• ស្ថានទូតកម្ពុជា​នៅថៃ​ប្រាប់ពលរដ្ឋខ្មែរ ពី​«ឥទ្ធិពលខ្យល់កខ្វក់»

    ឥទ្ធិពលខ្យល់កខ្វក់ «PM2.5» នៅថៃ អាចបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ ប្រសិនជាគេដកដង្ហើមយកខ្យល់នេះ ចូលទៅក្នុងសួត។ ស្ថានទូតកម្ពុជាក្នុងរាជធានីបាងកក បានប្រាប់ពលរដ្ឋខ្មែរ ដែលរស់នៅក្នុងប្រទេសថៃ ឲ្យប្រុងប្រយ័ត្នចំពោះវត្តមានខ្យល់ប្រភេទនេះ នៅក្នុងបរិយាកាស និងត្រូវពាក់ម៉ាសការពារប្រភេទ «N95»។ សេចក្ដីជូនដំណឹងមួយ របស់ស្ថានទូតកម្ពុជា ដែលចេញផ្សាយកាលពីម្សិលម៉ិញ បានបញ្ជាក់ថា ខ្យល់កខ្វក់ខាងលើ មាននៅក្នុងបរិយាកាស ក្នុងរាជធានី បាងកក និងនៅក្នុងខេត្តមួយចំនួន ដូចជាខេត្តសាមុទ្រប្រាកាន សមុទ្រសាខន នន្ទបុរី និងខេត្តសាខនប៉ាធុម។ ស្ថានទូតកម្ពុជា បានពន្យល់ថា៖ «ភាគល្អិតនៃធូលីមានទំហំតូចជាង២.៥មីក្រូម៉ែត្រ ហើយត្រូវចាត់ទុកថា មានគ្រោះថ្នាក់បំផុត ដោយសារទំហំដ៏តូចរបស់វា អាចចូលជ្រៅទៅក្នុងសួត និងប៉ះពាល់សរីរាង្គផ្សេងៗ។» «ទាក់ទងបញ្ហានេះ ...