Posts tagged as "Khieu Kanharith"

ម៉ម សូណង់ណូ៖ វិទ្យុ​សំបុកឃ្មុំ នឹង​អាច​បិទ​ទ្វា​ដោយ​រង​សម្ពាធ​ពី​ក្រសួង​ព័ត៌មាន

ម៉ម សូណង់ណូ៖ វិទ្យុ​សំបុកឃ្មុំ នឹង​អាច​បិទ​ទ្វា​ដោយ​រង​សម្ពាធ​ពី​ក្រសួង​ព័ត៌មាន

ភ្នំពេញ៖ ស្ថានីយវិទ្យុសំបុកឃ្មុំ ដែលជាវិទ្យុឯករាជ្យមួយនៅប្រទេសកម្ពុជា កំពុងជួបប្រទះបញ្ហាថវិការ ហើយអាច​នឹង​ឈានដល់ដំណាក់កាល បិទទ្វារមិនដំណើរការនៅចុងឆ្នាំ២០១៣នេះ ប្រសិនបើក្រសួងព័ត៌មាននៅតែបន្តរឹតបន្តឹង​ក្នុង​ការផ្សាយពាណិជ្ជកម្ម។ នេះបើយោងទៅតាមការអះអាងរបស់លោក ម៉ម សូណង់ដូ នាយកវិទ្យុនេះ និងជា​ប្រធាន​សមាគមន៍អ្នកប្រជាធិបតេយ្យ។


លោកម៉ម សូណង់ដូ នៅពីមុខមីក្រូថតសម្លេងរបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក នាទីក្រុងវ៉ាស៊ីនតោន។ (រូបថត Im Sothearith / VOA Khmer)

ថ្លែងចេញពីទឹកដីសហរដ្ឋអាមេរិក តាមរយៈទូរស័ព្ទ លោកម៉ម សូណង់ដូ ដែលធ្លាប់ជាប់ពន្ធនាគារចំនួនបីដង ដោយ​លើកទី១ ក្រោមការចោទប្រកាន់ពីបទ កុបកម្មប្រឆាំងថៃឈានដល់ការដុតស្ថានទូតថៃ លើកទី២ នៅក្នុងឆ្នាំ ២០០៥ [...]

តួនាទី«វិទ្យុ»ក្នុង​ការ​គ្រប់គ្រង ការ​ឆ្លើយ​តប​​«គ្រោះ​មហន្តរាយ»

តួនាទី«វិទ្យុ»ក្នុង​ការ​គ្រប់គ្រង ការ​ឆ្លើយ​តប​​«គ្រោះ​មហន្តរាយ»

ភ្នំពេញ៖ តួនាទី«វិទ្យុ»ក្នុងការគ្រប់គ្រង ការឆ្លើយតបគ្រោះមហន្តរាយ ជាប្រធានបទមួយដែលត្រូវបានយកចិត្តទុកដាក់ លើកមកពីភាក្សា ដើម្បីចូលរួមក្នុងការផ្តល់ និងទទួលនូវព័ត៌មាន ទាន់ពេលវេលា។ នេះជាការលើកឡើង ក្នុងសិក្ខាសាលា​មួយ ដែលមានការចូលរួមដោយរដ្ឋមន្រ្តីក្រសួងព័ត៌កម្ពុជា តំណាងស្ថានទូតអូស្រ្តាលីប្រចំាកម្ពុជា និងតំណាងវិទ្យុនានា ប្រមាណជាងហាសិបនាក់មកពីខេត្ត-ក្រុង ជាងដប់នៅកម្ពុជា។


លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ថ្លែងក្នុងឱកាសនោះ។ (រូបថត MONOROOM.info/ O. Vary)

នៅសណ្ឋាគារកំាបូឌីយ៉ាណាក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ មិថុនា នេះមានបើកសិក្ខាសាលា​ស្តីពីតួនាទី«វិទ្យុ»​ក្នុង​ការគ្រប់គ្រង ការឆ្លើយតបគ្រោះមហន្តរាយ។ សិក្ខាសាលានេះ [...]

សុវត្ថិភាព សេរីភាព របស់​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា

សុវត្ថិភាព សេរីភាព របស់​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា

ភ្នំពេញ៖ «ការធានាសេរីភាព ក្នុងការបញ្ចេញមតិ នៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយ» នេះជាប្រធានបទ ដែលត្រូវបានលើក​មក​ពិភាក្សាក្នុង ទិវាសេរីភាពសារព័ត៌មាន នាព្រឹកថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០១៣ សណ្ឋាគារ ហ៊ីម៉ាវ៉ារី នាទីក្រុងភ្នំពេញ។

អ្នកនាំពាក្យរបស់រដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហាញ សេរីភាពបញ្ចេញមតិ គឺមិន សំដៅទៅលើ « ការនិយាយស្រប ឬប្រឆាំងនោះទេ »។ លោករដ្ឋមន្រ្តីក្រសួងព័ត៌មានក៏បានចាត់ទុក «សិទ្ធិសារព័ត៌មាន» ជាជន្ទល់មួយ សម្រាប់ការកសាងប្រជាធិបតេយ្យ បន្ទាប់ពី ពហុបក្ស និងសង្គមស៊ីវិល។ ទិវានេះ មានគោលបំណងផ្តល់​ជា​វេទិកា​សន្ទនាមួយដល់ អ្នកតំណាងប្រព័ន្ធផ្សព្ធផ្សាយ និងអង្គការសង្គមស៊ីវិល ដើម្បីជជែកវែកញែកអំពីការប្រឈម និង​បញ្ហា នានាជុំវិញសុវត្ថិភាពរបស់អ្នកសារព័ត៌មាននៅកម្ពុជា។

[...]
កម្ពុជា៖ ប្រើ​វិធី​សាស្រ្ត​បែប​អបិយ​ជំនឿ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍

កម្ពុជា៖ ប្រើ​វិធី​សាស្រ្ត​បែប​អបិយ​ជំនឿ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍

បួនលើកមកហើយ ដែលព្រះសង្ឃរាប់ពាន់អង្គ បាននិមន្តសូត្រធម៌ប្រោះព្រំលើដងវិថីសំខាន់ៗ បន្ទាប់ពីមានគ្រោះថ្នាក់​ចរាចរណ៌ធំៗ នៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។


គ្រោះថ្នាក់ចរាចរណ៍មួយ នៅតាមដងផ្លូវមួយ ក្នុងខេត្តស្ទឹងត្រែង។

ការផ្តួចផ្តើមឲ្យមាននូវពិធីនេះឡើង បន្ទាប់ពីគ្រោះថ្នាក់ធំជាច្រើនលើក កើតមាននៅដើមឆ្នាំ២០១៣នេះ ដែលបណ្តាល​ឲ្យ​អ្នកបើកបរ និងអ្នកធ្វើដំណើរតាមផ្លូវ រងគ្រោះថ្នាក់ដល់ជីវិត និងរងរបួសធ្ងន់ស្រាល ជាច្រើននាក់។

ប្រធានក្រុមហ្វេសបុកមួយមានឈ្មោះថា ព័ត៌មានជាតិថ្មីៗដោយសេរី និងប្រតិកម្មរហ័យ លោកខ័ណ្ឌ ច័ន្ទសុផល បាន​និយាយកាលពីថ្ងៃច័ន្ទ ទី១ ខែមេសា ឆ្នាំ២០១៣ថា លោកជាអ្នករៀបចំ ឲ្យមាននូវការធ្វើពិធីនិមន្តព្រះសង្ឃ សូត្រមន្ត​ប្រោះព្រំនៅតាមផ្លូវ [...]

ក្រសួងព័ត៌មាន៖ ផ្តល់​ព័ត៌មាន​ពិត នឹង​ជួយ​ទប់​ស្កាត់​​ការ​ប្រែប្រួល​អាកាសធាតុ

ក្រសួងព័ត៌មាន៖ ផ្តល់​ព័ត៌មាន​ពិត នឹង​ជួយ​ទប់​ស្កាត់​​ការ​ប្រែប្រួល​អាកាសធាតុ

កត្តាទាំងឡាយ ដែល​បណ្តាល​ឲ្យមានការប្រែប្រួលយ៉ាងដូចនេះ ដោយសារការបញ្ចេញឧស្ម័នផ្លាតពីផ្ទាំងកញ្ចក់នៃអាគារ ឬឧស្ម័នពុល ពីបណ្តាប្រទេស​មានឧស្សាហកម្ម និងការអភិវឌ្ឍន៍ជឿនលឿន ដូចជាបណ្តាប្រទេសនៅសហភាពអឺរ៉ុប អាមេរិក និងនៅអាស៊ី ដូចជាប្រទេស​ប្រទេសជប៉ុន និងចិនជាដើម។

បម្រែបម្រួលនៃអាកាសធាតុ ក្នុងពិភពលោក កំពុងជួបប្រទះនូវបញ្ហាគួឲ្យព្រួយបារម្មណ៍ និងបង្កឲ្យមានគ្រោះធម្មជាតិ ទឹកជំនន់ គ្រោះរាំងស្ងួត និងបង្កឲ្យមានបាតុភូតធម្មជាតិផ្សេងៗទៀតជាយថាហេតុ ដែលប៉ះពាល់ដល់ជីវភាពរស់នៅ របស់​ប្រជាពលរដ្ឋ ជាពិសេសប៉ះពាល់ដល់ សង្គមជាតិ សេដ្ឋកិច្ចជាតិ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...