• ហេតុអ្វីបានជា​អ្នក​លេង​ហ្វ៊េសប៊ុក​មួយ​ចំនួន​ចូល​ចិត្ត​បង្ហោះ​រឿងរ៉ាវ​ផ្ទាល់​ខ្លួន?

    បច្ចុប្បន្ន Facebook គឺជាបណ្តាញសង្គមដ៏ធំទូលាយមួយ ដែលមនុស្សរាប់លាននាក់ទូទាំងពិភពលោកកំពុងប្រើប្រាស់យ៉ាងមានប្រជាប្រិយភាព។ ទោះបីជាយ៉ាងណាក៏ដោយ របៀបនៃកាប្រើហ្វ៊េសប៊ុក របស់បុគ្គលម្នាក់ៗមានលក្ខណៈខុសៗគ្នា។ អ្នកខ្លះ ប្រើប្រាស់បណ្តាញសង្គមមួយនេះ គ្រាន់តែជាការកម្សាន្ត បង្ហោះរូបភាពម្តងម្កាល តាមដានព័ត៌មាន លក់ផលិតផលតាមអនឡាញ ឬអ្នកខ្លះទៀត បង្ហោះពីបញ្ហាផ្ទាល់ខ្លួនជាសាធារណៈ។ ជាការពិតណាស់ ក្នុងជីវភាពប្រចាំថ្ងៃរបស់យើង មនុស្សគ្រប់រូបចៀសមិនផុតពីការជួបបញ្ហា ឬតានតឹងចិត្តនោះឡើយ។ ដោយសារតែភាគច្រើន មនុស្សចូលចិត្តលេងហ្វ៊េសប៊ុក ដូច្នេះ ពួកគេក៏ប្រើប្រាស់បណ្តាញមួយនេះ ជាកន្លែងសម្រាប់ចែកចាយអារម្មណ៍រំខានទាំងឡាយ។ ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួនដែលនាំឱ្យអ្នកដែលលេងហ្វ៊េសប៊ុកចូលចិត្តបង្ហោះរឿងរ៉ាវផ្ទាល់ខ្លួន។ ១. ជាមនុស្សឯកា បុគ្គលខ្លះ គឺជាមនុស្សឯកា ចូលចិត្តនៅស្ងប់ស្ងាត់ រហូតដល់ពេលមានបញ្ហា គាត់ក៏ជ្រើសរើសយកការសរសេរពីអារម្មណ៍របស់ខ្លួននៅលើហ្វ៊េសប៊ុក ព្រោះគាត់មិនមែនជាមនុស្សដែលចូលចិត្តនិយាយរឿងក្នុងចិត្តប្រាប់មនុស្សជុំវិញខ្លួននោះទេ តែគាត់ច្រើនតែសរសេរបង្ហោះចោលមួយពេលៗទៅតាមភាពឡើងចុះនៃអារម្មណ៍របស់គាត់ ...
  • ជា​ការ​អភិវឌ្ឍ​បែប​«ល្ងីល្ងើ» ​ដែល​មិន​អើពើ​ពី​ប្រព័ន្ធ​បង្ហូ​ទឹក​កខ្វក់

    ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលរងផល​បះពាល់ បានសំដែងការធុញទ្រាន់ នៅចំពោះបញ្ហាទឹកភ្លៀងជន់ទីក្រុង ដែលបានកើតឡើង សឹងជារៀងរាល់ ពេលភ្លៀងធ្លាក់ មកម្ដងៗ។ អ្នកជំនាញមួយរូប បានអះអាងឡើងថា ដើម្បីដោះស្រាយបញ្ហានេះបាន គេគម្បីធ្វើគម្រោង ប្រព័ន្ធរំដោះទឹកកខ្វក់ ដែលពិតប្រាកដ និងដែលមានទិសដៅ សម្រាប់រយៈពេលយូរ។ មិនមែនមិនធ្លាប់ឮទេ នូវការលើកឡើងដដែលៗ ដែលអះអាងថា «អ្នកថាបានតែថា អ្នកធ្វើបានដឹង» ខណៈអ្នកថា គឺពលរដ្ឋអ្នករងគ្រោះ ឬពលរដ្ឋដែលត្រូវធ្វើដំណើរ​ឆ្លងកាត់… រីឯអ្នកធ្វើ ដូចជាប្រើ​ពេលយូរពេក​ទេដឹង ក្នុងការ«ធ្វើ»? មានការលើកឡើងបន្តទៀតថា «ឥឡូវនេះទឹកភ្លៀងលិច មិនសូវយូរទេ តែមួយម៉ោងអីទេ ស្រកទៅវិញអស់…» ខណៈរយៈពេលមួយម៉ោងនេះ គ្រប់គ្រាន់នឹងធ្វើឲ្យយានយន្ដ គាំងលែង​មាន​ដំណើរការ​នៅតាមដងវិថី ...
  • ខ្លឹម៣យ៉ាង នៅលើរូបកាយមនុស្ស

    អ្វីទៅ ជាខ្លឹមទាំងបី នៅលើរូបរាងកាយ នៃមនុស្ស? ខ្លឹមទាំងបីនោះ នឹងត្រូវរៀបរាប់យ៉ាងពិស្ដា នៅក្នុងអត្ថបទខាងក្រោម ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ។ មនុស្សគ្រប់រូប ទោះប្រុសឬស្រី មានឬក្រ ល្អឬអាក្រក់ រាស្រ្ត មន្ត្រីឬស្តេចផែនដី មានតម្លៃទៅបាន គឺដោយសារតែបុគ្គលនោះផ្ទាល់ ដែលជាអ្នកកំណត់និងផ្តល់តម្លៃឱ្យខ្លួនឯង។ ធម្មជាតិបានបង្កើតមនុស្ស ឱ្យមានមុខមាត់ ពណ៌សម្បុរ ចិត្តគំនិតនិងរូបរាងកាយប្លែកៗ ពីគ្នាអាស្រ័យអំណាចកម្ម នៃសត្វលោកបានសាងសន្សំ។ មនុស្សគ្រប់រូបមានតម្លៃ ឬគ្មានតម្លៃ គឺអាស្រ័យដោយខ្លួនគេ ជាអ្នកកំណត់ ទោះក្នុងឋានៈណាក៏ដោយ។ ហេតុផលដែលធ្វើឱ្យមនុស្ស មានតម្លៃ មានច្រើនណាស់ ដូចជា ដេក ដើរ ឈរ អង្គុយ ...