Posts tagged as "Khieu Kanharith"

សម រង្ស៊ី ថា​វីដេអូ​ឃោសនា​ថ្ងៃ​៧មករា ប្រមាថ​ប្រវត្តិសាស្ត្រ និង​រាស្ត្រខ្មែរ

សម រង្ស៊ី ថា​វីដេអូ​ឃោសនា​ថ្ងៃ​៧មករា ប្រមាថ​ប្រវត្តិសាស្ត្រ និង​រាស្ត្រខ្មែរ

ការបញ្ចាំងវីដេអូឃោសនា របស់រដ្ឋាភិបាលកម្ពុជា ស្ដីពីថ្ងៃ៧មករា ដែលមានចំណងជើងថា «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ» ទទួលបានប្រតិកម្មមកវិញ ពីសំណាក់លោក សម រង្ស៊ី ខ្លាំងៗនៅមុននេះបន្តិច ដោយហៅវីដេអូនេះ ជាការប្រមាថមើលងាយប្រវត្តិសាស្ត្រ និងបានចាត់ទុកប្រជាជនកម្ពុជា ថា«មិនដឹងអី» និង«ឆោតល្ងង់»។

អតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រតិកម្មដូច្នេះ នៅលើបណ្ដាញសង្គមទ្វីសធើរ ជាភាសាអង់គ្លេស ដោយមានន័យ ជាខេមរភាសាដូច្នេះថា៖ «វីដេអូឃោសនាចុងក្រោយរបស់ហ៊ុនសែន គឺជាការប្រមាថមើលងាយប្រវត្តិសាស្រ្ត (...) និងជាការប្រមាថចំពោះប្រជាជនកម្ពុជា ដែលត្រូវបាន (លោក ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា) ចាត់ទុកថាជាមនុស្សមិនដឹងអី និងឆោតល្ងង់»។

ហ៊ុន សែន លើក​ថ្ងៃ​បោះ​ឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ថ្មី ជាង​១ខែ

ហ៊ុន សែន លើក​ថ្ងៃ​បោះ​ឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ថ្មី ជាង​១ខែ

ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា អាណត្តិទីបួន ដែលលោកនាយករដ្ឋមន្ត្រី បានកំណត់ថ្ងៃខែ កាលពីពាក់កណ្ដាលខែមិថុនាកន្លងទៅ នឹងត្រូវ​លើកពេល ជាងមួយខែ គឺពីថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០១៨ ទៅដល់ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ នេះ បើតាមការការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់រដ្ឋាភិបាល ឈ្មោះ «AKP» ហើយត្រូវបានយកមកផ្សាយបន្ត ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅលើគណនីហ្វេសប៊ុករបស់លោក។

មកដល់ម៉ោងនេះ គេមិនឃើញរដ្ឋាភិបាលកម្ពុជា ចេញផ្សាយជាលាយលក្ខណ៍អក្សរ ពីការលើកថ្ងៃបោះឆ្នោតនេះទេ។

 

ច្បាប់ស្ដីពីការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា [...]

ស៊ុយអែត​ព្រមាន​ពិចារណា​ឡើង​វិញ ពី​ទំនាក់​ទំនង​ជា​មួយ​កម្ពុជា បើ​រំលាយ CNRP

ស៊ុយអែត​ព្រមាន​ពិចារណា​ឡើង​វិញ ពី​ទំនាក់​ទំនង​ជា​មួយ​កម្ពុជា បើ​រំលាយ CNRP

ព្រឹត្តិការណ៍នយោបាយចុងក្រោយ នៅកម្ពុជា បានបង្កការព្រួយបារម្ភខ្លាំងក្លា សម្រាប់បណ្ដាប្រទេសជាច្រើន ក្នុងសហភាពអ៊ឹរ៉ុប ដែលជាលំហរទីផ្សារនាំចេញ ធំជាងគេ របស់កម្ពុជា។ ក្នុងចំណោមប្រទេសទាំងនោះ ប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេស និងអ៊ីតាលី បានបង្ហាញជំហររបស់ផងខ្លួនរួចហើយ។ ប៉ុន្តែនៅថ្ងៃនេះ ប្រទេសស៊ុយអែតបានបញ្ចេញសម្លេងខ្លាំងៗបន្ថែមទៀត តាមរយៈមន្ត្រីការទូតរបស់របស់ខ្លួន ថានឹងពិចារណាឡើងវិញ អំពីទំនាក់ទំនងជាមួយប្រទេសកម្ពុជា ប្រសិនណាជារដ្ឋាភិបាលលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ និងមានអាសនៈនៅក្នុងរដ្ឋសភា បន្ទាប់ពីគណបក្សកាន់អំណាច។

អ្នកស្រី អេននីកា ប៊ិន ដេវីដ (Annika Ben David) ​អគ្គរាជទូត​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​របស់​ប្រទេស​ស៊ុយអ៊ែត បានលើកឡើងពីជំហរខាងលើនេះ ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ក្នុង​និវេសនដ្ឋាន [...]

វិទ្យុ​អាស៊ី​សេរី ផ្អាក​ការិយាល័យ​ព័ត៌៌មាន​របស់​ខ្លួន​នៅ​កម្ពុជា

វិទ្យុ​អាស៊ី​សេរី ផ្អាក​ការិយាល័យ​ព័ត៌៌មាន​របស់​ខ្លួន​នៅ​កម្ពុជា

«ជា​ការ​គួរ​ឲ្យ​សោកស្ដាយ​បំផុត ​ដែល​វិទ្យុ​អាស៊ីសេរី ត្រូវ​បង្ខំ​ចិត្ត​​ផ្អាក​ដំណើរការការិយាល័យ​ព័ត៌មាន ​នៅ​ទីក្រុង​ភ្នំពេញ របស់​ខ្លួន​មួយ​រយៈ» នេះ ជាអ្វីដែលវិទ្យុអាស៊ីសេរី (RFA) បានប្រកាសឲ្យដឹង នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលទើបចេញផ្សាយ នៅមុននេះបន្តិច។ សេចក្ដីថ្លែងការណ៍នោះ បានសរសេរបន្តថា៖ «ការ​បង្ក្រាប​មក​លើ​សំឡេង​ឯករាជ្យ​ ឥត​ស្រាកស្រាន្ត​ ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ ចុង​ក្រោយ​នេះ​ ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាត​ ឲ្យ​វិទ្យុ​អាស៊ីសេរី បន្ត​បើក​ដំណើរ​ការ​ការិយាល័យ​ព័ត៌មាន​របស់​ខ្លួន​ ដោយ​ធានា ​អំពី​សុចរិតភាព ​នៃ​បេសកកម្ម​សារព័ត៌មាន (...) ជា​បន្ត​ទៅ​ទៀត​ បាន​នោះ​ទេ»។

វិទ្យុអាស៊ីសេរី បានបញ្ជាក់ទៀតថា៖ «ជា​ការ​ឆ្លុះ​បញ្ចាំង ​ឲ្យ​ឃើញ​កាន់​តែ​ប្រត្យក្ស​ជាក់ស្ដែង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​មាន​ចេតនា​អនុញ្ញាត [...]

RFA និង VOA អស់​អង់តែន​​រលក​ធាតុអាកាស​ផ្សាយ​បន្ត នៅ​កម្ពុជា

RFA និង VOA អស់​អង់តែន​​រលក​ធាតុអាកាស​ផ្សាយ​បន្ត នៅ​កម្ពុជា

វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) នឹងមិនមានរលកធាតុអាកាស FM ផ្សាយបន្ត នៅក្នុងប្រទេសកម្ពុជាទៀតទេ បន្ទាប់ពីបម្រាមចុងក្រោយបង្អស់ចំនួនពីរច្បាប់ ត្រូវបានក្រសួងព័ត៌មាន ផ្ញើរទៅកាន់ម្ចាស់ស្ថានីយ៍វិទ្យុទាំងពីរ គឺវិទ្យុមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ១០២ Mhz និងវិទ្យុសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ១០៥ MHz។

នៅក្នុងលិខិតហាមពីរសន្លឹក ដាច់ដោយឡែកពីគ្នា ដែលចុះហត្ថលេខាក្នុងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក្រសួងព័ត៌មាន​បានពន្យល់ពីហេតុផល មិនឲ្យ​វិទ្យុទាំងនេះ ផ្សាយព័ត៌មានបន្ត ពី​វិទ្យុបរទេស​ទាំងពីរថា គឺដោយ​សារ​ក្រសួង​រក​ឃើញថា វិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ ពុំទាន់បានចុះ​បញ្ជី​ ការិយាល័យតំណាង​ស្របច្បាប់ ​នៅក្រសួង​ព័ត៌មាន។

លិខិតនោះបានបញ្ជាក់ថា ដើម្បីចៀសវាងការប្រព្រឹត្តិផ្ទុយពី «គោលការណ៍ច្បាប់» ក្រសួងព័ត៌មានតម្រូវ ឲ្យម្ចាស់ស្ថានីយ៍ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...