• ឡើង​ទៅ​ស្រាត និង​«រួមរ័ក្ស»​នៅ​លើ​កំពូល​ពីរ៉ាមីដ ផ្ទុះ​រឿង​អាស្រូវ

    វីដេអូខាងក្រោម ដែលបង្ហាញឲ្យឃើញថា គូស្នេហ៍ទាំងពីរនាក់ បានឡើងធ្វើ«អីៗ» ក្នុងយប់មួយ នៅខាងលើកំពូលប្រាសាទពីរ៉ាមីដ (នៃប្រទេសអេហ្សីព) បានបញ្ឆេះ ឲ្យអាជ្ញាធរអេហ្សីពក្ដៅក្រហាយ មិនតិចទេ។ រូបភាពក្នុងវីដេអូ បង្ហាញថា អ្នកទាំងពីរបានតោង ឡើងទៅខាងលើប្រាសាទ ទាំងកណ្ដាលរាត្រី ដែលសម្រាប់អាជ្ញាធរ វាជារឿងខុសច្បាប់រួចទៅហើយ។ ប៉ុន្តែ នៅចុងបញ្ចប់នៃវីដេអូ មានរូបថតមួយសន្លឹក បានបង្ហាញថា អ្នកទាំងពីរ ដែលគ្មានខោអាវ នៅជាប់ខ្លួន កំពុងបញ្ចេញកាយវិការ «ឡើងឋានសួគ៌» យ៉ាងស្រើបស្រាល នៅទីនោះ។ គឺរូបថតខាងលើ ដែលធ្វើឲ្យការក្ដៅក្រហាយ នៅក្នុងប្រទេសអេហ្សីព បានផ្ទុះឡើង។ អាជ្ញាធរអេហ្សីព បានប្រកាសបើកការស៊ើបអង្កេតមួយឡើង ជុំវិញកាយវិការ ...
  • ព័ត៌មាន​អាជ័យ៖ កូនស្រី​មេ​បក្ស «ឆេះ»​ហើយ​ទាន!

    តាមពិតទៅ កន្លែងដែលភ្លឺពេក កន្លែងដែលគេចង់ឲ្យឃើញ អាជ័យខ្ញុំមិនសូវជាចង់ឃើញទេ។ ផ្ទុយទៅវិញ អាជ័យខ្ញុំចូលចិត្តត្រសុល ទៅរកកន្លែងណា ដែលងងឹង និងកន្លែងដែលគេមិនចង់ឲ្យដឹង ដោយហេតុថា គឺកន្លែងអញ្ចឹងទៅវិញទេ ដែលសម្បូរដោយអាថ៌កំបាំង នឹងអាលស្រាវជ្រាវរកការពិត យកមកជម្រាបជូនប្រិយមិត្ត។ មិនខុសទេ! កូនស្រីមេបក្សមួយ ដែលគេល្បីថា ជាមេបក្សផ្នែកសិទ្ធិមនុស្ស ហូរចេញពីមាត់ត្រង់ណា ក៏ប្រជាធិបតេយ្យ ក៏អួតអាង ពីការគោរពច្បាប់នោះ ពិតជាសម្បូរដោយអាថ៌កំបាំង ដែលមិនចង់ឲ្យគេឯង ជាពិសេសអ្នកសារព័ត៌មាន ដូចជាអាជ័យខ្ញុំដឹងរឿងនាងទេ រហូតដល់ថ្នាក់ទប់ស្កាត ឬប្លុក (Blocked) គណនីរបស់ខ្ញុំបាទនេះ លែងឲ្យចូល ទៅមើលគណនីរបស់នាងបានទៀត។ ការទប់ស្កាត់ចោល ឬប្លុក មិនឲ្យអ្នកកាសែត ...
  • «ឪពុក​ឲ្យ​ខ្ញុំ​ក្ដាប់​ដុំថ្ម នៅ​ពេល​ខ្ញុំខឹង-​ស្អប់-​ច្រណែន»

    សំឡេងបោះកាតាបព្រូស ទៅលើសាឡុង ដោយអាការៈអស់កម្លាំង ក្នុងដំណើរកោងៗ ជាមួយឯកសណ្ឋានសិស្ស បញ្ជាក់ថា តុលា ទើបត្រឡប់មកពីសាលារៀន។ លោកឪពុក ឃើញកូនប្រុសអាយុ ១៥ ឆ្នាំរបស់គាត់ ហាក់ហត់នឿយ ជាមួយនឹងការរៀនសូត្រ គាត់ក៏មានគំនិតមួយ គឺនឹងនាំកូនប្រុសរបស់គាត់ ទៅលំហែនៅមាត់សមុទ្រ នៅចុងសប្តាហ៍នេះ។ ថ្ងៃកម្សាន្តក៏មកដល់ ពេលនេះ ឪពុក និងកូន កំពុងដើរជាមួយគ្នា នៅតាមមាត់ឆ្នេរ។ ឪពុកដាក់ដៃលើស្មាកូន៖ កូនមានអារម្មណ៍ម៉េចដែរ ពេលបានមកដើរលេងអ៊ីចឹង? កូនប្រុសញញឹមបន្តិច៖ កូនសប្បាយចិត្តណាស់ប៉ា តែឱ្យតែនឹកឃើញរឿង នៅក្នុងថ្នាក់ កូនធុញទៀតហើយ។ ថីបានធុញ? គឺកូនធុញនឹងអាមួយ នៅតុក្រោយកូន។ ...
  • ឆ្នាំ២០១៨​នៅ​ហូលីវូដ តើ​តារា​ណា​ដែល​មាន​ប្រាក់​ចំណូល​ច្រើន​ជាង​គេ?

    ទស្សនាវដ្ដី «Variety» របស់អាមេរិក បានបង្ហាញរបាយការណ៍អង្កេតមួយ ប្រចាំឆ្នាំ២០១៨របស់ខ្លួន ដែលទម្លាយឲ្យដឹង ពីប្រាក់ចំណូលរបស់កំពូលតារាសំដែង នៅអាណាចក្រ ហូលីវូដ (Hollywood)។ ខាងក្រោមនេះ ជាតារាភាពយន្ដទាំង២០ ដែលមានប្រាក់ចំណូលខ្ពស់បំផុត បើតាមរបាយការណ៍នោះ។ បើនិយាយដោយត្រួសៗ អ្នកដែលមានប្រាក់ចំណូលសម្បើមជាងគេ ប្រមាណជា២៥លានដុល្លារ គឺលោក «Daniel Craig» ដែលសំដែងជាតួអង្គ «James Bond» ឬភ្នាក់ងារ «007» ចុងក្រោយគេបង្អស់។ បន្ទាប់មក លោក «Dwayne Johnson» អតីតកីឡាករកាស និងដែលសំដែង នៅក្នុងភាពយន្ដចុងក្រោយ រឿង «Jumanji: ...
  • «រាត្រីចន្ទទឹកឃ្មុំ នៅបន្ទប់សណ្ឋាគារ… ជាន់ទី៣៥» សំណើចខ្លី

    ទើបនឹងរៀបការហើយថ្មីថ្មោង គូស្វាមីភរិយាបានជ្រើសរើសយប់ ដែលមានព្រះចន្ទពេញវង់ និងសណ្ឋាគារដ៏ខ្ពស់មួយ កំពស់៣៥ជាន់ ដើម្បីឆ្លងកាត់រាត្រីទឹកឃ្មុំ របស់ផងខ្លួន។ យកសណ្ឋាគារខ្ពស់ គឺដើម្បីអាចសម្លឹងមើលព្រះចន្ទ បានយ៉ាងងាយ និងដោយលន្លង់លន្លោច។ ហើយដើម្បីឲ្យកាន់តែវិសេសវិសាលទៀតនោះ នៅរាត្រីនេះ បន្ទាប់ពីចេញពីពិធីជប់លៀងរួច ស្វាមីត្រូវបីភរិយាខ្លួន ទៅកាន់បន្ទប់ចន្ទទឹកឃ្មុំ ដែលនៅជាន់លើបង្អស់ គឺជាន់ទី៣៥។ ពេលបីភរិយាថ្មី មកដល់បញ្ជទទួលភ្ញៀវ បុគ្គលិកប្រចាំការនៅទីនោះ បានឱនលំទោន និងប្រាប់ពីដំណឹងដ៏រំខានមួយ៖ – សោកស្ដាយណាស់ ដោយហេតុថា យប់នេះ ជណ្ដើរយន្ដដែលយោងឡើង ទៅជាន់លើៗ បានខូច… ខ្ញុំព្យាយាមហៅជាង មកជួសជុលភ្លាមៗ តែមិនអាចជួលជុល បានទាន់ពេល… សុភាពបុរសជាស្វាមី ...
  • «សំដី​ឲ្យ​ប្រផ្នូល របស់​កូនស្រី» សំណើចខ្លី

    ជាទម្លាប់​នៅវេលាយប់ឡើង លោកឪពុកតែងចូលទៅនិទានរឿង ឲ្យកូនស្រីតូច​របស់ខ្លួន នៅមុនកុមារីអាយុ៣ឆ្នាំរូបនេះ លង់លក់ក្នុងដំណេក។ ហើយក៏ជាទម្លាប់ដែរ ដែលកុមារីតែងបន់ស្រន់ និងជូនពរមនុស្ស នៅក្នុងគ្រួសារខ្លួន នៅមុនលោកឪពុក ចាកចេញពីបន្ទប់។ យប់នេះ កូនស្រីតូច បានថ្លែងបន់ស្រន់ និងជូនពរ នូវពាក្យមួយឃ្លាថា៖ – សូមព្រះជាម្ចាស់ ការពារថែរក្សាម្ដាយខ្ញុំ ឪពុកខ្ញុំ លោកយាយខ្ញុំ។ តែសូមជម្រាបលា លោកតា។ លោកឪពុកសួរឡើង៖ – ហេតុអ្វី ក៏កូននិយាយលាលោកតា? នាងតូចឆ្លើយថា៖ – កូនមិនដឹងទេ… តែវាដូចជាមានតែពាក្យហ្នឹង ដែលកូនត្រូវនិយាយ។ លុះស្អែកព្រឹកឡើង ជីតានាងបានលាចាកលោក។ លោកឪពុកឆ្ងល់យ៉ាងខ្លាំង ...