• រឿង ៧ យ៉ាង​ដែល​ភរិយា​គ្រប់​រូប​ចង់​បាន ពី​ស្វាមី​របស់​ខ្លួន

    មនុស្សពីរនាក់ស្រលាញ់គ្នា គឺចាប់ផ្តើមពីទំនាក់ទំនង ជាសង្សារជាមុនសិន ទម្រាំបានឈានដល់ការរៀបអាពាហ៍ពិពាហ៍។ ទោះបីជាមានឈ្មោះ ជាប្តីប្រពន្ធហើយក៏ដោយ មនុស្សស្រីនៅតែចង់ឱ្យមនុស្សប្រុស ធ្វើរឿង ៧ យ៉ាងសម្រាប់នាង៖ ១. ភាពផ្អែមល្ហែម មនុស្សស្រីជាច្រើន តែងចង់ឱ្យស្វាមីរបស់នាង រក្សានូវភាពផ្អែមល្ហែមជាមួយនាងដូចជាថ្ងៃដែលគាត់តាមស្រលាញ់នាង។ នាងមិនដែលធុញ ក្នុងការស្តាប់ពាក្យថា “បងស្រលាញ់អូន” “បងនឹកអូន” ពីមាត់ប្តីរបស់នាងនោះទេ។ មិនតែប៉ុណ្ណោះ ភរិយាតែងចង់ឱ្យស្វាមីរបស់ខ្លួនផ្តល់នូវភាពកក់ក្តៅដល់នាង តាមរយៈសកម្មភាពស្និទ្ធស្នាលផ្សេងទៀត ដូចជាការឱប ការថើប កាន់ដៃនាង ច្របាច់ស្មាឱ្យនាងពេលឃើញនាងហត់។ល។ ២. ជាអ្នកស្តាប់ដ៏ល្អរបស់នាង មនុស្សស្រី អាចចូលចិត្តរអ៊ូច្រើន ឬ អាចមានរឿងជាច្រើនដែលលាក់ទុកក្នុងចិត្តនាង។ បើសិនស្វាមី គ្រាន់តែជាមនុស្សចូលចិត្តបន្ទោស ...
  • ស្វែង​យល់​អារម្មណ៍​មនុស្ស​ស្រី​នៅ​លីវ ពេល​ឃើញ​គេ​រៀបការ

    បទចម្រៀងមួយបទ របស់អ្នកស្រី ប៉ែន រ៉ន ដែលផ្តើមដោយឃ្លាថា “ខ្ញុំឃើញគេរៀបការ ចិត្តចង់តែរៀបការដែរ….” ពិតជាចាក់ដោតបេះដូងក្រមុំៗ មួយចំនួន ដែលមិនទាន់រកបានមិត្ត១០០ឆ្នាំ។ ឱ្យចូលដល់ខែរងា ឬចាប់ផ្តើមធ្លាក់ខ្យល់ម្តងៗ យើងតែងតែឮសំឡេងភ្លេងការ ឬរោងការនៅតាមវិថីមួយចំនួន ដែលយើងជិះកាត់។ ចំពោះមនុស្សស្រីមួយចំនួន ដែលមិនទាន់បានរៀបការនឹងគេ ក៏ហាក់ដូចជាមានអារម្មណ៍ថា ស្រណោះខ្លួន ព្រោះគ្មានអ្នកចូលស្តី ឬមិនទាន់ជួបអ្នក ដែលត្រូវចិត្ត។ ខាងក្រោមនេះ គឺជាអារម្មណ៍មួយចំនួន ដែលអាចកើតមានចំពោះមនុស្សស្រីនៅលីវ ឬអ្នកដែលមានអាយុមានអាយុច្រើន តែមិនទាន់រៀបការ៖ ១. ច្រណែន ការលេងហ្វ៊េសប៊ុក គឺជារឿងពេញនិយមបំផុតសម្រាប់មនុស្សជាច្រើន។ ឱ្យតែដល់រដូវរៀបការម្តងៗ ឃើញតែគេបង្ហោះ រូបថតការ ឬ ...
  • វិធី​ធ្វើ​ឱ្យ​មិត្ត​ស្រី​ខ្លួន​មាន​អារម្មណ៍​ថា នាង​ជា​មនុស្ស​ពិសេស

    មនុស្សពីរនាក់ស្រលាញ់គ្នា និងអាចបន្តទំនាក់ទំនងជាមួយគ្នាបានដោយរលូន មិនមែនត្រឹមតែការមានចិត្តស្មោះត្រង់ចំពោះគ្នាប៉ុណ្ណឹងទេ តែការធ្វើឱ្យដៃគូទទួលបាននូវភាពកក់ក្តៅ ផ្អែមល្ហែម គឺរឿងមួយដែលមនុស្សស្រីគ្រប់គ្នាតែងចង់បានពីមនុស្សដែលខ្លួនស្រលាញ់។ ជាការពិតណាស់ នារីគ្រប់រូបចង់មានអារម្មណ៍ថានាងជាទ្រព្យសម្បត្តិដ៏មានតម្លៃនិងពិសេសសម្រាប់បុរសជាទីស្រលាញ់របស់នាង។ តើអ្នកនឹងបង្ហាញនាងយ៉ាងដូចម្តេចថានាងពិតជាពិសេសចំពោះអ្នក? គ្មានអ្វីគួរអោយចាប់អារម្មណ៍ចំពោះនារីម្នាក់ ជាងបុរសម្នាក់ដែលចាត់ទុកនាងជាព្រះនាងម្ចាស់នោះទេ។ ខាងក្រោមនេះ គឺជាចំណុចមួយចំនួន ដែលអ្នកអាចអនុវត្តជាមួយមិត្តស្រីរបស់អ្នកដើម្បីឱ្យនាងយល់ថានាងជាមនុស្សពិសេសសម្រាប់អ្នក។ ១. សរសើរនាង ជាការពិតណាស់ មនុស្សស្រីទាំងអស់ចូលចិត្តពាក្យសរសើរ។ ដូច្នេះ អ្នកមិនត្រូវភ្លេចសរសើរនាងនោះទេ គឺសរសើរនាងឱ្យត្រូវនឹងចំណុចល្អៗ ឬគុណសម្បត្តិដែលនាងមាន ដែលមិនមែនជាការបញ្ជោរ។ សរសើរទាំងរូបរាងខាងក្រៅ និងអត្តចរិតខាងក្នុងរបស់នាង។ ចួនកាលអ្នកអាចសរសើរពីម៉ូតសក់របស់នាង ពីរបៀបដែលនាងស្លៀកពាក់ ឬក៏ស្នាមញញឹមរបស់នាងផងដែរ។ ២. បង្ហាញឱ្យនាងដឹងថាអ្នកខ្វល់ពីនាងខ្លាំង ចំណាយពេលជាមួយនាងឱ្យបានច្រើន ទោះបីជាអ្នករវល់យ៉ាងណាក៏ត្រូវតែឆ្លៀត ដូចជាមើលកុន ហែលទឹក ញ៉ាំអាហារ។ ...