• សម រង្ស៊ី ផ្ញើរ​សារ​«ឲ្យ ហ៊ុន សែន ដោះលែង កឹម សុខា មុន​មន្ត្រី​ទាំង​១១៨»

    មេដឹកនាំប្រឆាំងរបស់កម្ពុជា លោក សម រង្ស៊ី ដែលកំពុងស្ថិត​​ក្នុងប្រទេសបារាំង បានផ្ញើរសារមួយ នៅមុននេះបន្តិច ជូនទៅនាយករដ្ឋមន្ត្រីចាស់វស្សា នៅកម្ពុជា លោក ហ៊ុន សែន ដើម្បីស្នើឲ្យធ្វើការដោះលែង ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឲ្យមានសេរីភាពពេញលេញ។ លោក សម រង្ស៊ី ដែលហៅខ្លួនលោក​​ជាប្រធានស្ដីទី​គណបក្សសង្គ្រោះជាតិ បានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់លោក ដើម្បីសរសេរសារនោះ ដូចការដកស្រង់ទាំងស្រុងខាងក្រោមថា៖ ក្នុងនាមមន្ត្រីគណបក្សសង្គ្រោះជាតិ ទាំង ១១៨ រូប ដែលតុលាការកំពូល បានដកហូតសិទ្ធិធ្វើសកម្មភាពនយោបាយ តាំងពីថ្ងៃ ១៦ វិច្ឆិកា ២០១៧ ...
  • ក្នុង​ទិវា​សិទ្ធិ​មនុស្ស អាមេរិក​ស្នើ​ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ

    ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានឆ្លៀតឱកាស នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ ដើម្បីអំពាវនាវជាថ្មី ទៅកាន់របបក្រុងភ្នំពេញ ឲ្យទម្លាក់ចោលបទចោទប្រកាន់ ទៅលើបណ្ដា​អ្នកទោស​នយោបាយ​ទាំងអស់។ ជាមួយនឹងរូបថតលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកខ្លួន ស្ថានទូតនៃប្រទេសមហាអំណាចមួយនេះ បានសរសេរថា៖ «នៅក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ យេីងអំពាវនាវ ឲ្យមានការទម្លាក់ បទចោទប្រកាន់ទៅលេី គ្រប់អ្នកទោសនយោបាយទាំងអស់។» អ្នកទោសនយោបាយទាំងអស់ ទំនងជាសហរដ្ឋអាមេរិកចង់សំដៅ ទៅអ្នកនយោបាយ​ណាក៏ដោយ ដែលរងការចាប់ចង់ អូសដំណើរ និងការចាប់ដាក់ឃុំ ពីសំណាក់របបដឹកនាំសព្វថ្ងៃ ក្រោមបទចោទជាច្រើន ដូចយ៉ាង បទក្បត់ជាតិ ដែលដាក់ទៅលើលោក កឹម ...
  • ចក់ សុភាព ទទួលបានពានរង្វាន់ (មេដាយ) សិទ្ធិមនុស្ស បារាំង-អាល្លឺម៉ង់

    នាយិកា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បានទទួលបានពានរង្វាន់(មេដាយ) សិទ្ធិមនុស្សនិងនីតិរដ្ឋ បារាំង-អាល្លឺម៉ង់ ឆ្នាំ២០១៨ ក្នុងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបានមុននេះបន្តិច។ សេចក្ដីប្រកាសព័ត៌មាន បានអះអាងថា អ្នកស្រីនាយិកា បានបង្កើតស្នាដៃជាច្រើន ដោយ​កន្លងមក គាត់បានចូលរួមយ៉ាងសកម្ម ក្នុងការការពារ សកម្មជនសិទ្ធិមនុស្សដ៏ក្លាហាន​នានា ព្រមទាំង ចូលរួមតស៊ូមតិ អស់ពីកម្លាំងកាយកម្លាំងចិត្ត ដើម្បីសិទ្ធិនយោបាយ និងសិទ្ធិស៊ីវិល។ អ្នកស្រី អេវ៉ា ង្វៀនប៊ិញ (Eva ...
  • សកម្មជន​បរិស្ថាន​បបួល​រដ្ឋមន្ត្រី​បីរូប​ចុះ​ងូតទឹក​សមុទ្រ នៅក្រុង​ព្រះសីហនុ

    រដ្ឋមន្ត្រីចំនួនពីររូប និងអភិបាលខេត្តមួយរូប ត្រូវបានសកម្មជនបរិស្ថាន យុវជន ថុន រដ្ឋា មកពីអង្គការមាតាធម្មជាតិ បបួលឲ្យចុះងូតទឹក នៅក្នុងតំបន់ឆ្នេរសមុទ្រ នៅក្នុងខេត្តព្រះសីហនុ បន្ទាប់ពីយុវជនរូបនេះ បានយកទឹកដែលបង្ហូរចូលសមុទ្រ ទៅធ្វើការពិសោធន៍ នៅវិទ្យាស្ថានប៉ាស្ទ័រ ក្នុងរាជធានីភ្នំពេញរួច។ រដ្ឋមន្ត្រីទាំងពីររូប មានលោក សាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថាន និងលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ខណៈអភិបាលខេត្តមួយរូបទៀត គឺលោក យន្ដ មីន អភិបាលខេត្តព្រះសីហនុផ្ទាល់តែម្ដង។ យុវជន ថុន រដ្ឋា បានថ្លែងតាមរយៈវីដេអូខ្លីមួយ បង្ហោះនៅលើទំព័រហ្វេសប៊ុក របស់អង្គការមាតាធម្មជាតិ ...
  • អ្នកនាំពាក្យ CPP ថា «សម រង្ស៊ី និង​កឹម សុខា ជា​មនុស្ស​ពីរ​ផ្សេង​គ្នា»

    ពាក្យហ៊ោរកញ្ជៀវ ដែលមានសេចក្ដីថា «សម រង្ស៊ី – កឹម សុខា ជាមនុស្សតែមួយ» នោះ នឹងជួយលោក សម រង្ស៊ី មិនបានទេ! នេះ បើតាម លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងយោងមូលហេតុថា ព្រោះលោក សម រង្ស៊ី មិនមែនជាសមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទៀតទេ ហើយក៏មិននៅក្នុង កញ្ចប់មន្ត្រីគណបក្ស ទាំង១១៨នាក់ ដែលត្រូវបានហាមឃាត់ ធ្វើសកម្មភាពនយោបាយនោះដែរ។ នៅលើប្រព័ន្ធ តេឡេក្រាម នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរថា៖ ...
  • អ្នក​គាំទ្រ CNRP ម្នាក់​ទៀត​ទម្លាយ​ករណី កឹម មនោវិទ្យា ហៅ កែម ឡី ថា​«ភ្លើ និង​ចោលម្សៀត»

    ការខ្វែងគំនិតគ្នា រវាងក្រុម សម រង្ស៊ី និយម និងក្រុម កឹម សុខា និយម នៅតែបន្តមាន ហើយការទម្លាយឯកសារឯកជន ក៏ចេះតែកើតមាន ជាហូហែរ។ បន្ទាប់ពីឯកសារឯកជន ដែលត្រូវបានទម្លាយចេញ ជាសាធារណៈ កាលពីម្សិលម៉ិញ នៅថ្ងៃនេះ ឯកសារឯកជន ប្រមាណជាជិត១០ទំព័រផ្សេង ត្រូវបានលោក អេង ពន្លក អ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយរូបទៀត បង្ហោះចេញជាសាធារណៈ ដោយអះអាងអមមកជាមួយថា កូនស្រីច្បងលោក កឹម សុខា រូបនេះ ធ្លាប់ហៅលោក កែម ឡី ថា«ជាមនុស្សអាក្រក់ ភ្លើ​ ...