Posts tagged as "Sam Rainsy"

បក្ស​សង្គ្រោះ​ជាតិ៖ នាំ​គ្នា​គោះ​ជួង​ប៉ោត​ឆ្នាំង​ទូង​ស្គរ រហូត​សម្រេច​ការទាមទារ

បក្ស​សង្គ្រោះ​ជាតិ៖ នាំ​គ្នា​គោះ​ជួង​ប៉ោត​ឆ្នាំង​ទូង​ស្គរ រហូត​សម្រេច​ការទាមទារ

គណបក្សសង្គ្រោះជាតិបានប្រកាស ក្នុងមហាបាតុកម្មរបស់ខ្លួនលើកនេះ ស្នើឲ្យអ្នកគាំទ្ររបស់ខ្លួនទាំងអស់ ធ្វើ​សកម្មភាពបន្លឺជាសំឡេងឡើង ក្នុងមួយថ្ងៃពីរដង តាមរយៈការគោះជួង ទូងស្គរ ឬឆ្នាំងផ្សេងៗ ដែលអាចធ្វើ​ឲ្យមាន​សំឡេង ដែលបង្ហាញពីការទាមទាររបស់គណបក្សសង្គ្រោះជាតិ ក្នុងការស្វែងរកយុត្តិធម៌នៃសន្លឹកឆ្នោតរបស់ខ្លួន រហូតទាល់តែបានសម្រេច។


លោក កឹម សុខា ក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិរបស់លោក ថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៣។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - ជាការអំពាវនាវប្លែកខុសពីធម្មតា ដែលមិនធ្លាប់មានពីមុនមកនោះទេ សម្រាប់បាតុកម្ម​របស់​គណបក្សសង្គ្រោះជាតិ ក៏ដូចជាបាតុកម្មនានាកន្លងមកដែរ នៅក្នុងប្រទេសកម្ពុជា។ ការអំពាវនាវប្លែកនោះ គឺ​គណបក្សប្រឆាំង បានស្នើឲ្យក្រុមបាតុករ [...]

បទ​ពិពណ៌នា៖ ពលរដ្ឋ​នៅ​សៀមរាប ស្នើ​ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង

បទ​ពិពណ៌នា៖ ពលរដ្ឋ​នៅ​សៀមរាប ស្នើ​ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង

ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា ទាំងជុំវិញខេត្តសៀមរាប ក៏ដូចជាខេត្តឆ្ងាយៗចំនួនជាងមួយម៉ឺននាក់ បាន​មកជួបជុំគ្នានាទីលានសម្តែងមតិ មុខនគរធ្យូងយូរ ក្នុងខេត្តសៀមរាប បើទោះជាអវត្តមានលោក កឹម សុខា អនុប្រធាន និងមានតែវត្តមានលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក៏ដោយ។ សូមអានបទពិពណ៌នា របស់អ្នក​យកព័ត៌មានរបស់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ នៅក្រុងសៀមរាប-អង្គរ ដូចខាងក្រោម។


លោក សម រង្ស៊ី ថ្លែងនៅមុខនគរធ្យូងយូរ ថ្ងៃទី១០ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

សៀមរាប -ការស្វាគមន៍របស់អាជីវករ មុនវត្តមានរបស់លោកសម រង្ស៊ី មកដល់ នាវេលាម៉ោងមួយ និងសាមសិប​នាទី នាក្រុងសៀមរាប គេសង្កេតឃើញអាជីវករទាំងក្នុងទីផ្សារ [...]

ពិពណ៌​រូប​ថត នៃ​ការ​ជួបជុំ​«ទិវា​សិទ្ធិ​មនុស្ស»​នៅ​ក្រុង​សៀមរាប-អង្គរ

ពិពណ៌​រូប​ថត នៃ​ការ​ជួបជុំ​«ទិវា​សិទ្ធិ​មនុស្ស»​នៅ​ក្រុង​សៀមរាប-អង្គរ

វេលាម៉ោងជាងបីរសៀល លោកសម រង្ស៊ី បានមកដល់ទីលានសម្តែងមតិមុខនគរធ្យូងយូរ ដែលអមដំណើរ​ដោយ​ប្រជាពលរដ្ឋម្ចាស់ស្រុក មិនតិចជាងប្រាំពាក់នាក់ និងប្រជាពលរដ្ឋមកពី​តាមបណ្តាខេត្តនានា ដែលមានវត្តមាន​ក្នុង​ទីលានស្រាប់ ក៏មិនតិចជាងប្រាំពាក់នាក់ដែរ។ ការជួបជុំដែលបន្តរហូតដល់ម៉ោង ៤ រសៀល ទើបមានការដង្ហែរក្បួន ឆ្ពោះទៅកាន់រាជសំណាក់ព្រះអង្គចេកព្រះអង្គចម កណ្ដាលក្រុងសៀមរាប-អង្គរ។ សូមទស្សនារូបភាពមួយចំនួន នៃព្រឹត្តិការណ៍នេះ។


លោក សម រង្ស៊ី នៅមុខសំណាក់ព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប-អង្គរ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រូបភាព - ម៉ោងជាង៤ល្ងាច ក្បួនដង្ហែរបានចាប់ផ្តើមចេញពីនគរព្យូងយូរ សំដៅឆ្ពោះទៅរាជសំណាក់​ព្រះអង្គចេក​ព្រះអង្គចម [...]

បក្ស​សង្រ្គោះ​ជាតិ​ផ្តល់​ជម្រើស​តែ​មួយ ដល់​បក្ស​ប្រជាជន​កម្ពុជា

បក្ស​សង្រ្គោះ​ជាតិ​ផ្តល់​ជម្រើស​តែ​មួយ ដល់​បក្ស​ប្រជាជន​កម្ពុជា

ខណៈវិបត្តិនយោបាយកម្ពុជាបន្តជាប់គាំងនៅឡើយ គណបក្សសង្រ្គោះជាតិ ក្នុងពេលចុងក្រោយនេះ បានបង្ហាញ​គោលជំហរដ៏តឹងរឹងមួយ សម្រាប់ឲ្យគណបក្សប្រជាជនកម្ពុជាជ្រើសរើស បន្ទាប់ពីគណបក្សនេះបាន​សម្រេច​បង្កើត​រដ្ឋសភា និងរដ្ឋាភិបាលជា​ឯកបក្ស តាំងក្រោយបោះឆ្នោតមកនោះ។ នោះ ជាការធ្វើពហិការមិនចូលរួម​ក្នុង​រដ្ឋសភា​នោះទេ បើទោះជាមានការ​កែទម្រង់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏ដោយ។ អ្វីដែល​គណបក្ស​ជំទាស់ចង់បានបំផុតនៅ​ពេលនេះ គឺការទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។


លោក សម រង្ស៊ី (ខាងស្ដាំ) និងលោក កឹម សុខា នៅទីលានប្រជាធិបតេយ្យថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Bory)

នយោបាយកម្ពុជា - អនុប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា [...]

ទិវា​សិទ្ធិ​មនុស្ស​លើក​ទី​៦៥ របស់​បក្សសង្គ្រោះ​ជាតិ​​នៅ​សៀមរាប (Pic)

ទិវា​សិទ្ធិ​មនុស្ស​លើក​ទី​៦៥ របស់​បក្សសង្គ្រោះ​ជាតិ​​នៅ​សៀមរាប (Pic)

សម្រែកទាមទារ នៃប្រជាពលរដ្ឋមកពីតាមបណ្តាស្រុកនានាក្នុងខេត្តសៀមរាប ដែលចូលរួមក្នុងទិវាសិទ្ធិមនុស្ស បាន​បង្ហាញនូវការលំបាករបស់ខ្លួន ដែលរងនូវការគាបសង្កត់ ពីសំណាក់អាជ្ញារមូលដ្ឋានឈ្មួញ ឬមន្រ្តីមានអំណាច​ក្នុង​ការរំលោភបំពានយកដីធ្លី ផ្ទះសម្បែង ស្រែចំការ ជាពិសេសរំលោភសិទ្ធិមនុស្ស និងសិទ្ធិនៃការសម្តែងមតិជាដើម។


ខួបលើកទី៦៥ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ នៅខេត្តសៀមរាប រៀបចំដោយគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ O.Vary)

សៀមរាប - ខួបលើកទី៦៥ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ មុខអង្គខ្យូងយូ ខេត្តសៀមរាប ដែលរៀបចំដោយគណបក្ស​សង្គ្រោះជាតិ អ្នកសម្របសម្រួកនៃកម្មវិធី បានបង្ហាញពីគោលជំហរនៃការប្រារពទិវាសិទ្ធិមនុស្សនេះថា ជាការជួបជុំ​ដោយអហិង្សា ការសម្តែងនូវមតិយោបល់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...