• មតិ៖ រវាង​«មេ​បក្ស​កណ្ដឹង​អត់​ព្រួយ» និង«​កំអួត​សង្គម»

    អត្ថបទ ដែលមានលក្ខណៈជាទស្សនៈ និងជាការស្រាវជ្រាវផងនេះ ត្រូវបានបង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក របស់លោក ហែន វិភាគ កាលពីសប្ដាហ៍មុន និងត្រូវបានបញ្ជូន មកដល់ទស្សនាវដ្ដី ដោយប្រិយមិត្តមួយរូប។ លោក ហែន វិភាគ បានអះអាងថា អត្ថបទ​នេះ ត្រូវ​បាន​សរសេរ​ឡើង ដោយលោក ហែន កូយ ជាសាស្ត្រាចារ្យ មក​ពី​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ ទស្សនាវដ្ដី​មនោរម្យ.​អាំងហ្វូ សូមដកស្រង់យក​អត្ថបទ​នេះ មកចុះផ្សាយបន្ត (*) ដូចខាងក្រោម។ ទស្សនវិទូបារាំងឈ្មោះ ឡឺ ម៉ុងតែញ (Editor’s Note: ឈ្មោះពេញ គឺ Michel ...
  • សម្ភាសសាក្សី​ដ៏​សំខាន់ ដែល​តាម​លង ហ៊ុន សែន

    តើពាក្យសំដី ដែលនិយាយចេញ ពីបបូរមាត់របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងមន្ត្រី​មួយ​ចំនួន ដែល​ជួយ​ទប់​អំណាច ឲ្យលោករហូតមកដល់សព្វថ្ងៃ មានលក្ខណៈដូចគ្នា ទៅនឹងសកម្មភាព នៅពី​ក្រោយ​ខ្នង​ដែរ​ឬទេ? គ្មាន​នរណា​បានដឹង ពីភាពខុសគ្នារវាងសំដី និងទង្វើរបស់បុរសខ្លាំងកម្ពុជា ច្បាស់​ជាង​អតីត​មន្ត្រី​ដ៏​ជិត​ស្និត របស់​លោក​​ខ្លួន​ឯង​នោះឡើយ។ ជននោះជានរណា? ខាងក្រោមនេះ ជាកិច្ច​សម្ភាស​ទាំង​ស្រុង របស់អតីត​មន្ត្រី​ម្នាក់ ដែល​របប​ក្រុង​ភ្នំពេញ តាមប្រមាញ់ឲ្យខាងតែបាន បើទោះជាជននេះ​ ស្ថិត​នៅ​ទី​ណា​ក៏ដោយ​។ គ្មាននរណាភ្លេចទេ ពីការទម្លាក់តំណែងអតីតមន្ត្រី ដ៏ជិតស្និតម្នាក់ របស់លោក ហ៊ុន សែន ចេញពីតំណែង​ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីចុងខែកក្កដា ឆ្នាំ២០០៦ ដើម្បីឲ្យទៅអង្គុយក្នុងកៅអី ...
  • នយោបាយ​ជា​រឿង​ខ្មៅកខ្វក់ ដែល​ពលរដ្ឋ​មិន​គួរ​បៀត​ឬ?

    ផ្នត់គំនិតដែលមិនពេញចិត្តស្អប់ខ្ពើមចំពោះនយោបាយ មិនមែនតែកើតមាននៅក្នុងប្រទេសកម្ពុជាទេ ពោលគឺកើតមាននៅលើពិភពលោកមួយភាគធំ ជាពិសេសគឺនៅបណ្តាប្រទេសដែលក្រីក្រ និងពលរដ្ឋមិនសូវមានចំណេះដឹងខ្ពស់។ ពួកគេបានចាត់ទុកការងារនយោបាយថា ជាការងារខ្មៅកខ្វក់ និងកាចសហាវជាទីបំផុត ហើយអ្នកដែលអាចធ្វើនយោបាយបាន លុះត្រាតែអ្នកនោះពូកែខាងបោកប្រាស់ ភូតកុហក ជាដើម។ ការណ៍នេះ បានធ្វើឲ្យគេចោទជាសំណើរថា តើនយោបាយជារឿងខ្មៅកខ្វក់ មានកំហុសមែនទេ បើពលរដ្ឋស្អប់យ៉ាងនេះនោះ? ពាក្យថា នយោបាយ គឺជាការងារខ្មៅកខ្វក់ ការងារស្មោកគ្រោគនោះ បានលេចលឺឡើងតាំងពីសម័យយូរលង់ណាស់មកហើយ នៅលើសកលលោកនេះ មិនមែនទើបតែលឺនៅក្នុងពេលបច្ចុប្បន្ននោះទេ។ សម្រាប់បរិបទប្រទេសកម្ពុជា ដែលគេមើលឃើញថា ជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ហើយធនធានមនុស្សនៅមានកម្រិតនោះ ផ្នត់គំនិតពលរដ្ឋមួយចំនួនធំ បានឲ្យនិយមន័យនយោបាយក្នុងគោលដៅចំអក ឬស្អប់ ចំពោះពាក្យ នយោបាយថា គឺជានយោបោក នយោបាយគឺជាការងារមួយថោកទាប ...
  • «មនុស្ស​ជាង​៣០០​នាក់ ត្រូវ​បាន​សម្លាប់ ក្នុងរយៈពេល២០ឆ្នាំ»

    នៅតែប៉ុន្មានថ្ងៃមុនដំណើរមកដល់ នៃប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានចេញ​របាយការណ៍មួយ ដែលលើកពីការសម្លាប់ និងការរំលោភធ្ងន់ធ្ងរ ក្នុងរយះកាលពីរទសវត្សរ៍ ក្រោមការកាន់អំណាច​ដោយ​ហឹង្សា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ជាមួយនឹងចំណងជើងដែលមានន័យជាភាសាខ្មែរថា «ប្រាប់ពួកគេទៅ ថាខ្ញុំចង់សម្លាប់ពួកគេ – ពីរទសវត្សរ៍នៃនិទណ្ឌភាព ក្នុងប្រទេសកម្ពុជារបស់ ហ៊ុន សែន» របាយការណ៍កម្រាស់ ៦៨ទំព័រ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសារ​អង់គ្លេស «Human Rights Watch» ដែលមានការិយាល័យនៅទីក្រុងញ៉ូយក បានលើកយកឯកសារជាគន្លឹះនានា ដែល​ទាក់ទង​នឹងករណីឃាតកម្ម លើពួកសកម្មជននយោបាយ ពួកអ្នកកា​សែត ពួកអ្នកនយោបាយប្រឆាំង និងមនុស្សដទៃទៀត ...