• យូណេស្កូ អះអាងបានគាំទ្រនិងចូលរួមរៀបចំល្ខោន «ព្រះនាងវឌ្ឍនាទេវី»

    អង្គការសិក្សាវិទ្យាសាស្រ្ត​អប់រំ និងវប្បធម៌នៃ អង្គការសហប្រជាជាតិ ហៅកាត់ថា «UNESCO» បានអះអាងថា ខ្លួនបានគាំទ្រ និងបានចូលរួមរៀបចំ ល្ខោនរបាំព្រះរាជទ្រព្យ ដែលមានចំណង់ជើង រឿង «ព្រះនាងវឌ្ឍនាទេវី» និងដែលដឹកនាំ ដោយព្រះអង្គម្ចាស់ក្សត្រី នរោត្ដម បុប្ផាទេវី សម្រាប់រដូវកាលទី៣។ ល្ខោនរបាំ «ព្រះនាងវឌ្ឍនាទេវី» បានចេញសំដែង ជាលើកទីមួយរបស់ខ្លួន (នៅក្នុងស្រុក) នៅសាលមហាស្រពចតុមុខ កាលពីថ្ងៃទី១៨ និងទី១៩ ខែមករា ឆ្នាំ២០១៩ កន្លងមកនេះ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយ នៅលើគេហទំព័ររបស់ខ្លួន អង្គការ យូណេស្កូ បានអះអាងថា រដូវកាលទី៣ ...