• «ស្លៀក​ខ្លី​ពេក​លើក​នេះ ​ទ្រាំ​ពុំ​បាន» សំណើច​ខ្លី

    រឿងនេះ វា​ហាក់​ដូច​ជា​ស្ដែង​ណាស់ តែ​ក៏​អាណិត​មិត្ត​ខ្ញុំ​ណាស់​ដែរ ព្រោះ​មិន​គួរ​ណា​វា​ត្រូវ​រង​គ្រោះ យ៉ាង​ដូច្នេះ​សោះ។ ខ្ញុំ​បាន​ជួប​វា​ដោយ​ចៃដន្យ កាល​ពី​ម្សិល​ម៉ិញ តែ​មិត្តភ័ក្រ​ប្រុស​ខ្ញុំ​មួយ​នេះ នៅ​ពេល​នោះ មាន​អាការៈ​មិន​ស្រួល​ទេ ដោយ​នៅ​លើ​ភ្នែក និង​ថ្ពាល់​ទាំង​គូរ​របស់​វា​ មាន​ស្នាម​ជាំ​ខៀវ ដូច​ជា​ទើប​នឹង​ត្រូវ​នរណា​មួយ វាយ​តប់​មក​លើ ​យ៉ាង​ដំណំ​អញ្ចឹង។ ដោយ​សារ​ការ​ជួយ​ឈឺ​ឆ្អាល ខ្ញុំ​បាន​សួរ​ទៅ​វា​ថា៖ – មាន​រឿង​អ្វី​កើត​ឡើង​ណ្នឹង អា​ពួក​ម៉ាក?! វា​បាន​ឆ្លើយ​មក​វិញ​ថា៖ – ឯងឃើញហើយ ចាំបាច់សួរអី.. គឺដូចដែលឯងបានឃើញណ្នឹង។ – អញឃើញហើយ តែនរណាជាអ្នកធ្វើ? – ប្រពន្ធអញ! ភ្ញាក់ព្រើត… ចម្ងល់បានកើតឡើងកាន់តែខ្លាំង ព្រោះខ្ញុំចង់ជួយឈឺឆ្អាល ក្នុងនាមជាមិត្តភ័ក្រ ...
  • «ចិត្ត​ប្រុស និង​បាល់​ទាត់»​ សំណើច​ខ្លី

    ខំ​តែ​គិត​ថា ចង់​នៅ​ក្បែរ​គាត់ គ្រប់​ពេល​គ្រប់​វេលា ដើម្បី​សម្ដែង​ឲ្យ​គាត់​យល់ ពី​ការ​យល់​ចិត្ត​យល់​ថ្លើម​របស់​ខ្ញុំ ចំពោះគាត់។ នោះ ​គឺ​ព្រោះ​តែ​ក្ដី​ស្នេហា​ដែល​យើង​សម្រេច​ថា នឹង​រួម​រស់​ជា​មួយ​គ្នា​។ នៅ​យប់​មួយ​ ដែល​មាន​ការ​ប្រកួត​បាល់​ទាត់ រវាង​ក្រុម​ល្បីៗ​ពីរ… ដោយ​សារ​ឃើញ​គាត់​អង្គុយ​ម្នាក់​ឯង ខ្ញុំ​ខំ​រៀបចំ​ម្ហូប​ចំណី​បន្ដិច​បន្ដួច រួច​យក​ចូល​ទៅ​អង្គុយ​ក្នុង​សាឡុង​ជិត​គាត់ នៅ​ខាង​មុខ​កញ្ចក់​ទូរទស្សន៍ ដើម្បី​គ្រាន់​បាន​ជា​គ្នា នឹង​មើល​ការ​ប្រកួត​បាល់​ទាត់​នោះ​ផង។ អង្គុយ​មួយ​សន្ទុះ ខ្ញុំ​ចង់​ចូល​ក្នុង​អារម្មណ៍​របស់​គាត់ ដើម្បី​ដឹង​ថា​ គាត់​មើល​បាល់​នេះ មាន​អត្ថន័យ​យ៉ាង​ម៉េច ហើយ​និងចង់​បង្ហាញ​ដែរ ថា​ខ្ញុំ​កំពុង​យល់ ពី​គាត់​កំពុង​គិត​ពី​អ្វី…។ ខ្ញុំ​ចាប់​ផ្ដើម សួរ​គាត់​សំនួរ​ទី​មួយ និង​បន្ត​ដោយ​សំនួរ​ទី​ពីរ… ឬ​ក៏​សួរ​សំនួរ​តែ​ម្នាក់​ឯង។ – យី ម៉េចក៏ទាត់ជើងគ្នាអញ្ចឹង? … ហើយអាជ្ញាកណ្ដាល ...
  • សង្ឃ និងឧបាសិកា (វគ្គទី១) សំណើចខ្លី

    – ព្រះករុណាម្ចាស់! ខ្ញុំករុណាចង់ដឹងណាស់ តើក្នុងលោកមានអ្វីសំខាន់? ព្រះសង្ឃងាកមកមើលឧបាសិកា ដោយភ្ញាក់ផ្អើលរួច ក៏មានសង្ឃដីកាទាំងទើសទាល់៖ – ឱញ៉ោមអើយ សំនួររបស់ញ៉ោម ធ្វើអោយអាត្មាពិបាកនឹងឆ្លើយណាស់ ព្រោះសូម្បីតែ​ខោក្នុង​ សម្រាប់បាំងខ្លួន ក៏អាត្មាគ្មានផង ដូច្នេះវាពិតជាគ្មានអ្វីសំខាន់ទេ។ …???!!!
  • «យក​លោកសង្ឃ» សំណើចខ្លី

    សុខនិងសៅ កំពុងអង្គុយទទួលទានពោតស្ងោរនៅ មាត់ទន្លេ ខាងមុខព្រះបរមរាជវាំង។ រំពេចនោះ មាននារីពីរនាក់ពាក់អាវពណ៌លឿង ជិះម៉ូតូកាត់ពីមុខ។ សុខឃើញដូច្នេះ ក៏ស្រែកបែបបញ្ឆិតបញ្ឆៀងឡើង៖ – វើយ ញ៉ាំពោតអស់ប៉ុន្មានក៏អស់ចុះ ឲ្យតែបានលឿង! នារីទាំងពីនាក់ឆ្លើយតបមកវិញ៖ – ម៉េចក៏មិនទៅយកលោកសង្ឃទៅ !!! – … ???!!!
  • «មិត្តភ័ក្រ​ដែល​ស្មោះ​ត្រង់ កម្រមាន» សំណើច

    ប្ដីប្រពន្ធពីរគូរ កំពុងញ៉ាំបាយជាមួយគ្នា។ ដាវិតបានធ្វើធ្លាក់ស្លាព្រា បង្ខំចិត្តត្រូវអោនរើស នៅក្រោមតុ ក៏ស្រាប់តែឃើញថា ម៉ារីប្រពន្ធរបស់ ម៉ាក មិត្តភ័ក្ររបស់ខ្លួន នាងស្លៀកសំពត់ខ្លី ហើយអត់បានស្លៀកខោក្នុងទេ។ ព្រឺព្រួច ក្នុងអារម្មណ៍ជាខ្លាំង ដាវិត ក៏ខំតាំងចិត្តងើបឡើងមកលើវិញ ហើយញ៉ាំបាយដូចធម្មតា។ ពេលទទួលទានរូចរាល់ ដាវិតបានចេញទៅរានហាន ហើយ ម៉ារី ក៏ដើរចេញទៅតាម។ ទាំងពីរនាក់ជជែកគ្នា ៖ ម៉ារី៖ ពេលឯងឱនចួលក្រោមតុ ឯងបានប្រទះឃើញអ្វីមួយយ៉ាងអស្ចារ្យ មែនដែរឬទេ? ដាវិត៖ ត្រឹមត្រូវហើយ គួរឱ្យព្រឺព្រួចទៀតផង។ ម៉ារី៖ អញ្ចឹងចង់ឃើញវា ជាថ្មីទៀតឬអត់? គិតបន្តិច ដាវិតដាច់ចិត្តឆ្លើយ៖​ ...
  • «អ្នកក្លាហានតែមួយ» សំណើច

    បុរសៗខ្លាចប្រពន្ធជាច្រើន បានមកជួបជុំគ្នាដើម្បីបង្កើតជា សមាគមជួយទ្រទ្រង់អ្នកខ្លាចប្រពន្ធ។ នៅដំណាក់កាល ចុងក្រោយ បុរសទាំងនោះត្រូវការតែងតាំងមនុស្សម្នាក់ ដើម្បីធ្វើជាប្រធានដឹកនាំសមាគមនោះ។ ប្រធានសមាគម ត្រូវតែជាមនុស្សនឹងធឹង មិនចេះខ្លាចប្រពន្ធផ្ដេសផ្ដាស។ តែក្នុងចំណោមមនុស្សប្រុស ដែលមកចូលរួម​ទាំងនេះ គ្មាននរណាម្នាក់​ក្លាហានចេញមុខ មកទទួលតួនាទីនេះទេ។ ស្ថិតនៅក្នុងសភាពស្ងៀមស្ងាត់មួយសន្ទុះ ស្រាប់តែមាន សំរែកមួយស្រែកឆោឡោឡើងថា ៖ – វើយកនយើង ប្រពន្ធៗនាំគ្នាមកហើយវើយ !!! ពួកបុរសៗទាំងអស់លឺដូច្នេះ នាំគ្នារត់ប្រាស់អាយុតែរៀងៗខ្លួន។ នៅសល់តែបុរសម្នាក់ ដែលនៅឈរស្ងៀម​ធ្វើបែបហី អត់រត់ទៅណានឹងគេសោះ។ ទាំងអស់គ្នាឃើញដូច្នោះ ក៏ទះដៃអបអរសាទរ សសើរពីវីរភាពរបស់បុរស ហើយថា​គាត់នេះហើយ​ស័ក្ដិសម នឹងក្លាយជាប្រធានសមាគម។ – អស្ចារ្យៗ នេះបានចំជាអ្នកក្លាហាន ...