• អ្នកវិភាគ​ប្រៀប​ស្មារតី CNRP ទៅ​នឹង​បក្សី​«ហង្សទេព»​ដែល​មិន​ចេះ​ស្លាប់

    ការខ្វែងគំនិតគ្នា ក្នុងរយៈពេល​ប៉ុន្មានថ្ងៃ​ចុងក្រោយ រវាងមន្ត្រីគ្រាក់ៗនៅក្នុងគណបក្សសង្គ្រោះជាតិ នឹងមិនធ្វើឲ្យគណបក្សនេះ រងការប្រេះឆានោះទេ។ ផ្ទុយទៅវិញ វាគ្រាន់តែជាវិញ្ញាសារ ដ៏សំខាន់មួយ ដែលគណបក្សប្រឆាំង​ដ៏ធំមួយនេះ ត្រូវឆ្លងកាត់ និងជំនះឲ្យបាន។ នេះ បើតាមការលើកឡើង របស់អ្នកវិភាគច្រើននាក់ អំពីបញ្ហានយោបាយ និងសង្គមកម្ពុជា។ នៅក្នុងការវិភាគខ្លីមួយ បង្ហោះនៅលើបណ្ដាញសង្គម លោកបណ្ឌិត ឡៅ ម៉ុងហៃ បានចាត់ទុកថា គណបក្សសង្គ្រោះជាតិ ជានិមិត្តរូប នៃស្មារតីផ្លាស់ប្ដូរ ដែលប្រៀបបាន នឹងបក្សីហង្សទេព (Phoenix /Phénix) នៅក្នុងព្រេងកថាក្រិច ដែលបានដុត រំលាយខ្លួនហើយ នៅតែកើតខ្លួនឡើងវិញ ហើយមានកម្លាំងខ្លាំង និងស្រស់ស្អាត ...
  • ពលរដ្ឋបញ្ចេញមតិ ចាំបាច់​ត្រូវ​លាបពណ៌​បន្ថែម?

    តែងមានពាក្យនិយាយតៗ គ្នាថា បើសិនជាពលរដ្ឋនិយាយអ្វី ប៉ះពាល់ដល់ភាពអវិជ្ជមាននៅក្នុងសង្គម ម្ចាស់សំដីច្បាស់ជាត្រូវគេចាត់ទុកថា ជាក្រុមបក្សប្រឆាំង។ តែពាក្យនិយាយតៗគ្នាខាងលើ អាចនឹងក្លាយជា «សុភាសិតសង្គម» ដ៏មានប្រសិទ្ធិភាព ដោយហេតុថា រាល់ពាក្យសំដីរបស់ពលរដ្ឋ ចេះតែត្រូវ​ក្រុមអ្នកនយោបាយ យកទៅលាបពណ៌ ផាត់ប្រេងម្សៅបន្ថែម ដែលចង់មិនចង់ បានទាញពលរដ្ឋរូបនោះ ឲ្យធ្លាក់ចូលទៅក្នុងនិន្នាការ របស់ក្រុមខ្លួន។ ដូចក្នុងពេលថ្មីៗនេះ ការថ្លែងតាមវីដេអូខ្លីមួយ ពីសំណាក់តារាកំប្លែងល្បី អ្នកស្រី ស្រេង សុកាន់ដា ហៅខ្ញុង ដែលនិយាយអំពី តម្លៃឡើងថ្លៃ នៃចំណីអាហារ និងសណ្ឋាគារ នៅក្រុងព្រះសីហនុ និងបញ្ហាជនជាតិចិន ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីមហាជនទូទៅ។ ក្រៅពីការគាំទ្រ ...
  • អ្នក​វិភាគ​និយាយ​ពី​ស្ដេច ដែល​គ្មាន​អំណាច​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ

    បើទោះរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា ព្រះមហាក្សត្រសោយរាជ្យសម្បត្តិ ដោយគ្មានអំណាចក៏ដោយ តែព្រះអង្គនៅមានព្រះរាជសិទ្ធិមួយចំនួន ដែលច្បាប់ដ៏កំពូលនេះ បានប្រគល់ថ្វាយទ្រង់។ ប៉ុន្តែព្រះរាជសិទ្ធិនេះ មិនមានការអនុវត្តទេ រាប់ពីរជ្ជកាលស្ដេ​ចមុន រហូតមកដល់រជ្ជកាលស្ដេចបច្ចុប្បន្ន។ នេះ បើតាមលោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ ពីបញ្ហានយោបាយនៅកម្ពុជា។ «វាមិនល្អទេ បើមហាក្សត្រ និងនាយករដ្ឋមន្ត្រីទាស់គ្នា» នេះ ជាព្រះរាជឱង្ការរបស់អតីតព្រះមហាក្សត្រ ដែលត្រូវបានលោក ឡៅ ម៉ុងហៃ ស្រង់យកមកបញ្ជាក់ បន្ទាប់ពីអ្នកជំនាញខាងបញ្ហាសង្គម និងនយោបាយកម្ពុជារូបនេះ បានស្នើនៅពេលនោះ «សុំផ្ទាល់ទៅព្រះករុណាចាស់ (ព្រះបាទ នរោត្ដម សីហនុ) ឲ្យប្រើប្រាស់អំណាច របស់លោក​​ដែលចែង​ក្នុងរដ្ឋធម្មនុញ្ញ»។ ...
  • មេទ័ព​កំពូល វង្ស ពិសេន ជា​នរណា?

    លោក វង្ស ពិសេន បានក្លាយជាអគ្គមេបញ្ជការ នៃកងយោធពលខេមរភូមិន្ទ ឬហៅឲ្យខ្លី «មេទ័ពកំពូល» តាមរយៈព្រះរាជក្រឹត្យតែងតាំង របស់ព្រះមហាក្សត្រកម្ពុជា កាលពីម្សិលម៉ិញ តាមការទូលស្នើសុំ របស់លោក ហ៊ុន សែន។ ផ្ទុយពីក្នុងជួរកងទ័ព ជាពិសេសក្នុងជួរកងរាជអាវុធហត្ថ សាធារណជនទូទៅ ​មិនសូវ​និយាយ​ពីលោក វង្ស ពិសេន ច្រើនណាស់ណាទេ ក្នុងពេលកន្លងមក។ តើលោក «មេទ័ពកំពូល» រូបនេះ ជានរណា? ចប់សព្វគ្រប់ហើយ សម្រាប់រជ្ជកាលកងទ័ព នៃលោក ប៉ុល សារឿន – លោក គន់ គីម ...
  • រវាង ចន ម៉ាកខេន-ដូណាល់ ត្រាំ ជា​ជម្លោះតជាតិ

    ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានសម្រេចចិត្តថា នឹងមិនទៅចូលរួមបុណ្យសពព្រឹទ្ធសមាជិក លោក ចន ម៉ាកខេន (John McCain) នៅចុងសប្ដាហ៍ខាងមុខនេះទេ។ តែលោក ត្រាំ បានយល់ព្រម ឲ្យបង្ហូតទង់ជាតិអាមេរិក នៅពាក់កណ្ដាលដង នៅក្នុងប្រទេស ដើម្បីបង្ហាញពីការចូលរួមមរណទុក្ខ ថ្នាក់ជាតិ ចំពោះមរណភាពលោក ម៉ាកខេន។ នៅក្នុងគណបក្សតែមួយមែន តែលោក ចន ម៉ាកខេន (John McCain) និងលោក ដូណាល់ ត្រាំ (Donald Trump) ...
  • បេសកកម្មបន្លា​លួស​​របស់ កូហ្វី អាណាន់ អតីត​អគ្គលេខាធិការ អ.ស.ប

    លោក កូហ្វី អាណាន់ (Kofi Annan) អតីតអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព បានលាចាកលោកយើងនេះ កាលពីថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨ ដោយបន្យល់ទុក នូវស្នាដៃ និងបេសកកម្មជាច្រើន ទាំងសម្រេចបាន និងមិនសម្រេចបាន នៅក្នុងតំណែងដ៏កំពូលរបស់លោក ក៏ដូចជា នៅក្នុងវិស័យការទូតពិភពលោក។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមសង្ខេបជូនដូចខាងក្រោម ពីវីរភាព ស្នាដៃ ដ៏សំខាន់ៗមួយចំនួន របស់លោក កូហ្វូ អាណាន់ (Kofi Annan) ឥស្សរជនការទូតជាន់ខ្ពស់ មានដើមកំណើតពីប្រទេសហ្គាណា (ទ្វីបអាហ្វ្រិកខាងលិច) ហើយដែលត្រូវបានជ្រើសតាំង ឲ្យក្លាយជាអគ្គលេខាធិការទី៧ ...