Posts tagged as "Climate"

រដ្ឋាភិបាល​ទទួល​ស្គាល់ តំបន់​សហគមន៍​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់

រដ្ឋាភិបាល​ទទួល​ស្គាល់ តំបន់​សហគមន៍​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់

តំបន់សហគមន៍ការពារធនធានធម្មជាតិ ជាង២ពាន់ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ នៅខេត្តរតនគិរី ត្រូវបានរដ្ឋាភិបាលទទួលស្គាល់ជាផ្លូវការ បន្ទាប់ពីតំបន់ទាំងនោះ ត្រូវបានគំរាមកំហែងដោយបទល្មើសព្រៃឈើ និងសត្វព្រៃ អស់រយៈពេលជាង១០ឆ្នាំ។

<
សត្វបក្សីព្រៃ ប្រភេទត្រយ៉ងយក្ស។ (រូបថត Birdlife International)

ធនធានធម្មជាតិ - សេចក្តីប្រកាសព័ត៌មាន របស់អង្គការបក្សីអន្តរជាតិកម្ពុជា (Birdlife International) និង PRCF កម្ពុជា កាល​ពីថ្ងៃសុក្រទី២៣ ខែឧសភា បានឲ្យដឹងថា ក្រសួងបរិស្ថានបានយល់ព្រមចុះហត្ថលេខា ទទួលស្គាល់ផ្ទៃ​ដីសហគមន៍​អូររ៉ៃ ដែលមានដី២.៦៨០ហិកតា នៃទំហំផ្ទៃដីសរុបប្រមាណជា២៥០.០០០ របស់ដែនជម្រកសត្វព្រៃ​លំផាត់ [...]

មាន​ការ​រិះ​គន់​ថា តួ​លេខ​នាំ​ឈើ​ចេញ​របស់​រដ្ឋាភិបាល ខុស​ពី​ការ​ពិត

មាន​ការ​រិះ​គន់​ថា តួ​លេខ​នាំ​ឈើ​ចេញ​របស់​រដ្ឋាភិបាល ខុស​ពី​ការ​ពិត

ការនាំចេញឈើមានអាជ្ញាប័ណ្ណទៅកាន់របទេស ស្ថិតក្នុងកម្រិតកំណត់របស់រាជរដ្ឋាភិបាល នៅក្នុងឆ្នាំ២០១៣ មាន​ទឹកប្រាក់សរុបជាង ៤១លានដុល្លារ ប៉ុន្តែចំនួននេះត្រូវបានអង្គការសង្គមស៊ីវិល ដែលធ្វើការស៊ើបអង្កេត​លើវិនាសកម្ម​ព្រៃឈើនៅកម្ពុជា រិះគន់ថា ជាចំនួនតិចបំផុតបើប្រៀបធៀប ទៅនិងការនាំចេញទៅក្រៅប្រទេសរបស់ក្រុមហ៊ុន ទ្រី ភាព។


រថយន្ដដឹកឈើដុំប្រណិត ជាប់ផុងទៅមុខមិនរួច។ (រូបភាព MONOROOM.info/ Kin.G)

----------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី១៥ ឧសភា ២០១៤
----------------------------

ឧក្រិដ្ឋកម្មព្រៃឈើ - [...]

មណ្ឌលគីរី៖ មាន​ច្បាប់​ព្រៃឈើ និង​ច្បាប់​បរិស្ថាន តែ​ព្រៃ​ឈើ​«វិនាស»

មណ្ឌលគីរី៖ មាន​ច្បាប់​ព្រៃឈើ និង​ច្បាប់​បរិស្ថាន តែ​ព្រៃ​ឈើ​«វិនាស»

ឧក្រិដ្ឋកម្មព្រៃឈើ - កំហឹងរបស់លោក ឡាំ ជិន តំណាងប្រជាពលរដ្ឋមកពីស្រុកពេជ្រដា បានថ្លែង​តាម​រយៈ​ការ​​កត់​សំគាល់របស់ខ្លួនថា កាលពុំទាន់មានច្បាប់ព្រៃឈើនិងច្បាប់បរិស្ថាន ព្រៃឈើនៅខេត្តនេះ​គង់វង្ស​ច្រើន។ ប៉ុន្តែ​ក្រោយ​ពីច្បាប់នោះ​បង្កើត​មក បានធ្វើព្រៃឈើហិនហោច។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ដុត​ច្បាប់ទាំងអស់នោះ​ចោល​ទៅ ​ពីព្រោះច្បាប់​ព្រៃឈើ ​និងច្បាប់បរិស្ថានវាមិនមានប្រយោជន៍ ប្រជាពលរដ្ឋ​អនុវត្តន៍ ច្បាប់នោះ ប៉ុន្តែមន្ត្រីទាំងនោះ​មិនអនុវត្តន៍ទេ ច្បាប់នោះវាមានប្រយោជន៍ សម្រាប់តែក្រុមហ៊ុន​ប៉ុណ្ណោះ ពី​ព្រោះមន្ត្រីទាំងនោះការពារក្រុមហ៊ុន»។

បុរសចំណាស់រូបនេះ កំពុងព្រួយបារម្ភយ៉ាងខ្លាំង អំពីការកាប់ព្រៃឈើពីសំណាក់ឈ្មួញ ដែលកំពុង​បំផ្លាញ​ជ័រទឹក ព្រៃ​តំណមនិងព្រៃខ្មោច ដែលជាព្រៃប្រពៃណីរបស់ពលរដ្ឋជនជាតិភ្នង។ លោកគិតថា [...]

បាញ់​សម្លាប់ ឈុត វុទ្ធី៖ ក្រុម​សកម្មជន​ការពារ​ព្រៃ ប្រជុំ​គ្នា​រំលឹក​ខួប​២​ឆ្នាំ

បាញ់​សម្លាប់ ឈុត វុទ្ធី៖ ក្រុម​សកម្មជន​ការពារ​ព្រៃ ប្រជុំ​គ្នា​រំលឹក​ខួប​២​ឆ្នាំ

ព្រះសង្ឃនិងសកម្មជនការពារព្រៃឈើជាង ១០០នាក់និងអង្គ នឹងជួបជុំគ្នានាចុងសប្តាហ៍នេះ នៅទីកន្លែង ដែល​សកម្មជនការពារបរិស្ថានដ៏ល្បីល្បាញ និងជាអតីតប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ត្រូវបាន​បាញ់សម្លាប់ ដើម្បីរំលឹកខួប២ឆ្នាំនៃហេតុការណ៍ដ៏រន្ធត់នេះ បង្កឡើងដោយមន្ត្រីរាជអាវុធហត្ថ នៅក្នុងពេលដែល​លោក បានចុះស៊ើបអង្កេតបទល្មើសព្រៃឈើ នៅជួរភ្នំក្រវ៉ាញភាគកណ្តាល។


លោក ឈុត វុទ្ធី ក្នុងបេសកកម្មរបស់លោក​ ដើម្បីការពារធនធានធម្មជាតិកម្ពុជា។ (រូបថត Australian National University)

ព្រៃឈើ - សេចក្តីប្រកាសព័ត៌មានរបស់អង្គការការពារធនធានធម្មជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ បានឲ្យដឹងថា នឹងមានការជួបជុំសកម្មជនព្រៃឈើ [...]

មន្ត្រី​រាជ​អាវុធ​ហត្ថ​វាយ​ដុំ​អ្នក​កាសែត ពេល​ចុះ​អង្កេត​បទ​ល្មើស​ព្រៃ​ឈើ

មន្ត្រី​រាជ​អាវុធ​ហត្ថ​វាយ​ដុំ​អ្នក​កាសែត ពេល​ចុះ​អង្កេត​បទ​ល្មើស​ព្រៃ​ឈើ

បន្ទាប់ពីអ្នកសារព័ត៌មានចំនួនបីនាក់ នៅក្នុងខេត្តបីផ្សេងគ្នា ត្រូវបានមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រើ​ហិង្សាវាយដំផ្ទួនៗគ្នារយៈពេលបីថ្ងៃ ក្នុងពេលចុះយកព័ត៌មានបទល្មើសព្រៃឈើនោះ ក្លឹបអ្នកកាសែតកម្ពុជា បាន​ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះមន្ត្រីកងរាជអាវុធហត្ថ ដោយអំពាវនាវទៅដល់ស្ថាប័នរដ្ឋាភិបាល បើកការស៊ើបអង្កេត ដើម្បីនាំយកជនបង្កហេតុ មកដោះស្រាយតាមផ្លូវច្បាប់។


សកម្មភាពជួញឈើ នៅក្នុងប្រទេសកម្ពុជា។ (រូបថតឯកសារ AFP)

សេរីភាពនៃសារព័ត៌មាន - សេចក្តីថ្លែងការណ៍របស់ក្លឹបអ្នកកាសែតកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី១៨ ខែ​មេសា ឲ្យដឹងថា ក្លិបអ្នកកាសែតកម្ពុជា សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...