• កាន់តែ​យល់​ពី​មនុស្សស្រី កាន់​តែ​ដឹង​ថា​នាង​ត្រូវ​ការ​អី

    អត្ថបទនេះនឹងជាជំនួយដល់អ្នក ក្នុងការស្វែងយល់ពីអារម្មណ៍របស់មនុស្សស្រី ក៏ដូចជាធ្វើឱ្យអ្នកអាចបង្កើតទំនាក់ទំនង កាន់តែល្អ ជាមួយនារី ដែលអ្នកស្រលាញ់។ ១. យល់ពីការលំបាកផ្នែកជីវសាស្រ្តរបស់មនុស្សស្រី ជារៀងរាល់ខែ ស្រ្តីតែងតែមករដូវ ដែលធ្វើឱ្យអារម្មណ៍នាងប្រែប្រួល មួម៉ៅ ឬឆាប់ខឹង ជាពិសេសក៏អាចមានការឈឺចាប់មួយចំនួន លើរាងកាយផងដែរ។ ដូច្នេះ សូមយោគយល់ ចំពោះការលំបាករបស់នាង និងបន្ថែមនូវការយល់ចិត្ត និងយកចិត្តទុកដាក់ ចំពោះនាងឱ្យបានច្រើន។ ២. រៀនយល់ពីអតីតកាលរបស់នាង សួរនាំនាង ពីគ្រួសាររបស់របស់នាង កុមារភាពរបស់នាង ដើម្បីដឹងថា ក្នុងជីវិតនាង ឆ្លងកាត់នូវរឿងអ្វីខ្លះ។ ពេលខ្លះ ចរិតលក្ខណៈ ឬផ្លូវចិត្តរបស់នាង ជះឥទ្ធិពល ពីបទពិសោធអតីតកាល ឬរបៀបចិញ្ចឹមបីបាច់អប់រំ ...
  • ទម្លាប់​ទាំង១០ នៃ​គូ​ស្វាមី​ភរិយា​ដែល​មាន​សុភមង្គល

    ១. ចូលគេងក្នុងពេលតែមួយ ចាំទេ ពេលដែលអ្នកទើបនឹងចាប់ផ្តើមទំនាក់ទំនងប្តីប្រពន្ធដំបូងៗ អ្នកពិតជាអន្ទះសាក្នុងការរង់ចាំឱ្យដៃគូ ចូលគេងនៅពេលតែមួយដើម្បីរឿងលើគ្រែ។ គូស្វាមីភរិយាដែលមានសុភមង្គល ឆ្លើយតបជាវិជ្ជមានទៅនឹងការល្បួងពីដៃគូ នៅពេលដែលពួកគេចូលគេងនៅម៉ោងពេលខុសគ្នា។ ពួកគេចូលគេងក្នុងពេលតែមួយ ទោះបីជាដៃគូណាម្នាក់ភ្ញាក់កណ្តាលអធ្រាត្រ ដើម្បីធ្វើកិច្ចការអ្វីក៏ដោយ ខណៈដែលដៃគូរបស់ពួកគេគេងលក់។ ហើយនៅពេលរាងកាយរបស់ពួកគេប៉ះពាល់គ្នា វាតែងតែបណ្តាលអោយពួកគេម្នាក់ៗមានអារម្មណ៍ពុះកញ្ជ្រោល – លើកលែងតែដៃគូណាម្នាក់ ឬទាំងសងខាងអស់កម្លាំងទាំងស្រុង – ក្នុងការមានអារម្មណ៍ស្រើបស្រាល។ ទោះបីជាយ៉ាងណាក៏ដោយ ការចូលគេងនៅពេលតែមួយ មិនមែនដើម្បីតែរឿងផ្លូវភេទនោះទេ តែការគេងបែរមុខដាក់គ្នា ឱបគ្នា ឬញញឹមសម្លឹងមុខគ្នា មុនបិទភ្នែកគេង គឺជាសេចក្តីសុខរបស់គូស្វាមីភរិយា។ ២. បណ្តុះបណ្តាលនូវចំណូលចិត្តដែលដូចគ្នា វាជារឿងធម្មតាដែលអ្នកដឹងថា អ្នក និងដៃគូរបស់អ្នកមានចំណង់ចំណូលចិត្តមួយចំនួនដែលដូចគ្នា។ ប៉ុន្តែមិនត្រូវកាត់បន្ថយនូវការចំណាយពេលធ្វើសកម្មភាពដែលអ្នកអាចធ្វើរួមគ្នាដែលធ្វើឱ្យអ្នកទាំងពីររីករាយនោះទេ។ ឧទាហរណ៍៖ ...
  • ហេតុអ្វី​បេះដូង​ប្រេះស្រាំ​ហើយ អាច​ប៉ះ​ភ្ជាប់​ឡើង​វិញ​បាន?

    ពាក្យស្នេហាពីរម៉ាត់នេះ ស្រួលសរសេរ ស្រួលអាន តែពិបាកយល់ន័យ។ អ្នកខ្លះ ស្រលាញ់គ្នា ហើយបែកគ្នា ហើយក៏ទៅរៀបការជាមួយអ្នកថ្មីទៀត ព្រោះសង្សារចាស់ គ្រាន់តែជាអតីត។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មានបុគ្គលមួយចំនួន នៅតែជ្រើសរើសការវិលត្រឡប់ទៅរកអ្នកចាស់វិញ ដោយសារហេតុផលមួយចំនួន៖ ១. ពួកគេបែកគ្នាមិនមែនដោយសារជនទី៣ ពេលខ្លះ មិនមែនទាល់តែភាគីម្ខាងទៀត ទៅមានអ្នកថ្មីទើបនាំឱ្យមានការចែកផ្លូវគ្នានោះទេ។ ចួនកាលភាពមិនចុះសម្រុង ការយល់តែចិត្តខ្លួនឯង ក៏ជាដើមហេតុធ្វើឱ្យពួកគេមិនអាចបន្តស្នេហានេះបាន។ ប៉ុន្តែ ការបែកគ្នានេះ នឹងទាញពួកគេឱ្យគិតឡើងវិញ ព្រោះគេច្បាស់រៀងៗខ្លួនថា ពួកគេនៅតែស្រលាញ់គ្នា។ ប្រសិនបើការបែកនោះ កើតឡើង ដោយសារដៃគូមានអ្នកថ្មី ទើបជារឿងដែលងាយបំភ្លេច។ ២. ពួកគេនៅតែនឹកគ្នា មនុស្សធ្លាប់ស្រលាញ់គ្នា ឱ្យឈប់នឹកគ្នាងាយៗ ...
  • ស្ដ្រីរឹងមាំស្រលាញ់មនុស្សប្រុសប្រភេទណា?

    មុនពេលមនុស្សស្រីម្នាក់ ក្លាយជាមនុស្សរឹងមាំ ក្នុងជីវិតរបស់នាង អាចជួបរឿងស្មុគស្មាញជាច្រើន ដែលនាងបានឆ្លងកាត់ មិនថាបញ្ហាលុយកាក់ គ្រួសារ ឬស្នេហាខកបំណងជាដើម។ បទពិសោធទាំងនោះហើយ បង្រៀននាងឱ្យឈប់ទន់ជ្រាយ ហើយប្រឹងដើរទៅមុខ រហូតពេលខ្លះស្ទើរលែងខ្វល់ពីរឿងជីវិតគូស្រករទៀតផង ឬអាចនិយាយបានថា វាជារឿងពិបាកប្រសិនបើបុរសណាម្នាក់ចង់យកឈ្នះបេះដូងនាង គឺមិនងាយនោះទេ លុះត្រាតែនាងមើលឃើញថា៖ ១. គេរឹងមាំជាងនាង ព្រោះនាងខ្លួនឯងរឹងមាំរួចទៅហើយ ដូច្នេះ នាងរឹតតែត្រូវការបុរសម្នាក់ដែលរឹងមាំជាងនាង ដែលអាចជាបង្អែកដ៏រឹងមាំសម្រាប់នាង នៅពេលនាងប្រឈមនឹងបញ្ហាទាំងឡាយ។ នាងហត់នឿយ នឹងកិច្ចការទាំងឡាយហើយ ដូច្នេះ នាងមិនត្រូវការបុរសដែលទន់ជ្រាយ ដែលត្រូវឱ្យនាងមកហត់នឿយបន្ថែមទៀត ក្នុងការតាមយកចិត្តគេ ឬលួងលោមគេនោះទេ។ នាងមិនត្រូវការលុយរបស់អ្នកទេ តែនាងត្រូវការភាពរឹងមាំរបស់អ្នក ដែលអាចលើកទឹកចិត្តនាង ផ្តល់ថាមពលដល់នាងបាន។ ២. ...
  • ហេតុអ្វី​ការប្រេះឆា​ស្នេហា​ដំបូង ធ្វើ​ឱ្យ​មនុស្ស​ឈឺចាប់​ខ្លាំង?

    បើនិយាយពីសេចក្តីស្រលាញ់រវាងប្រុសនារី គឺមានភាគីតិចណាស់ ដែលពួកគេបានជួបគ្នាជាស្នេហាដំបូង រហូតដល់បានរៀបការជាមួយគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ស្នេហាដំបូង មិនប្រាកដថាជោគជ័យគ្រប់គ្នានោះទេ ឬដូចពាក្យគេថា មនុស្សដំបូងមិនប្រាកដថាជាមនុស្សចុងក្រោយនោះឡើយ។ ប៉ុន្តែវាគឺជារឿងឈឺចាប់បំផុតសម្រាប់អ្នកដែលបានឆ្លងកាត់ ហើយក៏ជាអារម្មណ៍មួយដែលពិបាកទ្រាំ។ ហេតុអ្វីបានជាស្នេហាដំបូងធ្វើឱ្យមនុស្សឈឺចាប់ខ្លាំង? សូមអាន និងស្វែងយល់នូវចំណុចខាងក្រោមនេះ៖ ១. លើកទីមួយដែលស្គាល់ស្នេហា ពេលដែលបុគ្គលម្នាក់ទើបនឹងស្គាល់អ្វីទៅជាស្នេហា គេក៏ទទួលអារម្មណ៍វិជ្ជមានជាច្រើនពីស្នេហា ហើយក៏យល់ថា ស្នេហា ធ្វើឱ្យគេមានអារម្មណ៍ល្អ ស្នេហាធ្វើឱ្យកក់ក្តៅ គេរំភើប គេអៀន គេមានក្តីសុខ គេញញឹមម្នាក់ឯង គ្រប់ពេលនឹកដល់ម្ខាងទៀត។ ព្រោះវាជាលើកទីមួយសម្រាប់គេ ដែលគេទើបនឹងបើកចិត្តទទួលយកមេរៀនជីវិតថ្មី នោះគឺស្នេហា។ ដល់ពេលមួយបែកគ្នា ក៏ធ្វើឱ្យគេមិនអាចទទួលយកបាន ព្រោះជាលើកទីមួយដែលយល់ថា អ្វីទៅជាការឈឺចាប់។ វាហាក់ដូចជាមានអ្វីម្យ៉ាងមកចាក់ដើមទ្រូងរបស់គេ ...
  • សម្តី​ដែល​បុរស​គួរ​ចៀសវាង ពេល​និយាយ​ទៅ​កាន់​គូស្នេហ៍ ឬ​ភរិយា​របស់​ខ្លួន

    ភាសា គឺជាមធ្យោបាយ ក្នុងការប្រាស្រ័យទាក់ទង ដែលមិនអាចខ្វះបាន។ រីឯនៅក្នុងទំនាក់ទំនង ជាមួយមនុស្សជាទីស្រលាញ់ ការប្រើប្រាស់ពាក្យសម្តី ឃ្លាឃ្លោងសន្ទនា គឺពិតជារឿងមួយដ៏សំខាន់បំផុត។ គូស្នេហ៍ទទួលបាននូវការលើកទឹកចិត្ត អារម្មណ៍កក់ក្តៅ ឬមួហ្មង អាស្រ័យទៅលើទម្ងន់ ឬរបៀបនៃការប្រើប្រាស់ពាក្យសម្តី របស់ដៃគូម្ខាងទៀត។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកស្រលាញ់ដៃគូរបស់អ្នក សូមព្យាយាមកុំប្រើនូវភាសាអវិជ្ជមាន ដែលអាចបំផ្លាញទឹកចិត្តរបស់នាង។ ខាងក្រោមនេះ គឺជាឧទាហរណ៍មួយចំនួន អំពីពាក្យសម្តី ដែលអ្នកមិនគួរប្រើ៖ ១. បើអូនមិនស្រលាញ់ខ្លួនឯង បងក៏មិនអាចស្រលាញ់អូនទៀតបានដែរ! គ្មានអ្នកណា ដែលមិនចេះស្រលាញ់ខ្លួនឯងនោះទេ។ តើការវាយតម្លៃរបស់អ្នកចំពោះមនុស្សជាទីស្រលាញ់របស់អ្នក តើអ្នកច្បាស់កម្រិតណា ថានាងពិតជាមិនស្រលាញ់ខ្លួនឯង? នាងមិនចេះថែសុខភាព? នាងធ្វើឱ្យខ្លួនឯងមានបញ្ហា? ឬព្រោះតែនាងមិនស្រលាញ់ខ្លួនឯង ទើបអ្នកត្រូវចាកចេញពីនាង? ...