• បាតុកម្មអាវកាក់លឿង៖ បាតុករជាស្ត្រីដោះអាវបង្ហាញទ្រូង ដើម្បីតវ៉ា

    រលកបាតុកម្មលើកទី៥ ក្នុងថ្ងៃសៅរ៍ទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ មិនមានសន្ទុះខ្លាំងក្លា ដូចសប្ដាហ៍កន្លងទៅទេ ក្នុងប្រទេសបារាំងទាំងមូល។ បាតុករចូលរួមមិនមានច្រើន ក៏ពិតមែន តែរឿងដ៏លេចធ្លោជាងមុន ក៏រហ័សឆាប់ត្រូវបាន អ្នកកាសែតមើលឃើញដែរ។ បាតុករជាស្ត្រីប្រាំរូប បានស្លៀកពាក់ផាត់មុខ ជាស្ត្រី «Marianne (និមិត្តរូបជាតិបារាំង ស្ដីពីរសេរីភាព និងប្រជាធិបតេយ្យ)» តែបានចំហរទ្រូង បង្ហាញសុដន់ទាំងគូ នៅចំពោះកងកម្លាំងអាជ្ញាធរ ដែលដាក់រនាំងខណ្ឌចែកផ្លូវ នៅលើមហាវិថី «Champs-Elysées» កណ្ដាលរដ្ឋធានីប៉ារីស។ អ្នកផងគិតភ្លាមថា សកម្មភាពរបស់នាងៗទាំង៥ អាចជាសកម្មនារីរបស់បណ្ដាញ «Femen» ដែលតែងបង្ហាញការតវ៉ារបស់ខ្លួន ដោយការដោះអាវខាងលើ ចេញទាំងអស់។ តែនេះមិនមែនទេ! វិទ្យុបារាំង ...
  • ហោះ​ត្រឡប់​ក្រោយ ព្រោះ​ភ្លេច​«បេះដូង​មនុស្ស»​នៅ​ក្នុង​យន្ដហោះ

    ជើងហោះហើរ របស់ក្រុមហ៊ុន «Southwest» ដែលភ្ជាប់ក្រុង «Seattle (ភាគខាងលិចអាមេរិក)» ទៅក្រុង «Dallas (ភាគខាងត្បូងអាមេរិក)» ត្រូវបង្ខំចិត្តហោះត្រឡប់ក្រោយវិញ បន្ទាប់ពីដឹងថា «បេះដូងមនុស្ស» ដែលត្រូវបញ្ជូន​ទៅប្ដូរ​ឲ្យអ្នកជំងឺ បានភ្លេចនៅលើយន្ដហោះ។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានជាច្រើន នៅសហរដ្ឋអាមេរិក ដែលចេញផ្សាយ ក្នុងថ្ងៃព្រហស្បត្តិ៍នេះ។ ហេតុការណ៍ខាងលើ បានកើតឡើង តាំងពីថ្ងៃអាទិត្យមុនម្លេះ។ យន្ដហោះ ដែលភ្ជាប់ជើងហោះហើរខាងលើ បានហោះចេញពីព្រលានយន្ដហោះ ក្រុង «Seattle» បានចំងាយផ្លូវ ប្រមាណជា ៩៥០គីឡូម៉ែត្រ (លើចំងាយផ្លូវសរុប ជាង២៥០០គីឡូម៉ែត្រ) រួចហើយ។ រំពេចនោះ បុគ្គលិកបម្រើការលើយន្ដហោះ ...
  • រង​ការ​ពិន័យ ព្រោះ​បាន​ព្រលែង​កណ្ដុរ ចូល​ក្នុងសភា​តំបន់​រ៉ុស្ស៊ី

    ក្នុងដើមសប្ដាហ៍នេះ តុលាការក្រុង ស៊ាំងភីធើរស្បួរ៍ (Saint-Pétersbourg – រ៉ូស្ស៊ី) បានសម្រេចផ្ដន្ទាទោស ដោយ​ពិន័យជាប្រាក់ ទៅលើយុវជនរ៉ូស្ស៊ីមួយរូប ពីបទបានព្រលែងកណ្ដុរ ចូលក្នុងអាគារសភាតំបន់ ដើម្បីការតវ៉ាមួយ ដែលយុវជនអះអាងថា ប្រឆាំងនឹងភាព​អសកម្ម របស់ក្រុមអ្នកតំណាងរាស្ត្រ។ យុវជន «Ilia Mokhov» អាយុ២៣ឆ្នាំ ត្រូវបានតុលាការរកឃើញថា មានទោស «រំលោភ​លើបទបញ្ញត្តិ នៃការជួបប្រជុំ ក្នុងទីកន្លែងសាធារណៈ» ហើយបានពិន័យយុវជន ជាប្រាក់ ១០ ០០០ រូព (ប្រមាណជា ១៣០អ៊ឺរ៉ុប ឬ១៤០ដុល្លារ)។ កាលពីខែវិច្ឆិកាកន្លងទៅ យុវជនបានដើរចូល ទៅក្នុងអាគារ ...