• គន្លឹះ ៥ យ៉ាង ក្នុង​ការដោះស្រាយ​ជម្លោះ​ជាមួយ​គូស្នេហ៍

    មនុស្សពីរនាក់ដែលស្រលាញ់គ្នា ទោះបីផ្អែមល្ហែមខ្លាំងយ៉ាងណា មិនប្រាកដថា មិនធ្លាប់ឈ្លោះគ្នានោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ របៀបនៃការដោះស្រាយបញ្ហា របស់គូស្នេហ៍នីមួយៗ អាចមានលក្ខណៈខុសគ្នា តែក៏ក្នុងបំណងមួយ គឺចង់រក្សាទំនាក់ទំនង ឱ្យល្អឡើងវិញ។ ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួន ដែលគូស្នេហ៍ភាគច្រើន តែងប្រើ ក្នុងការផ្សះផ្សាទំនាក់ទំនង ជាមួយដៃគូ៖ ១. ស្នាមញញឹម បើឈ្លោះគ្នារួចហើយ នៅបន្តពាក់មុខយក្សដាក់គ្នា តើចំណេញអីទៅ គឺនៅតែអន់ចិត្ត ជាមួយគ្នាដដែល។ តែបើសិនជាភាគីណាម្នាក់ ព្រមញញឹម គឺប្រៀបដូចជាឥន្ទធនូ ដែលកើតក្រោយព្យុះភ្លៀង។ ទោះឈ្លោះ ឬខឹងដៃគូ យ៉ាងណា បើស្រាប់តែឃើញគេញញឹមដាក់ ឬអ្នកទាំងពីរព្រមញញឹមដាក់គ្នា នោះស្មើនឹងព្រមត្រូវគ្នាវិញ ទោះមិននិយាយ ...
  • កាន់តែ​យល់​ពី​មនុស្សស្រី កាន់​តែ​ដឹង​ថា​នាង​ត្រូវ​ការ​អី

    អត្ថបទនេះនឹងជាជំនួយដល់អ្នក ក្នុងការស្វែងយល់ពីអារម្មណ៍របស់មនុស្សស្រី ក៏ដូចជាធ្វើឱ្យអ្នកអាចបង្កើតទំនាក់ទំនង កាន់តែល្អ ជាមួយនារី ដែលអ្នកស្រលាញ់។ ១. យល់ពីការលំបាកផ្នែកជីវសាស្រ្តរបស់មនុស្សស្រី ជារៀងរាល់ខែ ស្រ្តីតែងតែមករដូវ ដែលធ្វើឱ្យអារម្មណ៍នាងប្រែប្រួល មួម៉ៅ ឬឆាប់ខឹង ជាពិសេសក៏អាចមានការឈឺចាប់មួយចំនួន លើរាងកាយផងដែរ។ ដូច្នេះ សូមយោគយល់ ចំពោះការលំបាករបស់នាង និងបន្ថែមនូវការយល់ចិត្ត និងយកចិត្តទុកដាក់ ចំពោះនាងឱ្យបានច្រើន។ ២. រៀនយល់ពីអតីតកាលរបស់នាង សួរនាំនាង ពីគ្រួសាររបស់របស់នាង កុមារភាពរបស់នាង ដើម្បីដឹងថា ក្នុងជីវិតនាង ឆ្លងកាត់នូវរឿងអ្វីខ្លះ។ ពេលខ្លះ ចរិតលក្ខណៈ ឬផ្លូវចិត្តរបស់នាង ជះឥទ្ធិពល ពីបទពិសោធអតីតកាល ឬរបៀបចិញ្ចឹមបីបាច់អប់រំ ...
  • កំណាព្យ “ជំងឺបាក់ស្បាត” ក្នុងសៀវភៅ “ជំងឺខ្មែរ” ដោយ គង្គ ប៊ុនឈឿន

    ទូកទៅ កំពង់នៅ! បើទោះជាកវីស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន បានលាចាកលោកទៅហើយមែន តែស្នាដៃរបស់លោក ទាំងប្រលោមលោក ចម្រៀង កំណាព្យ… នៅតែមានជីវិត នៅតែធ្វើឲ្យអ្នកផង រំលឹកនិយាយពីរូបលោក។ នៅថ្ងៃនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់ យកស្នាដៃមួយរបស់លោក ដែលនិយាយពី «ជំងឺបាក់ស្បាត» មកជម្រាបជូនប្រិយមិត្ត។ អ្វីទៅ «បាក់ស្បាត»? បើតាមវចនានុក្រម សម្តេចសង្ឃជួនណាត ពាក្យ “បាក់ស្បាត” សំដៅទៅលើការបាក់ចិត្ត ខ្លាចរអា លែងហ៊ានបញ្ចេញរូបស្បាត តទៅទៀត។ ខណៈគេហទំព័រ «Psychology Today» បានពន្យល់ថា ...
  • ឪពុកម្តាយ​ត្រូវ​ផ្តល់​រង្វាន់ និង​ដាក់​ពិន័យ​ចំពោះ​កូន​ខ្លួន​បែបណា?

    ឪពុកម្តាយផ្សេងគ្នា នឹងមានទស្សនៈផ្សេងគ្នា អំពីវិធីល្អបំផុត ដើម្បីលើកទឹកចិត្តកូនៗ ឱ្យផ្លាស់ប្តូរអាកប្បកិរិយា របស់ពួកគេ។ ខណៈពេលដែលកុមារតូចៗ អាចនឹងធ្វើអ្វីមួយបានល្អ ហើយទទួលបានរង្វាន់ ហើយកូនៗធំៗ ខ្លះទទួលបានការឆ្លើយតប ពីឪពុកម្តាយ ក្នុងការចេញទៅលេងនៅខាងក្រៅ កុមារដទៃទៀត បែរជាមិនទទួលបាន នូវការផ្តល់ឱ្យរបៀបនេះទេ។ មានតែអ្នកទេ ដែលដឹងអំពីអ្វីដែលមានប្រសិទ្ធភាព សម្រាប់កូនៗរបស់អ្នក ប៉ុន្តែនៅទីនេះមានចំណុចចខ្លះ ដែលអ្នកត្រូវគិត៖ សរសើរកូនៗរបស់អ្នក ទោះបីជាពួកគេ បានធ្វើរឿងតូចតាច ក៏ដោយ។ ផ្តល់រង្វាន់ ចំពោះឥរិយាបថវិជ្ជមាន របស់កូនអ្នក ហើយសួរថា តើអ្វីទៅគួរតែជារង្វាន់ដ៏ល្អ សម្រាប់ពួកគេ។ ចៀសវាងនូវការសម្រេចចិត្ត ដោយតក់ក្រហល់ នៅពេលដែលអ្នកខឹង។ និយាយជាមួយកូនរបស់អ្នក ...
  • ទម្លាប់​ទាំង១០ នៃ​គូ​ស្វាមី​ភរិយា​ដែល​មាន​សុភមង្គល

    ១. ចូលគេងក្នុងពេលតែមួយ ចាំទេ ពេលដែលអ្នកទើបនឹងចាប់ផ្តើមទំនាក់ទំនងប្តីប្រពន្ធដំបូងៗ អ្នកពិតជាអន្ទះសាក្នុងការរង់ចាំឱ្យដៃគូ ចូលគេងនៅពេលតែមួយដើម្បីរឿងលើគ្រែ។ គូស្វាមីភរិយាដែលមានសុភមង្គល ឆ្លើយតបជាវិជ្ជមានទៅនឹងការល្បួងពីដៃគូ នៅពេលដែលពួកគេចូលគេងនៅម៉ោងពេលខុសគ្នា។ ពួកគេចូលគេងក្នុងពេលតែមួយ ទោះបីជាដៃគូណាម្នាក់ភ្ញាក់កណ្តាលអធ្រាត្រ ដើម្បីធ្វើកិច្ចការអ្វីក៏ដោយ ខណៈដែលដៃគូរបស់ពួកគេគេងលក់។ ហើយនៅពេលរាងកាយរបស់ពួកគេប៉ះពាល់គ្នា វាតែងតែបណ្តាលអោយពួកគេម្នាក់ៗមានអារម្មណ៍ពុះកញ្ជ្រោល – លើកលែងតែដៃគូណាម្នាក់ ឬទាំងសងខាងអស់កម្លាំងទាំងស្រុង – ក្នុងការមានអារម្មណ៍ស្រើបស្រាល។ ទោះបីជាយ៉ាងណាក៏ដោយ ការចូលគេងនៅពេលតែមួយ មិនមែនដើម្បីតែរឿងផ្លូវភេទនោះទេ តែការគេងបែរមុខដាក់គ្នា ឱបគ្នា ឬញញឹមសម្លឹងមុខគ្នា មុនបិទភ្នែកគេង គឺជាសេចក្តីសុខរបស់គូស្វាមីភរិយា។ ២. បណ្តុះបណ្តាលនូវចំណូលចិត្តដែលដូចគ្នា វាជារឿងធម្មតាដែលអ្នកដឹងថា អ្នក និងដៃគូរបស់អ្នកមានចំណង់ចំណូលចិត្តមួយចំនួនដែលដូចគ្នា។ ប៉ុន្តែមិនត្រូវកាត់បន្ថយនូវការចំណាយពេលធ្វើសកម្មភាពដែលអ្នកអាចធ្វើរួមគ្នាដែលធ្វើឱ្យអ្នកទាំងពីររីករាយនោះទេ។ ឧទាហរណ៍៖ ...
  • ហេតុអ្វី​បេះដូង​ប្រេះស្រាំ​ហើយ អាច​ប៉ះ​ភ្ជាប់​ឡើង​វិញ​បាន?

    ពាក្យស្នេហាពីរម៉ាត់នេះ ស្រួលសរសេរ ស្រួលអាន តែពិបាកយល់ន័យ។ អ្នកខ្លះ ស្រលាញ់គ្នា ហើយបែកគ្នា ហើយក៏ទៅរៀបការជាមួយអ្នកថ្មីទៀត ព្រោះសង្សារចាស់ គ្រាន់តែជាអតីត។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មានបុគ្គលមួយចំនួន នៅតែជ្រើសរើសការវិលត្រឡប់ទៅរកអ្នកចាស់វិញ ដោយសារហេតុផលមួយចំនួន៖ ១. ពួកគេបែកគ្នាមិនមែនដោយសារជនទី៣ ពេលខ្លះ មិនមែនទាល់តែភាគីម្ខាងទៀត ទៅមានអ្នកថ្មីទើបនាំឱ្យមានការចែកផ្លូវគ្នានោះទេ។ ចួនកាលភាពមិនចុះសម្រុង ការយល់តែចិត្តខ្លួនឯង ក៏ជាដើមហេតុធ្វើឱ្យពួកគេមិនអាចបន្តស្នេហានេះបាន។ ប៉ុន្តែ ការបែកគ្នានេះ នឹងទាញពួកគេឱ្យគិតឡើងវិញ ព្រោះគេច្បាស់រៀងៗខ្លួនថា ពួកគេនៅតែស្រលាញ់គ្នា។ ប្រសិនបើការបែកនោះ កើតឡើង ដោយសារដៃគូមានអ្នកថ្មី ទើបជារឿងដែលងាយបំភ្លេច។ ២. ពួកគេនៅតែនឹកគ្នា មនុស្សធ្លាប់ស្រលាញ់គ្នា ឱ្យឈប់នឹកគ្នាងាយៗ ...