Posts tagged as "Tep Vanny"

មន្ត្រីជាន់ខ្ពស់​ខាង​សិទ្ធិ​មនុស្ស​អាមេរិក អង្កេត​សិទ្ធិ​លំនៅដ្ឋាន​នៅ​កម្ពុជា

មន្ត្រីជាន់ខ្ពស់​ខាង​សិទ្ធិ​មនុស្ស​អាមេរិក អង្កេត​សិទ្ធិ​លំនៅដ្ឋាន​នៅ​កម្ពុជា

លោក ម៉ៃឃើល ផន័រ (Michael Posner) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកលទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ជាលើកទីបីហើយ នាថ្ងៃទី១៩ ខែកុម្ភៈនេះ។


លោក ម៉ៃឃើល ផន័រ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក។ MONOROOM.info photo/ O. Vary។

ក្នុងដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់រូបនេះ បានធ្វើឡើងចំពេលដែលអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយ បានបញ្ចេញ​នូវរបាយការណ៍សិទ្ធិមនុស្សឆ្នាំ២០១២ ដែលបង្ហាញពីស្ថានភាពតឹងតែង នៃសិទ្ធិលំនៅដ្ឋាន និងសិទ្ធិដីធ្លីកាលពីថ្ងៃទី១២ ខែកុម្ភៈ និងរបាយការណ៍សិទ្ធិមនុស្ស កាលពីថ្ងៃទី១៥ ខែកុម្ភៈ ដែលចាត់ទុកថាជាឆ្នាំដែលមានអំពើហិង្សាខ្លាំងបំផុត ។

បន្ទាប់ពីមានសវនាការសម្តែងការគួរសម [...]

សង្គមស៊ីវិល៖ ករណីជម្លោះដីធ្លីធ្លាក់ចុះ តែ​តួ​លេខ​នៃ​ជន​រងគ្រោះ បាន​កើន​ឡើង

សង្គមស៊ីវិល៖ ករណីជម្លោះដីធ្លីធ្លាក់ចុះ តែ​តួ​លេខ​នៃ​ជន​រងគ្រោះ បាន​កើន​ឡើង

អង្គការ និងសហគមន៍ ដែលស៊ើបអង្កេតករណីសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋាន បានដាក់នូវអនុសាសន៍មួយចំនួន ដល់​រដ្ឋាភិបាល និងសុំឲ្យបញ្ឈប់ រាល់ការបណ្ដេញចេញដោយបង្ខំ ចំពោះពលរដ្ឋពីលំនៅដ្ឋាន និងបញ្ឈប់ការចោទប្រកាន់ សកម្មជន​ដីធ្លីដាក់ពន្ធនាគារ។


មន្ត្រីនៃអង្គការសង្គមស៊ីវិល និងសកម្មជន ដែលចូលរួមធ្វើការក្នុងសិទ្ធលំនៅដ្ឋាន នៅក្នុងសន្និសិតសារពត៌មាន។
MONOROOM.info Photo/ O.Vary

អនុសាសន៍នេះ ត្រូវបានប្រកាសអោយដឹង ក្នុងសន្និសីទកាសែតមួយ ដែលអង្គការមិនមែនរដ្ឋាភិបាល និងតំណាង​សហគមន៍ទាំងនោះ បានជួបជុំគ្នានៅព្រឹកថ្ងៃពុធទី២៣ ខែមករា ស្តីពីស្ថានភាពសិទ្ធិដីធ្លី សិទ្ធិលំនៅដ្ឋាន និងសកម្មជន​ដីធ្លី។

អង្គការ និងសហគមន៍ បានស្នើរអោយមានជាអាថ៌ [...]

ទស្សនៈ​ពលរដ្ឋ​កម្ពុជា ជុំវិញ​ការ​មក​ដល់​នៃ​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា

ទស្សនៈ​ពលរដ្ឋ​កម្ពុជា ជុំវិញ​ការ​មក​ដល់​នៃ​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា

បញ្ហាជម្លោះដីធ្លី ប្រព័ន្ធតុលាការមិនឯករាជ្យ អំពើរំលោភសិទ្ធិមនុស្ស និងបញ្ហាមួយចំនួនផ្សេងៗទៀត សុទ្ធតែជារបៀបវារះ ដែលប្រជាជនកម្ពុជា​អ្នករងគ្រោះ នឹងដំណោះស្រាយក្នុងស្រុកមិនបានផលនោះ ចង់ឲ្យមេដឹកនាំប្រទេស​មហាអំណាចធំៗ​មួយចំនូន ជាពិសេស ប្រធានាធិបតីអាមេរិក លោកបារ៉ាក អូបាម៉ា (Barack Obama) យកមកពិភាក្សា ក្នុងកិច្ចប្រជុំកំពួល​អាស៊ានលើកទី២១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ទស្សនាវដ្តី មនោរម្យព័ងអាំងហ្វូ បានជួបសម្ភាសជាមួយប្រជាពលរដ្ឋ មួយ​ចំនួន ទាក់ទងទៅនឹងក្តីរំពឹងទុករបស់ពួកគាត់។


កម្ពុជារៀបចំ «កិច្ចប្រជុំកំពូលអាស៊ាន» ថ្ងៃទី១៨-២០វិច្ឆិកា។ នេះជារូបសញ្ញារបស់អាស៊ាន រៀបចំក្នុងសួនច្បារ
[...]

កម្ពុជា៖ សកម្មជន​ដី​ធ្លី​បឹងកក់ ទេព វណ្ណី នឹង​ទទួល​ពាន​រង្វាន់

កម្ពុជា៖ សកម្មជន​ដី​ធ្លី​បឹងកក់ ទេព វណ្ណី នឹង​ទទួល​ពាន​រង្វាន់

សកម្មជនមិនចេះនឿយហត់ ជាស្ត្រី ដែលតស៊ូប្រយុទ្ធប្រឆាំង នឹងការបណ្ដេញចេញពីដីធ្លីដោយបង្ខំ អ្នកស្រី ទេព វណ្ណី នឹង​ទទួលពានរង្វាន់ពីអង្គការអន្តរជាតិមួយ នៅសហរដ្ឋអាមេរិក។


អ្នកស្រី ទេព វណ្ណី។ រូបថត MAGNUM/John Vink

អ្នកស្រី ទេព វណ្ណី ជាស្រ្តីមួយរូប ក្នុងចំណោមស្រ្តីជាច្រើនផ្សេងទៀត ដែលបានធ្វើការតស៊ូប្រយុទ្ធ ប្រឆាំងនឹងការចាប់​បណ្ដេញចេញពីដីធ្លី ដែលកើតឡើងនៅលើទីតាំងបឹងកក់ កណ្ដាលទីក្រុងភ្នំពេញ ក្នុងគម្រោងដ៏ធំមួយរបស់រដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍន៍តំបន់នោះ ទៅជាទីក្រុងរណបមួយ។ កាសែតក្នុងស្រុក ភ្នំពេញប៉ុស្ដិ៍ បានរាយការណ៍​កាលពីថ្ងៃទី០៥វិច្ឆិការនេះថា អ្នកស្រីនឹងធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...