សួគ៌លោកីយ៍
-
ផ្ទះជំរុំកណ្ដាលភ្នំក្រវ៉ាញ ជាប់ក្នុងរមណីដ្ឋានទាំង៥០ ដែលគួរទៅលេងឆ្នាំ២០១៩ របស់ទស្សនាវដ្ដីអាមេរិក
ប្រសិនជាបណ្ដា អ្នកទេសចរណ៍បរទេសទាំងឡាយ បានឮពីប្រទេសកម្ពុជា គេច្បាស់ជានឹកឃើញភ្លាម ទៅដល់ប្រាង្គប្រាសាទខ្មែរ នៅក្នុងទឹកដីខេត្តសៀមរាប។ ប៉ុន្តែនៅក្នុងប្រទេសដ៏តូចច្រឡឹងមួយនេះ មិនមែនមានត្រឹមតែប្រាសាទ ដែលជាដួងព្រលឹង និងជាសម្បត្តិវប្បធម៌របស់ខ្លួនប៉ុណ្ណោះទេ។ សម្បត្តិធម្មជាតិ ក៏ជាផ្នែកមួយដ៏សំខាន់នៃប្រទេស ដើម្បីទាក់ទាញអ្នកទេសចរណ៍ទាំងឡាយ ឲ្យចង់មកទស្សនាដែរ។ ហើយនេះ ជាអ្វីដែលទស្សនាវដ្ដីអាមេរិក ឈ្មោះ «Travel + Leisure» បានអះអាង ដោយលើកយកផ្ទះសំណាក់ បែបជាការបោះជំរុំមួយប្រភេទ យកមកបង្ហាញ។ ផ្ទះសំណាក់នោះ មានឈ្មោះ ជាភាសាអង់គ្លេស «Shinta Mani Wild (ព្រៃស៊ីនតាម៉ានី)» ស្ថិតនៅកណ្ដាលជ្រោះជ្រង ជ្រលងដងអូរ នៃជួរភ្នំក្រវ៉ាញ (មួយចំហៀងទៀត នៃរមណីយដ្ឋានគីរីរម្យ) ...
Loading...