• កំណាព្យ “ជំងឺបាក់ស្បាត” ក្នុងសៀវភៅ “ជំងឺខ្មែរ” ដោយ គង្គ ប៊ុនឈឿន

    ទូកទៅ កំពង់នៅ! បើទោះជាកវីស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន បានលាចាកលោកទៅហើយមែន តែស្នាដៃរបស់លោក ទាំងប្រលោមលោក ចម្រៀង កំណាព្យ… នៅតែមានជីវិត នៅតែធ្វើឲ្យអ្នកផង រំលឹកនិយាយពីរូបលោក។ នៅថ្ងៃនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់ យកស្នាដៃមួយរបស់លោក ដែលនិយាយពី «ជំងឺបាក់ស្បាត» មកជម្រាបជូនប្រិយមិត្ត។ អ្វីទៅ «បាក់ស្បាត»? បើតាមវចនានុក្រម សម្តេចសង្ឃជួនណាត ពាក្យ “បាក់ស្បាត” សំដៅទៅលើការបាក់ចិត្ត ខ្លាចរអា លែងហ៊ានបញ្ចេញរូបស្បាត តទៅទៀត។ ខណៈគេហទំព័រ «Psychology Today» បានពន្យល់ថា ...