• ស្វែង​យល់​ពី​នយោបាយ​ទាំង​៧ចំនុច របស់ ដូណាល់ ត្រាំ

    តើយុទ្ធសាស្ត្រ ដែលត្រូវយកមកអនុវត្តន៍ ដ៏សំខាន់ជាងគេ របស់លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជន​ជាប់​ឆ្នោត ជាប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក មានអ្វីខ្លះ? សូមស្វែងយល់ ពីនយោបាយ​ចំពោះ​មុខ របស់​បេក្ខជន មក​ពី​គណបក្សសាធារណរដ្ឋរូបនេះ ចំនួន៧ចំនុច ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ លើក​មក​ជម្រាប​ជូន ឲ្យងាយយល់​ដូចខាងក្រោម។ ពលរដ្ឋអាមេរិកាំង បានសម្រេចចិត្ត គូសវាស​អនាគតរបស់ពួកគេ ដោយបានបោះឆ្នោតជូនបេក្ខជន មកពី​គណបក្ស​សាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ឲ្យក្លាយជាប្រធានាធិបតីទី៤៥ នៃ​សហរដ្ឋ​អាមេរិក សម្រាប់អាណត្តិ៤ឆ្នាំទៅមុខ។ ខណៈពេលដែលអ្នកស្រី ហ៊ីឡារី ...
  • «ទិវា​បុណ្យ​សិទ្ធិនារី​អន្តរជាតិ» ប្រវត្តិ​នៃ​ការ​តស៊ូ​របស់​ស្រ្តី

    ស្រ្តីនិងបុរសត្រូវបានបង្កើតឡើងនៅលើផែនដីនេះ ដើម្បីក្លាយជាគូគ្នា ធ្វើដំណើរជាមួយគ្នាក្នុងការអភិវឌ្ឍន៏អ្វីគ្រប់ យ៉ាងលើផែនដីនេះ ប៉ុន្តែមានរូបរាងនិងចិត្តគំនិតខុសគ្នា។ ធម្មជាតិបានផ្តល់ភាពរឹងមាំ ខាងផ្នែករាងកាយ ដល់បុរស​ក្នុងភាពជាអ្នកប្រយុទ្ធ ទើបជំរុញឲ្យបុរសភាគច្រើនប្រើប្រាស់ ឥទ្ធិពលនេះដើម្បីគ្របដណ្តប់លើស្ត្រី និងចាត់ទុកស្រ្តី​ជាភេទទន់ខ្សោយ មិនអាចស្មើរនឹងខ្លួន ស្ទើរតែគ្រប់ប្រទេសទាំងអស់។ ទាំងនេះហើយ បង្កឲ្យមានការងើបឡើងតវ៉ា ពីបណ្ដានារីភេទ រហូតជំរុញឲ្យមានទិវារំលឹកសិទ្ធិស្ត្រីថ្ងៃ៨មីនា ឬហៅថា«ទិវា​បុណ្យ​សិទ្ធិនារី​អន្តរជាតិ»នេះឡើង។ ប្រាកដហើយ ថាស្ថានការណ៏ពីមុនៗ បានប្រែប្រួលសឹងតែទាំងស្រុង គឺនៅពេលស្ត្រីចាប់ផ្តើម បង្ហាញពីភាពខ្លាំងរបស់ខ្លួន ទៅ​កាន់​បុរស ហើយដែលជាហេតុបណ្តាល ឲ្យមានទិវា ស្តីពីសិទ្ធិនារីអន្តរជាតិ រាល់ថ្ងៃ៨មីនា ជារៀងរាល់ឆ្នាំ​ នៅទូទាំង​ពិភពលោក ដើម្បី​រំលឹក​ពួកគេថា ពួកគេមានសិទ្ធិ និងសេរីភាព អាចចូលរួមទាំងក្នុងនយោបាយ វប្បធម៌ ...
  • ប្រវត្តិ​បុណ្យ ស៊ាំងវ៉ាឡង់តាំង ឬ​ទិវានៃ​ក្ដី​«ស្រឡាញ់»

    ក្នុងសម័យកាលបច្ចុប្បន្ន ច្រើនគ្នាណាស់ដែលគិតថា បុណ្យ ស៊ាំងវ៉ាឡង់តាំង (Saint Valentin day) គ្រាន់តែជាបុណ្យ​សង្សា ឬ​បុណ្យនៃក្ដីស្រឡាញ់ ហើយអ្នកខ្លះពីក្នុងចំណោមនេះ បានឆ្លៀតឱកាសពីបុណ្យស៊ាំងវ៉ាឡង់តាំង ដើម្បីរក​ទទួលទាន ដូច​ជាលក់ផ្កា ឬបង្កើតវត្ថុអនុស្សាវរីយ៍ នោះជាដើម។ តែការពិត និងប្រវត្តដើមនៃបុណ្យ ស៊ាំងវ៉ាឡង់តាំង មានចរិកផ្សេងពីនេះ ដែលជារឿងដែលគួរតែស្វែងយល់ និងដឹងថាតើអត្ថន័យដើម នៃពិធីបុណ្យនេះ មានលក្ខណៈ​បែបណា។ ជាដំបូងគេត្រូវយល់ថា ប្រវត្តិនៃស៊ាំងវ៉ាឡង់តាំង ឬ បុព្វជិករបស់ព្រះ ឈ្មោះ វ៉ាឡង់តាំង (Valentin) ជា​ប្រវត្តិ​ដែល​​មិន​​សូវ​​មាន​គេ​ស្គាល់ច្បាស់ ដូចគ្នានឹងប្រវត្តិរបស់តាណូអែល នៅក្នុងបុណ្យគ្រឹស្មាសយ៉ាងដូច្នេះដែរ។ ហើយ​ប្រវត្តិ​នៃ​​បុណ្យនេះ អាចនឹងមានភាពខុសគ្នាខ្លះៗ ...
  • ប្រវត្តិ«លោកតា​ណូអែល» នៃបុណ្យ​ណូអែល ឬ ​គ្រីស្មាស

    បុណ្យណូអែល (Noël) ដែលគេនាំគ្នាប្រារព្វជារៀងរាល់ឆ្នាំនេះ យកលំនាំតាមបែបអាមេរិកាំង និងជាបុណ្យ​សាំង នីកូឡា (Saint Nicolas) តាមបែបអ៊ឺរ៉ុប។ នៅអាមេរិក «លោកតាណូ​អែល» មានឈ្មោះថា «សានតា ក្លូស (Santa Claus – ឈ្មោះ​ហៅតាម សំនៀងរបស់ជនជាតិហូឡង់)» ហើយបានចេញជារូបរាងឡើង នៅ​សតវត្ស​ទី១៩។ នៅ​​បារាំង គេទើបនឹងចាប់​ផ្ដើមនិយាយខ្លាំង ពី«លោកតាណូអែល»​នេះ នៅកណ្ដាលសតវត្ស​ទី២០​ប៉ុណ្ណោះ។ ការងារ​​​របស់ «សានតា ក្លូស ឬ លោកតា​ណូអែល» គឺគាត់ដើរចែកអំណោយ ទៅគ្រប់កូន​ក្មេង​ណា​ដែល​ស្លូត​បូត ត្រឹម​ត្រូវ នៅក្នុង​​រាត្រី​បុណ្យ ​ថ្ងៃទី២៤ ...
  • «មនុស្ស​ជាង​៣០០​នាក់ ត្រូវ​បាន​សម្លាប់ ក្នុងរយៈពេល២០ឆ្នាំ»

    នៅតែប៉ុន្មានថ្ងៃមុនដំណើរមកដល់ នៃប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានចេញ​របាយការណ៍មួយ ដែលលើកពីការសម្លាប់ និងការរំលោភធ្ងន់ធ្ងរ ក្នុងរយះកាលពីរទសវត្សរ៍ ក្រោមការកាន់អំណាច​ដោយ​ហឹង្សា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ជាមួយនឹងចំណងជើងដែលមានន័យជាភាសាខ្មែរថា «ប្រាប់ពួកគេទៅ ថាខ្ញុំចង់សម្លាប់ពួកគេ – ពីរទសវត្សរ៍នៃនិទណ្ឌភាព ក្នុងប្រទេសកម្ពុជារបស់ ហ៊ុន សែន» របាយការណ៍កម្រាស់ ៦៨ទំព័រ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសារ​អង់គ្លេស «Human Rights Watch» ដែលមានការិយាល័យនៅទីក្រុងញ៉ូយក បានលើកយកឯកសារជាគន្លឹះនានា ដែល​ទាក់ទង​នឹងករណីឃាតកម្ម លើពួកសកម្មជននយោបាយ ពួកអ្នកកា​សែត ពួកអ្នកនយោបាយប្រឆាំង និងមនុស្សដទៃទៀត ...
  • «សមិទ្ធិផល»នៃសម្តេច សីហនុ ត្រូវ​ខ្មែរក្រហម​បំផ្លាញ​អស់?

    តើ«សមិទ្ធិផល»របស់សម្ដេច នរោត្ដម សីហនុ ណាខ្លះ ដែលបានបាត់បង់ និងសមិទ្ធិផល​ណាទៀត ដែល​នៅសេសសល់ ហើយក្លាយជាអ្វី នៅពេលបច្ចុប្បន្ននេះ? កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២ ខណៈដែលប្រជាជនកម្ពុជាជាទូទៅ កំពុងរួមកាន់ព្រះមរណទុក្ខ នៃព្រះបរមសព​ព្រះមហាវីរក្សត្រ នរោត្តម សីហនុនោះ លោកអភិបាលរាជធានីភ្នំពេញ កែប ជុតិមា បានផ្តល់បទសម្ភាន៍មួយ ទៅអោយ​ទូរទស្សន៍ក្នុងស្រុកស៊ីអ៊ិនស៊ី ដោយលើកឡើងថា៖ «ស្នាព្រះហស្តព្រះករុណាសម្តេចឪ ត្រូវខ្មែរក្រហមបំផ្លាញអស់ហើយ ហើយសមិទ្ធផលដែលមានឥឡូវ គឺបានកសាងចាប់ពីឆ្នាំ១៩៧៩ មកទេ»។ ពាក្យសម្ដីរបស់លោក កែប ជុតិមា បានរងនូវ​ប្រតិកម្មខ្លាំងក្លា និងការរិះគន់ពីមជ្ឈដ្ឋាននានា ជាពិសេស​​ពីសំណាក់អ្នកប្រើប្រាស់បណ្តាញ​សង្គម និង​ប្លូកផ្សេងៗ ...