីការផ្សះផ្សាជាតិពិតប្រាកដ មិនយកខ្មែរណាជាសត្រូវ។» សំណេរ ដែលសរសេរក្នុងនាមលោក កឹម ...