• លិខិតចំហរ សម រង្ស៊ី ជូន​តំណាង​រាស្ត្រ​ពិភពលោក ឲ្យ​ការពារ​ភាព​ជា​តំណាង​រាស្ត្រ​ពិតនៅ​កម្ពុជា

    ក្នុងខណៈពេលដែលរដ្ឋសភា គណបក្សប្រជាជនកម្ពុជា បានអនុម័តការធ្វើវិសោធនកម្ម លើច្បាប់ចំនួន៤ ដើម្បីឈានទៅយកអាសនៈ របស់គណបក្សប្រឆាំង ទៅបែងចែកឲ្យគណបក្សដទៃនោះ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានផ្ញើរលិខិតចំហរមួយ ពីរដ្ឋធានីប៉ារីស ប្រទេសបារាំង ទៅកាន់អ្នកតំណាងរាស្ត្រទាំងឡាយ នៅលើពិភពលោក ដើម្បីជួយការពារភាព ជាតំណាងរាស្ត្រពិតប្រាកដ នៅកម្ពុជា។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានទទួលលិខិតចំហរនេះ ហើយសូមផ្សាយជូនទាំងស្រុង ដូចខាងក្រោម។ សេចក្តីអំពាវនាវរបស់លោក សម រង្ស៊ី ទៅកាន់តំណាងរាស្ត្រទាំងអស់ ក្នុងពិភពលោក ដើម្បីជួយការពារលក្ខណៈជាតំណាងរាស្ត្រពិតប្រាកដ នៅប្រទេសកម្ពុជា ក្នុងខណៈដែលសហភាពអន្តរសភា (Inter-Parliamentary Union ហៅកាត់ IPU) កំពុងតែប្រជុំ ...
  • ទស្សនៈ​អ្នក​អាន៖ «ភ្ជុំ​បិណ្ឌ​ខ្ញុំ​យំ​ស្រណោះ»

    អត្ថបទខាងក្រោមនេះ ជាទស្សនៈមិត្តអ្នកអាន ដែលត្រូវបានសរសេរ​ ជាប្រយោគខ្លីៗ ដោយ​ស្មេរ​ដាក់​ឈ្មោះ «ជៀប គិមហ៊ាង»។ ដោយអះអាងថា ជាអ្នកនិពន្ធរឿង «ក្រឡេកមើលភ្លើងឆេះស្រុកខ្មែរ ពីត្រើយម្ខាង» ទទួលជ័យលាភី លេខមួយ ពីសមាគមអ្នកនិពន្ធនៅបរទេស នឺងរឿង «ក្រឡកមើលផ្កាយ» ទទួលជ័យលាភីលេខមួយ ពីសមាគមអក្សរសាស្ត្រនូហាច លោក ជៀប គិមហ៊ាង បានផ្ដើមឃ្លាមួយថា៖ «នឺកស្រណោះ ដល់អ្នកដែល​ចែកឋានទៅ ព្រោះតែអំពើព្រៃផ្សៃ និងជនរួមឈាម ដែលរស់នៅបច្ចុប្បន្ន រងគ្រោះព្រោះតែអំពើអយុត្តិធម៌»។ ទស្សនាវដ្ដី សូម​យក​ប្រយោគ​​ខ្លីៗនោះ មកចុះផ្សាយទាំងស្រុង (*) ដូចតទៅ។ ភ្ជុំបិណ្ឌ ខ្ញុំនៅតែយំអាល័យ ...
  • «មិនត្រូវរុញអ្នកមាន​និងអ្នកមានអំណាច ឲ្យជល់គ្នានឹងអ្នកក្រទេ»

    តើ«លទ្ធិប្រជាធិបតេយ្យកម្ពុជា» មានលក្ខណៈផុយស្រួយ ខ្លាំងមែនទែន រហូតអាចនឹងក្លាយជា«អនាធិបតេយ្យ» ឬជា«អំណាចផ្តាច់ការ» បានគ្រប់ពេលវេលាឬ? សូមអានបទវិភាគ របស់លោក ហ្សង់ ហ្វ្រង់-ស៊័រ (Jean-François Tain) នាយកវិទ្យុបារាំងអន្តរជាតិ «RFI» ផ្សាយជាខេមរភាសា នៅក្នុងប្រទេសកម្ពុជា ដែលបានចែករំលែក ការប្រមើលមើលរបស់លោក នៅលើបណ្ដាញសង្គម នាពេល​មុននេះបន្តិច។ ខាងក្រោមនេះ ជាខ្លឹមសារដើមទាំងស្រុង នៃបទវិភាគរបស់លោក ហ្សង់ ហ្វ្រង់ស៊័រ តាន់ (Jean-François Tain) នាយកវិទ្យុបារាំងអន្តរជាតិ «RFI» ផ្សាយជាខេមរភាសា នៅក្នុងប្រទេសកម្ពុជា ជុំវិញ«លទ្ធិប្រជាធិបតេយ្យដ៏ផុយស្រួយ» របស់កម្ពុជា និងជុំវិញ​ចំណាត់ការរបស់រដ្ឋាភិបាល ...
  • រវាង ហ្សាល ឌឺហ្គោល និង ហ៊ុន សែន

    នាយករដ្ឋមន្ត្រី – ប្រធានគណ​បក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានប្រៀបធៀប ដំណើរគេចខ្លួនពីកម្ពុជា ដែល​លោក​ហៅថា ជាការរត់ទៅពឹង​​វៀតណាម ក្នុងឆ្នាំ១៩៧៧ ឲ្យមករំដោះប្រទេសកម្ពុជា ពីរបបប្រល័យ​ពូជសាសន៍​នោះ ថាដូច​ទៅនឹងការចាកចេញ ពីប្រទេសបារាំង​ទៅកាន់ប្រទេសអង់គ្លេស របស់​អតីតមេទ័ពបារាំង លោក ហ្សាល ឌឺហ្គោល (Charles de Gaulle) ដែល​ក្រោយ​​មក​​ក្លាយ​ជា ប្រធានាធិបតី​បារាំង។ តែការស្រាវជ្រាវ​ពីប្រវត្តិសាស្ត្រ បង្ហាញថា រដ្ឋបុរសទាំង​ពីរនាក់​​នេះ មិនត្រឹម​តែ​មិន​ដូច​គ្នា​​ទេ សូម្បីតែ«ភាពដូច»នៃរឿងរ៉ាវចាកចេញ ពីមាតុប្រទេស ក៏សឹងតែ«គ្មាន»ដែរ។ តើលោក ហ្សាល ឌឺហ្គោល (Charles ...
  • ជុន ច័ន្ទបុត្រ សរសេរ​លិខិត​«ចំហរ»​ទី​ពីរ ​ជូន កែម ឡី

    ខួបមួយឆ្នាំ នៃការបាញ់សម្លាប់លោក កែម ឡី នឹងមកដល់ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ។ ក្នុងឱកាសនេះ លោក ហួត វុទ្ធី ដាក់​ហស្សនាម​ហៅ ជុន ច័ន្ទបុត្រ នាយករង និងជា​អ្នក​សារព័ត៌មាន នៃ​វិទ្យុ​អាស៊ី​សេរី បាន​សរសេរ​លិខិត​​«ចំហរ»​​មួយ​ទៀត ឧទ្ទិសជូន​ទៅអ្នកស្រាវជ្រា​វ ផ្នែកសង្គមរូបនេះ ដែលមាន​អត្ថន័យ​ទាំង​ស្រុង ដូច​ខាង​ក្រោម។ ក្នុង​ឱកាស​បុណ្យ​ខួប​មួយ​ឆ្នាំ​ នៃ​មរណភាព​របស់​លោក​បណ្ឌិត កែម ឡី ខ្ញុំសរសេរលិខិត​ចំហ​មួយ​ឧទ្ទិស​ជូន​លោក​បណ្ឌិត កែម ឡី ដែល​រៀបរាប់​ពី​ជ្រុង​មួយ ​នៃ​ការវិវត្តន៍​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា និង​អំពី​ស្ថានភាព​គ្រួសារ​របស់​លោក៖ លោក​បណ្ឌិត​ជា​ទី​គោរព! ធ្មេច​បើកៗ មួយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ ដែល​លោក​បាន​ចែក​ឋាន​ទៅ។ ជម្រាប​លោក​តាម​ត្រង់​ទៅ​ចុះ… ...
  • ពិត​ឬ បុព្វហេតុ ហ៊ុន សែន ទៅ​ហៅ​យួន​មក​រំដោះ​ខ្មែរ?

    ជាថ្មីម្ដងទៀត លោក ហ៊ុន សែន បានរំលើកយកការចាកចេញ ពីប្រទេស​កម្ពុជា ចូលទៅក្នុងប្រទេស​វៀតណាម ថា​ជា​«ការស្វែង​រកការជួយ​ឧបត្ថម្ភ» ក្នុងការរំដោះជាតិ ចេញពីរបបខ្មែរក្រហម។ បញ្ហា… ​នៅ​ត្រង់​ថា ពលរដ្ឋ​ខ្មែរ​នៅ​ខ្វះប្រភព​ឯករាជ្យ ដែល​អាច​បញ្ជាក់ ពីប្រវត្តិសាស្ត្រ​ត្រង់នេះ ជាជាង​ស្ដាប់​ការនិទាន ម្ដង​ហើយ​ម្ដង​ទៀត ពី​សំណាក់​លោក ហ៊ុន សែន និងបក្ខពួករបស់លោក តែម្ខាងប៉ុណ្ណោះ។ តាមពិតទៅ ការលើកឡើងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី – ប្រធានគណបក្សប្រជាជនកម្ពុជា និង​ក្រុម​បក្ខពួករបស់លោក  មិនមានអ្វីថ្មីទេ ដោយ​គ្រាន់តែរំលើកដដែលៗ និយាយអំពី «វីរភាពមិនអាចកាត់ថ្លៃបាន» នៃ​ការ​លះបង់ ...