• «ឪពុក​ឲ្យ​ខ្ញុំ​ក្ដាប់​ដុំថ្ម នៅ​ពេល​ខ្ញុំខឹង-​ស្អប់-​ច្រណែន»

    សំឡេងបោះកាតាបព្រូស ទៅលើសាឡុង ដោយអាការៈអស់កម្លាំង ក្នុងដំណើរកោងៗ ជាមួយឯកសណ្ឋានសិស្ស បញ្ជាក់ថា តុលា ទើបត្រឡប់មកពីសាលារៀន។ លោកឪពុក ឃើញកូនប្រុសអាយុ ១៥ ឆ្នាំរបស់គាត់ ហាក់ហត់នឿយ ជាមួយនឹងការរៀនសូត្រ គាត់ក៏មានគំនិតមួយ គឺនឹងនាំកូនប្រុសរបស់គាត់ ទៅលំហែនៅមាត់សមុទ្រ នៅចុងសប្តាហ៍នេះ។ ថ្ងៃកម្សាន្តក៏មកដល់ ពេលនេះ ឪពុក និងកូន កំពុងដើរជាមួយគ្នា នៅតាមមាត់ឆ្នេរ។ ឪពុកដាក់ដៃលើស្មាកូន៖ កូនមានអារម្មណ៍ម៉េចដែរ ពេលបានមកដើរលេងអ៊ីចឹង? កូនប្រុសញញឹមបន្តិច៖ កូនសប្បាយចិត្តណាស់ប៉ា តែឱ្យតែនឹកឃើញរឿង នៅក្នុងថ្នាក់ កូនធុញទៀតហើយ។ ថីបានធុញ? គឺកូនធុញនឹងអាមួយ នៅតុក្រោយកូន។ ...