• ឪពុកម្តាយ​ត្រូវ​ផ្តល់​រង្វាន់ និង​ដាក់​ពិន័យ​ចំពោះ​កូន​ខ្លួន​បែបណា?

    ឪពុកម្តាយផ្សេងគ្នា នឹងមានទស្សនៈផ្សេងគ្នា អំពីវិធីល្អបំផុត ដើម្បីលើកទឹកចិត្តកូនៗ ឱ្យផ្លាស់ប្តូរអាកប្បកិរិយា របស់ពួកគេ។ ខណៈពេលដែលកុមារតូចៗ អាចនឹងធ្វើអ្វីមួយបានល្អ ហើយទទួលបានរង្វាន់ ហើយកូនៗធំៗ ខ្លះទទួលបានការឆ្លើយតប ពីឪពុកម្តាយ ក្នុងការចេញទៅលេងនៅខាងក្រៅ កុមារដទៃទៀត បែរជាមិនទទួលបាន នូវការផ្តល់ឱ្យរបៀបនេះទេ។ មានតែអ្នកទេ ដែលដឹងអំពីអ្វីដែលមានប្រសិទ្ធភាព សម្រាប់កូនៗរបស់អ្នក ប៉ុន្តែនៅទីនេះមានចំណុចចខ្លះ ដែលអ្នកត្រូវគិត៖ សរសើរកូនៗរបស់អ្នក ទោះបីជាពួកគេ បានធ្វើរឿងតូចតាច ក៏ដោយ។ ផ្តល់រង្វាន់ ចំពោះឥរិយាបថវិជ្ជមាន របស់កូនអ្នក ហើយសួរថា តើអ្វីទៅគួរតែជារង្វាន់ដ៏ល្អ សម្រាប់ពួកគេ។ ចៀសវាងនូវការសម្រេចចិត្ត ដោយតក់ក្រហល់ នៅពេលដែលអ្នកខឹង។ និយាយជាមួយកូនរបស់អ្នក ...
  • ចង់​សម្លាប់​ខ្លួន​ឬ? ចូរ​ស្វែង​​យល់​សិន​ព្រោះ​​មាន​​ដំណោះស្រាយ!

    គំនិតចង់សម្លាប់ខ្លួន អាចកើតមានជារឿងធម្មតា សម្រាប់បុគ្គលខ្លះ ដែលតានតឹងចិត្តខ្លាំង ឬមានអារម្មណ៍ថាអស់សង្ឃឹម តែវាក៏បាត់ទៅវិញ បន្ទាប់ពីស្ថានភាពផ្លូវចិត្ត របស់គេបានធូរស្រាល ខណៈពេលដែលបុគ្គលមួយចំនួនទៀត បានរៀបចំផែនការ ឬអាចឈានទៅដល់ការធ្វើអត្តឃាត បានសម្រេច។ កន្លងមក យើងបានឃើញការផ្សាយព័ត៌មានមួយចំនួនអំពីករណីសម្លាប់ខ្លួន មានដូចជាការចង់ ក លេបថ្នាំ បាញ់កាំភ្លើង ឬលោតទឹកជាដើម ដែលទាំងអស់នោះ អាចបណ្តាលមកពីបញ្ហាផ្ទាល់ខ្លួន គ្រួសារ បំណុល បែកបាក់ស្នេហា ជំងឺរ៉ាំរ៉ៃ សម្ពាធផ្លូវចិត្ត ឬកត្តាខាងក្រៅផ្សេងទៀត។ ហេតុអ្វីបានជាមនុស្សមានគំនិតចង់សម្លាប់ខ្លួន? ខាងក្រោមនេះ គឺជារោគសញ្ញាមួយចំនួន ដែលអាចកើតឡើង ចំពោះបុគ្គល ដែលមានគំនិតចង់សម្លាប់ខ្លួន៖ មានអារម្មណ៍អស់សង្ឃឹម មានអារម្មណ៍ឈឺចាប់ខ្លាំងដែលមិនអាចទ្រាំបាន ...
  • ឃើញ​រូប​ដែល​ថត​ខ្លួនឯង (Selfie) ស្គាល់​ដល់​ចិត្ត!

    ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា បានធ្វើការជាមួយសិស្សនិស្សិតមហាវិទ្យាល័យមួយក្រុម ដើម្បីស្វែងយល់អំពីវិធីថតរូបប្រភេទផ្សេងៗគ្នា ពេញមួយថ្ងៃនៅលើស្មាតហ្វូនរបស់ពួកគេ ដែលមានឥទ្ធិពល ទៅលើអារម្មណ៍របស់ពួកគេ។ ក្នុងកំឡុងពេលនៃការសិក្សា និស្សិតត្រូវបានគេជ្រើសរើស យករូបថតមួយ ក្នុងចំណោមបីប្រភេទខុសៗគ្នា ជារៀងរាល់ថ្ងៃ៖ រូបថតខ្លួនឯង (Selfie) ដោយបង្ហាញពីភាពញញឹម – រូបថតនៃអ្វីមួយ ដែលធ្វើឱ្យពួកគេសប្បាយចិត្ត និងរូបភាពនៃអ្វីដែលពួកគេគិតថា នឹងធ្វើឱ្យនរណាម្នាក់ផ្សេងទៀតសប្បាយរីករាយ នៅក្នុងជីវិតរបស់ពួកគេ។ ប្រភេទនៃរូបថតនីមួយ ៗ បានបង្កើតលទ្ធផលផលខុសគ្នា នៅចុងបញ្ចប់នៃការស្រាវជ្រាវ ដែលមានរយៈពេលបីសប្តាហ៍។ មនុស្សមានអារម្មណ៍ឆ្លុះបញ្ចាំង និង ផ្ចង់ស្មារតីបានល្អ ពេលពួកគេថតរូប ដើម្បីធ្វើឱ្យពួកគេសប្បាយចិត្ត។ ហើយពួកគេមានអារម្មណ៍ កាន់តែជឿជាក់ និងស្រណុកចិត្តជាមួយខ្លួនឯង នៅពេលដែលពួកគេថតរូបស៊ែលហ្វ៊ី។ ...
  • នៅលីវមានអីមិនល្អ? ស្រីៗត្រូវធ្វើខ្លួនឱ្យរឹងមាំ ហើយរីករាយឡើង!

    សំណួរដដែលៗ ដែលសួរទៅមនុស្សស្រីនៅលីវថា “តើពេលណារៀបការ”? ហាក់ដូចជា ធ្វើឱ្យពួកនាងរអៀសខ្លួន ហើយមិនចង់ឆ្លើយនោះទេ ព្រោះខ្លាចគេមើលមកថា មួយឆ្នាំហើយ មួយឆ្នាំទៀត អាយុក៏ច្រើន នឹងក្លាយជាក្រមុំចាស់។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មានមនុស្សស្រីនៅលីវមួយចំនួន ដែលមិនខ្វល់ពីជីវិតអាពាហ៍ពិពាហ៍ ដោយសារហេតុផលខាងក្រោម៖ ១. រឹងមាំ និងក្លាហាន ព្រោះនាងទម្លាប់ទៅណាមកណា តែម្នាក់ឯង ដោយមិនចាំបាច់មានដៃគូកំដរ ដូច្នេះបទពិសោធទាំងនេះ ធ្វើឱ្យនាងកាន់តែរឹងមាំ ហើយមានភាពក្លាហានក្នុងការចូលរួមក្នុងសកម្មភាពទាំងឡាយ។ ២. ធ្វើអ្វីដែលខ្លួនចូលចិត្ត នាងមានសេរីភាពធ្វើអ្វីដែលនាងចូលចិត្ត ដោយមិនខ្វល់ពីអ្នកណា ព្រោះថាជីវិតមានដៃគូ ពេលខ្លះ គឹគេតែងតែទាមទារឱ្យយើងផ្លាស់ប្តូរដើម្បីគេ។ ដូច្នេះស្រ្តីនៅលីវ ដែលរឹងមាំ តែងមានទស្សនៈថា សេចក្តីសុខរបស់ខ្លួនមិនស្ថិតលើមាត់អ្នកដទៃនោះទេ។ ...
  • ស្វែង​យល់​អំពី​អារម្មណ៍​ធុញថប់​របស់​ស្ត្រី

    វាអាចជារឿងធម្មតា ដែលស្ត្រីជាទូទៅរវល់ជាង និងមានភាពតានតឹងច្រើនជាងបុរស។ កាលសម័យបុរាណ ស្រ្តីបានត្រឹមតែនៅផ្ទះ ទទួលខុសត្រូវ លើការងារផ្ទះតែប៉ុណ្ណោះ តែបច្ចុប្បន្ន ស្រ្តីក្រៅពីធ្វើការងារផ្ទះហើយ ក៏នៅចេញទៅធ្វើការងារ រកប្រាក់កម្រៃនៅខាងក្រៅទៀត។ ប្រហែលជាដោយសារតែរឿងនេះ ទើបស្ត្រីត្រូវបានគេមើលឃើញថា ជាទូទៅមានភាពតានតឹង ច្រើនជាងបុរស។ ប៉ុន្តែតើការយល់ឃើញនេះ ជាការពិតយ៉ាងដូចម្តេច? ក្រុមអ្នកស្រាវជ្រាវមកពី «University of Arizona’s School of Family» និង «Consumer Resources» បានសម្រេចចិត្ត ស្វែងរកទិន្នន័យមួយ។ ពួកគេបានយកចំនួនគូស្វាមីភរិយា ១៦៦ គូ និងអ្នកចូលរួមម្នាក់ៗ ត្រូវរក្សាទុក នូវកំណត់ហេតុប្រចាំថ្ងៃ ...
  • ហេតុអ្វីបានជា​អ្នក​លេង​ហ្វ៊េសប៊ុក​មួយ​ចំនួន​ចូល​ចិត្ត​បង្ហោះ​រឿងរ៉ាវ​ផ្ទាល់​ខ្លួន?

    បច្ចុប្បន្ន Facebook គឺជាបណ្តាញសង្គមដ៏ធំទូលាយមួយ ដែលមនុស្សរាប់លាននាក់ទូទាំងពិភពលោកកំពុងប្រើប្រាស់យ៉ាងមានប្រជាប្រិយភាព។ ទោះបីជាយ៉ាងណាក៏ដោយ របៀបនៃកាប្រើហ្វ៊េសប៊ុក របស់បុគ្គលម្នាក់ៗមានលក្ខណៈខុសៗគ្នា។ អ្នកខ្លះ ប្រើប្រាស់បណ្តាញសង្គមមួយនេះ គ្រាន់តែជាការកម្សាន្ត បង្ហោះរូបភាពម្តងម្កាល តាមដានព័ត៌មាន លក់ផលិតផលតាមអនឡាញ ឬអ្នកខ្លះទៀត បង្ហោះពីបញ្ហាផ្ទាល់ខ្លួនជាសាធារណៈ។ ជាការពិតណាស់ ក្នុងជីវភាពប្រចាំថ្ងៃរបស់យើង មនុស្សគ្រប់រូបចៀសមិនផុតពីការជួបបញ្ហា ឬតានតឹងចិត្តនោះឡើយ។ ដោយសារតែភាគច្រើន មនុស្សចូលចិត្តលេងហ្វ៊េសប៊ុក ដូច្នេះ ពួកគេក៏ប្រើប្រាស់បណ្តាញមួយនេះ ជាកន្លែងសម្រាប់ចែកចាយអារម្មណ៍រំខានទាំងឡាយ។ ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួនដែលនាំឱ្យអ្នកដែលលេងហ្វ៊េសប៊ុកចូលចិត្តបង្ហោះរឿងរ៉ាវផ្ទាល់ខ្លួន។ ១. ជាមនុស្សឯកា បុគ្គលខ្លះ គឺជាមនុស្សឯកា ចូលចិត្តនៅស្ងប់ស្ងាត់ រហូតដល់ពេលមានបញ្ហា គាត់ក៏ជ្រើសរើសយកការសរសេរពីអារម្មណ៍របស់ខ្លួននៅលើហ្វ៊េសប៊ុក ព្រោះគាត់មិនមែនជាមនុស្សដែលចូលចិត្តនិយាយរឿងក្នុងចិត្តប្រាប់មនុស្សជុំវិញខ្លួននោះទេ តែគាត់ច្រើនតែសរសេរបង្ហោះចោលមួយពេលៗទៅតាមភាពឡើងចុះនៃអារម្មណ៍របស់គាត់ ...